ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

គ្រោះ​ភ្លើង​ឆេះព្រៃ​បណ្ដាល​ឲ្យ​ពលរដ្ឋ​នៅ​រដ្ឋ​​កាលីហ្វ័រញ៉ា​ចំនួន​១សែន​៨​ម៉ឺន​នាក់​ ត្រូវ​ចាកចេញ​ពី​ផ្ទះ​សម្បែង


អណ្តាត​ភ្លើង​ចេញ​ពី​ការ​ឆេះ​ព្រៃ Kincade ​កំពុង​ឆាបឆេះ​រោងចក្រ​ផលិត​ស្រា Soda Rock Winery កាលពិ​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ក្នុង​ក្រុង Healdsburg រដ្ឋ California។

គ្រោះ​ភ្លើង​ឆេះ​ព្រៃ​នៅ​ប៉ែក​ខាង​ជើង​រដ្ឋ កាលីហ្វ័រញ៉ា បាន​ធ្វើ​ឲ្យ​អ្នកស្រុក​៩​ម៉ឺន​នាក់​ត្រូវ​ចាកចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ។

អ្នក​រស់​នៅ​ក្នុង​រដ្ឋ កាលីហ្វ័រញ៉ា​ រាប់​លាន​នាក់ កំពុង​តែ​គ្មាន​អគ្គិសនី​ប្រើប្រាស់​ដោយសារ​តែ​ក្រុមហ៊ុន​ផ្គត់ផ្គង់​អគ្គិសនី Pacific Gas & Electric បាន​សម្រេច​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ ថា នឹង​ចាប់​ផ្ដើម​ផ្ដាច់​ភ្លើង​នៅ​តាម​ផ្ទះ​មួយ​ចំនួន​ធំ។ ប្រជាពលរដ្ឋ​ជិត​បី​លាន​នាក់​នឹង​គ្មាន​អគ្គិសនី​ប្រើប្រាស់ រួម​ទាំង​អ្នក​រស់នៅ​ក្នុង​ទីក្រុង San Francisco ផង​ដែរ។

កាល​ពី​ខែ​មុន ក្រុមហ៊ុន​អគ្គិសនី PG&E នេះ បាន​កាត់​ផ្ដាច់​អគ្គិសនី​របស់​អតិថិជន​រាប់​ពាន់​នាក់ ដើម្បី​រារាំង​ដល់​ការ​រីករាលដាល​ភ្លើង​ឆេះ​ព្រៃ​នេះ។ ក្រុមហ៊ុន​នេះ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ក្ស័យធន ដោយសារ​តែ​ការ​សង​ការ​ខូចខាត​ដល់​អតិថិជន​នៅ​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះព្រៃ​ធំៗ​កន្លង​មក ដោយ​រួម​ទាំងហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​កាល​ពី​ឆ្នាំ​មុន ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​អស់​ចំនួន​៨៥​នាក់ នៅទីក្រុង Paradiseដែល​ស្ថិត​នៅ​ប៉ែកខាង​ជើង​រដ្ឋ កាលីហ្វ័រញ៉ា ផង​ដែរ។

មិន​មាន​នរណា​ម្នាក់​ត្រូវ​បាន​រាយការណ៍​ថា​បាន​រងរបួស​ដោយ​សារ​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​នេះ​ឡើយ៕

XS
SM
MD
LG