ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ៖ សហរដ្ឋ​អាមេរិក​បាន​រួម​ចំណែក​ក្នុង​ការ​គាំ​ទ្រ​ពួក​ខ្មែរ​ក្រហម


លោកស្រី Elizabeth Becker ដែល​ជា​អ្នក​កាសែត​អាមេរិក​ដ៏​ល្បី​មួយ​រូប​និង​ជា​អ្នក​និពន្ធ កំពុង​ផ្តល់​សក្ខីកម្ម​​នៅ​​សាលាក្តី​ខ្មែរ​ក្រហម​ទាក់ទង​នឹង​សំណុំ​រឿង​០០២​/២ ប្រឆាំង​នឹង​នួន ជា និង​ខៀវ សំផន កាល​ពី​ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០១៥។ (Courtesy of ECCC/Nhet Sok Heng)
លោកស្រី Elizabeth Becker ដែល​ជា​អ្នក​កាសែត​អាមេរិក​ដ៏​ល្បី​មួយ​រូប​និង​ជា​អ្នក​និពន្ធ កំពុង​ផ្តល់​សក្ខីកម្ម​​នៅ​​សាលាក្តី​ខ្មែរ​ក្រហម​ទាក់ទង​នឹង​សំណុំ​រឿង​០០២​/២ ប្រឆាំង​នឹង​នួន ជា និង​ខៀវ សំផន កាល​ពី​ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០១៥។ (Courtesy of ECCC/Nhet Sok Heng)

អ្នក​ជំនាញ​អាមេរិក​ក្នុង​សំណុំ​រឿង​ខ្មែរ​ក្រហមបាននិយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ទីក្រុងវ៉ាស៊ីន​តោន​ បាន​គាំទ្រ​ប្រទេស​ចិនដើម្បី​ឲ្យ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ខ្មែរ​ក្រហម​បន្ត​ជីវិតនៅ​អង្គការសហ​ប្រជាជាតិ​បាន។

​លោកស្រី​អេលីហ្ស៊ាបេត បេកឃើ ​អតីត​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​របស់​កាសែត​Washington Post ​និង​ជា​អ្នក​និពន្ធ​សៀវភៅ​អំពី​ខ្មែរ​ក្រហម​ដែល​មាន​ចំណង​ជើង​ថា​"When the war was Over”​ ឬ «​នៅ​ពេល​ដែល​សង្គ្រាម​បាន​បញ្ចប់» ​បាន​និយាយ​យោង​ដល់​កិច្ច​សម្ភាសន៍​ជា​មួយ​មន្ត្រី​ជាន់​ខ្ពស់​របស់អតីត​ប្រធានា​ធិបតី​អាមេរិក​Jimmy Carter ​ថា​ សហរដ្ឋ​អាមេរិក​បាន​ស្ថិត​នៅ​ពី​ក្រោយ​ខ្នង​ប្រទេស​ចិន។

«សហរដ្ឋអាមេរិកនៅ​ខាង​ភាគី​ចិន​ប្រឆាំង​នឹង​សហភាព​សូវៀត។ ​ហើយ​សហភាព​សូវៀត​គាំទ្រប្រទេស​វៀតណាម​ រីឯ​សហរដ្ឋ​អាមេរិក​គាំទ្រ​ប្រទេស​ចិន​ដែល​ប្រទេស​ចិន​គាំទ្រ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ»។

លោកស្រី​បេកឃើ ​បាន​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ខែធ្នូ ឆ្នាំ​១៩៧៨​ ​ជាមួយជនបរទេសចំនួន​ពីរ​នាក់​ផ្សេង​ទៀត។​ ប៉ុន្តែ​ជន​បរទេស​ម្នាក់​ក្នុ​ង​ចំណោម​នោះ​ ត្រូវបាន​ពួក​ខ្មែរ​ក្រហមសម្លាប់។​ នោះ​គឺ​ជា​ដំណើរ​ទស្សនកិច្ចដែល​រៀប​ចំ​ដោយ​របប​ខ្មែរ​ក្រហម។

