ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាងជើង​សាកល្បង​មីស៊ីល​នៅ​ចំ​ពេល​ពិភពលោក​ផ្ដោត​លើ​វិបត្តិ​អ៊ុយក្រែន


រូបឯកសារ៖ ពលរដ្ឋ​កូវ៉េខាងត្បូង​មើល​ព័ត៌មាន​តាម​ទូរទស្សន៍​ដែល​ផ្សាយ​អំពី​ការ​បាញ់​គ្រាប់​មីស៊ីល​របស់​កូរ៉េខាងជើង​ នៅ​ស្ថានីយ៍​រថភ្លើង​មួយ​ក្នុ​ង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២។ (AFP)
រូបឯកសារ៖ ពលរដ្ឋ​កូវ៉េខាងត្បូង​មើល​ព័ត៌មាន​តាម​ទូរទស្សន៍​ដែល​ផ្សាយ​អំពី​ការ​បាញ់​គ្រាប់​មីស៊ីល​របស់​កូរ៉េខាងជើង​ នៅ​ស្ថានីយ៍​រថភ្លើង​មួយ​ក្នុ​ង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២។ (AFP)

ប្រទេស​កូរ៉េ​ខាងជើង​បាន​បាញ់​អ្វី​ដែល​មើល​ទៅ​ដូចជា​គ្រាប់​ផ្លោង​មីស៊ីល​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ។

យោធា​កូរ៉េ​ខាងត្បូង​បាន​ជូន​ដំណឹង​ដល់​អ្នក​សារព័ត៌មាន​ថា គ្រាប់​ផ្លោង​មួយ​គ្រាប់​ត្រូវ​បាន​បាញ់​ចេញ​នៅ​ម៉ោង ៧ និង ៥២ នាទី​ព្រឹក ពី​តំបន់ Sunan ប្រទេស​កូរ៉េ​ខាងជើង ចូល​ទៅ​ក្នុង​សមុទ្រ​នៅ​ភាគ​ខាង​កើត​ឧបទ្វីប​កូរ៉េ។ ក្រោយ​មក កូរ៉េ​ខាងត្បូង​បាន​គាំទ្រ​ការ​អះអាង​របស់​យោធា​ជប៉ុន​ដែល​ថា គ្រាប់​ផ្លោង​នោះ​អាច​ជា​គ្រាប់​ផ្លោង​មីស៊ីល។

គ្រាប់​មីស៊ីល​នោះ​ហោះ​បាន​ចម្ងាយ​ប្រមាណ ៣០០ គីឡូម៉ែត្រ ក្នុង​រយៈកម្ពស់​ខ្ពស់​បំផុត ៦០០ គីឡូម៉ែត្រ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​លោក Nobuo Kishi។

បន្ទាប់ពី​កូរ៉េ​ខាងជើង​បាន​បាញ់​គ្រាប់​ផ្លោង​នេះ​មក ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​របស់​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​បាន​បើក​ការ​ប្រជុំ​បន្ទាន់​មួយ ដោយ​នៅ​ក្នុង​ការ​ប្រជុំ​នោះ ក្រុម​មន្ត្រី​ជាន់ខ្ពស់​កូរ៉េ​ខាងត្បូង​បាន​បង្ហាញ «ការ​ព្រួយបារម្ភ​និង​ការ​សោកស្ដាយ​ជា​ខ្លាំង» ចំពោះ​ការ​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល​របស់​កូរ៉េ​ខាងជើង​នេះ ដែល​ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​ពិភពលោក​កំពុង​ព្យាយាម​ដោះស្រាយ​វិបត្តិ​សង្គ្រាម​ដែល​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG