កាលពីថ្ងៃព្រហស្បតិ៍ ជាការឆ្លើយតបនឹងការរាលដាលយ៉ាងលឿននៃមេរោគវីរុសកូរ៉ូណាដ៏ប្រល័យ អង្គការ Wildlfe Alliance បានអំពាវនាវដល់ជនជាតិខ្មែរឱ្យប្រព្រឹត្តតាមច្បាប់និងឈប់បរិភោគសាច់សត្វព្រៃ។
គេបានរកឃើញថាមេរោគនេះមានប្រភពពីការបរិភោគសាច់សត្វព្រៃហើយគេមានជំនឿខ្លាំងថាវាចាប់ផ្តើមមានបញ្ហាពីផ្សារលក់សត្វព្រៃនៅក្នុងក្រុង Wuhanប្រទេសចិន។ មានមនុស្សជាង៧ពាន់៧រយនាក់ផ្ទុកមេរោគនេះនៅក្នុងប្រទេស១៨នៅ
ទូទាំងពិភពលោកហើយបានទៅដល់ប្រទេសកម្ពុជាក្នុងសប្តាហ៍នេះ។គេដឹងថាការបរិភោគសាច់សត្វព្រៃជាបុព្វហេតុនាំឱ្យមានមេរោគវីរុសកូរ៉ូណាហើយក៏ជាបុព្វហេតុនៃការរាតត្បាតជំងឺដ៏ប្រល័យ SARS និង Ebola ដែរ។
អង្គការ Wildlife Alliance អំពាវនាវដល់សាធារណជនឱ្យឈប់បរិភោគនិងលក់សាច់សត្វព្រៃ។ ទោះណាជានៅរស់ឬងាប់ក៏ដោយ សត្វព្រៃអាចបង្កើនគ្រោះថ្នាក់នៃការនាំឱ្យមានជំងឺថ្មីបាន៕