​ឆ្លើយ​ទៅ​នឹង​សំណួររបស់​សហ​ព្រះ​រាជអាជ្ញា​អាមេរិក ​លោក​ នីកូឡាស គុមជាន (Nicholas Koumjian) ក្នុង​ការ​កាត់​ទោស​សំណុំ​រឿង​០០២​វគ្គ​ទី​២ដោយ​មាន​វត្តមាន​របស់​ជន​ជាប់​ចោទ​ខៀវ សំផន ​អតីត​ប្រមុខ​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។

លោក​ស្រី​បេកឃើ បាន​បញ្ជាក់​ថា៖​ «សហរដ្ឋអាមេរិកបាន​ដើរ​តួសំខាន់​មួយ​ក្នុង​ការ​បងើ្កត​ឲ្យ​មាន​សម្ព័ន្ធ​ភាព​រវាង​ខ្មែរ​ក្រហម ​សីហនុ ​និង​សឺន សាន ​អតីត​នាយក​រដ្ឋ​មន្ត្រី​ដែលមនុស្ស​ទាំង​បី​នាក់​មាន​អ្នក​គាំ​ទ្រ​និង​ពល​ទាហាន​តាម​បណ្តោយ​ព្រំ​ដែន​កម្ពុជា​ ថៃ។ ​ហើយ​ពួក​គេ​ក្លាយ​ជា​អង្គការ​ទាហាន​និង​អង្គការ​នយោបាយដែល​អនុញ្ញាត​ឲ្យ​របប​កម្ពុជា​ប្រជាធិបតេយ្យ​អាច​រក្សា​អត្តសញ្ញាណ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​នៅ​អង្គការ​សហប្រជា​ជាតិ​បាន»។

​នៅ​ក្នុ​ង​ការ​ផ្តល់​សក្ខី​កម្ម​នៅ​ថ្ងៃ​នេះ​ដែរ​លោក​ស្រី ​អេលីហ្ស៊ាបេត បេកឃើ​ ​សង្កត់​ធ្ងន់​ថា​ ប្រទេស​ចិន​គឺ​ជា​ប្រទេស​ចង​សម្ព័ន្ធ​ភាព​ជាមួយពួក​ខ្មែរ​ក្រហម​នៅ​ពេល​ដែល​លោក​ស្រី​បាន​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ចុង​ឆ្នាំ​១៩៧៨។​ ​ហើយ​លោក​ស្រី​បញ្ជាក់​ថា ​មធ្យោបាយ​តែ​មួយ​គត់​នៅ​ពេល​នោះ​ដើម្បី​មក​កាន់​ប្រទេស​កម្ពុជា​គឺ​ត្រូវជិះ​យន្តហោះ​ពី​ប្រទេសចិន។ ​ហើយ​មនុស្សភាគ​ច្រើន​នៅ​ក្នុ​ងយន្ត​ហោះ​គឺជា​ជន​ជាតិ​ចិន។

លោកស្រី​អេលីហ្ស៊ាបេត បេកឃើ ​បាន​បញ្ជាក់​បន្ថែម​ថា​លោកស្រី​បាន​ឃើញ​ជនជាតិ​ចិននៅ​ពេល​ដែល​លោកស្រី​មក​ដល់​ក្រុង​ភ្នំពេញ។ ​ក្រៅ​ពី​នោះ​ទៀត​លោកស្រី​ក៏​បាន​និយាយ​ដល់​ការ​សម្លាប់​កុមារ ​ការ​រៀបការ ​ពលរ​ដ្ឋ​ខ្មែរ​អ៊ីស្លាមរួម​ទាំង​ការ​បែង​ចែក​ប្រជាជន​ចាស់​និង​ប្រជាជន​ថ្មី​ផង​ដែរ។

លោកស្រី​បញ្ជាក់​ថា​ប្រជាជន​ថ្មី​ដែល​ជា​ប្រ​ជាជន​ជម្លៀស​ចេញ​ពី​ទី​ក្រុង​ត្រូវ​ពួក​ខ្មែរ​ក្រហមគិត​គូ​យក​ចិត្ត​ទុក្ខ​ដាក់​តិច​ជាង​ប្រជាជន​ចាស់​ដែល​ជា​អតីត​ប្រជាជន​ក្នុ​ង​ចលនា​តស៊ូ​របស់​ខ្មែរ​ក្រហម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG