ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ប្រធាន​ធនាគារ​ពិភពលោក ​World Bank  លា​ឈប់​ពីមុខ​តំណែង


លោក Jim Yong Kim ចូលរួម​ក្នុង​សន្និសីទ​កាសែត​មួយ បន្ទាប់​កិច្ចសន្ទនា​តុ​មូល​វគ្គ​ទី៣ នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក​ ជីម យ៉ុង គីម ​(Jim Yong Kim) ​ប្រធាន​ធនាគារ​ពិភពលោក​ World Bank បាន ប្រកាស​លា​ឈប់​ពីមុខ​តំណែង​យ៉ាងតក់​ក្រហល់​កាលពី​ថ្ងៃចន្ទ​ បន្ទាប់​ពី​លោក​ដឹកនាំ ស្ថាប័ន​ផ្តល់​ប្រាក់​កម្ចី​ពិភពលោក​នេះ​អស់​រយៈពេល​៦ឆ្នាំ។

លោក​ ជីម យ៉ុង គីម ​(Jim Yong Kim) ​ប្រធាន​ធនាគារ​ពិភពលោក​ World Bank បាន ប្រកាស​លា​ឈប់​ពីមុខ​តំណែង​យ៉ាងតក់​ក្រហល់​កាលពី​ថ្ងៃចន្ទ​ បន្ទាប់​ពី​លោក​ដឹកនាំ ស្ថាប័ន​ផ្តល់​ប្រាក់​កម្ចី​ពិភពលោក​នេះ​អស់​រយៈពេល​៦ឆ្នាំ។

លោក​គីម ​គឺជា​ជនជាតិ​អាមេរិកាំង​ នឹង​ចុះចេញ​ពីមុខ​តំណែង​នៅថ្ងៃ​ទី១ ​ខែកុម្ភៈ ​ជា ច្រើន​ឆ្នាំមុន​ពេល​ដែល​អាណត្តិ​របស់​លោក​ត្រូវ​បញ្ចប់​ជា​ផ្លូវការ។

លោក​ គីម​ គឺជា​គ្រូពេទ្យ ​និង​ ជា​នរវិទូ​ដែល​ធ្លាប់​ដឹកនាំ​គម្រោង​នានា​ដើម្បី​ ប្រយុទ្ធ ប្រឆាំង​នឹង​ជំងឺ​របេង​ ហើយនឹង​ជំងឺ​អេដស៍​ ក្នុង​ប្រទេស​ក្រីក្រ​ជាច្រើន​លើ​ពិភព​លោក។ លោក​គឺជា​មនុស្ស​ដំបូង​ដែល​ដឹកនាំ​ធនាគារ​ពិភពលោក​ជាមួយ​នឹង​បទពិសោធន៍​ផ្ទាល់ នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រីក្រ​ដ៏​សំខាន់​ ហើយ​ជា​មនុស្ស​ដំបូង​ដែល​មិន​មាន សាវតា​ពាក់ព័ន្ធ​នឹង​នយោបាយ ​ឬ​ហិរញ្ញវត្ថុ។

នៅក្នុង​លិខិត​លាលែង​ លោក​ គីម​និយាយ​ថា​លោក​បាន​ធ្វើ​ការងារ​ដើម្បី​ស្វែង​រកវិធី ច្នៃប្រឌិត​នានា​ក្នុងការ​ផ្តល់​ថវិកា​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីករាល​ដាល​ជំងឺ​នានា​ និង​ជួយ​ពលរដ្ឋ​ដែល​គ្មាន​ផ្ទះ​សម្បែង​ រងគ្រោះ​ដោយការ​ប្រែប្រួល​អាកាស​ធាតុ។

លោក​ក៏ធ្លាប់​ធ្វើការ​ជាមួយ​អង្គការ​សហ​ប្រជាជាតិ​ ហើយ​ដឹកនាំ​ក្រុមហ៊ុន​បច្ចេកវិទ្យា ដើម្បី​ស្រាវជ្រាវ និង​ទប់ស្កាត់​គ្រោះ​ទុរភិក្ស។

ធនាគារ​ពិភពលោក​នឹង​តែងតាំង​លោកស្រី​ គ្រីស្តាលីណា ​ចចហ្គីវ៉ា ​(Kristalina Georgieva) ​ជា​ប្រធាន​បណ្តោះ​អាសន្ន។​ លោកស្រី​មាន​សញ្ជាតិ​ ប៊ុលហ្គារី ​ដែលមាន បទពិសោធន៍​ផ្នែក​ហិរញ្ញវត្ថុ ​និង ​ការអភិវឌ្ឃន៍​អន្តរជាតិ៕

XS
SM
MD
LG