បណ្តាប្រទេសអភិវឌ្ឍន៍និងកំពុងអភិវឌ្ឍន៍ទូទាំងពិភពលោកត្រូវបានដាក់សំពាធឲ្យធ្វើការឆ្លើយតបយ៉ាងស្វាហាប់ទៅនឹងការវាយប្រហារទៅលើទីក្រុងប៉ារីសរបស់ក្រុមជ្រុលនិយមរដ្ឋឥស្លាម ហើយប្រទេសទាំងអស់នេះត្រូវបានកំណត់ឲ្យបញ្ជាក់អំពីគម្រោងការរបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងអ្វីដែលលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា ហៅថាជាការវាយប្រហារទៅលើពិភពលោកបច្ចុប្បន្ននេះ។
មេដឹកនាំកំពូលៗរបស់ប្រទេស G-២០ កំពុងតែធ្វើការសង្ខេបនូវលទ្ធផលនៃកិច្ចប្រជុំកំពូលដែលមានរយៈពេល២ថ្ងៃក្នុងប្រទេសតួកគីនៅថ្ងៃច័ន្ទនេះ ទៅលើការប្រឆាំងនឹងការដាក់គ្រាប់ បែកក្នុងប្រទេសបារាំងពីសំណាក់ពួកក្រុមជ្រុលនិយមរដ្ឋឥស្លាមដែលមានទីបញ្ជាការក្នុងប្រទេសស៊ីរីនេះ។
ការដាក់គ្រាប់បែកនេះបានធ្វើឲ្យប្រទេសបារាំងមានការខឹងសម្បារយ៉ាងខ្លាំង និងបានដើរតួយ៉ាងសំខាន់ក្នុងការវាយប្រយុទ្ធនឹងក្រុមជ្រុលនិយមនេះ។
កិច្ចប្រជុំជាច្រើនស្តីអំពីជំហានបន្ទាប់ក្នុងប្រទេសស៊ីរីនិងយុទ្ធនាការទៅលើក្រុមជ្រុលនិយមរដ្ឋឥស្លាមត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបប្រជុំកំពូលនៅឯរមណីយដ្ឋានឆ្នេរសមុទ្រAntalya ក្នុងប្រទេសតួកគី៕