ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិភពលោក​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ


ស្រ្តី​ម្នាក់​គូរ​សញ្ញា​យេនឌ័រ​នៅ​លើ​ផ្ទាល់សង្កេត​មើល​បាតុកម្ម​មួយ​ទាមទារ​សិទ្ធិនារី​ក្នុង​ទីក្រុង Bilbao ប្រទេស​អេស្ប៉ាញ​កាលពី​ថ្ងៃទី​០៨ មីនា ២០១៨។
ស្រ្តី​ម្នាក់​គូរ​សញ្ញា​យេនឌ័រ​នៅ​លើ​ផ្ទាល់សង្កេត​មើល​បាតុកម្ម​មួយ​ទាមទារ​សិទ្ធិនារី​ក្នុង​ទីក្រុង Bilbao ប្រទេស​អេស្ប៉ាញ​កាលពី​ថ្ងៃទី​០៨ មីនា ២០១៨។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ គេ​ឃើញ​មាន​ការ​ជួបជុំ​គ្នា​នៅ​ទូទាំង​ពិភពលោក​ដើម្បី​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ និង​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​បញ្ចប់​នូវ​ការ​កេង​ប្រវ័ញ្ច ការ​រើសអើង និង​អំពើ​ហិង្សា ដែល​ស្ត្រី​នានា​នៅតែ​បន្ត​ប្រឈម។

នៅ​ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ស្ត្រី​រាប់​រយ​នាក់​ដែល​ស្លៀក​សំលៀកបំពាក់​ពណ៌​ផ្កាឈូក និង​ពណ៌​ស្វាយ បាន​ធ្វើ​ការ​តវ៉ា​តាម​ដង​ផ្លូវ​អំពី​រឿង​មនុស្ស​ប្រហែល ៤ ពាន់​នាក់​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​របស់​លោក​ប្រធានាធិបតី Rodrigo Duterte។

នៅ​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង ក្រុម​ស្ត្រី​ជា​ច្រើន​បាន​ជំរុញ​ឲ្យ​មាន​ការ​គាំទ្រ​ចំពោះ​ចលនា «ខ្ញុំ​ផង​ដែរ» សម្រាប់​អ្នក​ដែល​កើត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ប្រឆាំង​នឹង​ការ​បំពាន​ផ្លូវ​ភេទ​នៅ​កន្លែង​ធ្វើ​ការ។

ចំណែក​ឯ​ស្ត្រី​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ​វិញ នឹង​ដើរ​ចេញ​ពី​ការងារ​របស់​ពួកគេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​ជា​ផ្នែក​មួយ​នៃ «ការ​ធ្វើ​កុប្បកម្ម​ដើម្បី​ស្ត្រី» ដើម្បី​បង្ហាញ​ពី​ភាព​ខុស​គ្នា​ផ្នែក​សង្គម និង​សេដ្ឋកិច្ច​រវាង​បុរស​និង​ស្ត្រី ដែល​ក្នុង​នោះ​មាន​ទាំង​ភាព​ខុស​គ្នា​នៃ​ប្រាក់​ខែ​ផង​ដែរ។

រី​ឯ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​វិញ លោកស្រី Aung San Suu Kyi បាន​ជំរុញ​ឲ្យ​ស្ត្រី​កសាង​ប្រជាធិបតេយ្យ​ដោយ​សន្តិវិធី។

នៅ​ក្នុង​ប្រទេស​ចិន​ឯ​ណោះ​វិញ និស្សិត​នៃ​សាកលវិទ្យាល័យ Tsinghua បាន​ប្រើ​ឱកាស​នេះ​ដើម្បី​ចាត់ទុក​សំណើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ក្នុង​ការ​លុប​ចោល​នូវ​ការ​កំណត់​អាណត្តិ​ប្រធានាធិបតី​ថា​ជា​រឿង​មិន​មាន​ប្រយោជន៍​អ្វី​នោះ​ទេ៕

XS
SM
MD
LG