ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បណ្តេញ​​អ្នក​ជួល​ផ្ទះ​គ្មាន​ប្រាក់​បង់​នៅ​អាមេរិក​មិន​អាច​កើត​មាន​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ​


រូប​ឯកសារ៖ បាតុករ​​ទាមទារ​ឱ្យ​មាន​​ការ​ជួយ​ដល់​អ្នក​ជួល​និង​ម្ចាស់​ផ្ទះ​ដែល​​​រង​ការ​បណ្តេញ​ចេញ​ នៅ​ក្នុង​ការ​តវ៉ា​មួយ​នៅ​ទី​ក្រុង Boston កាល​ពី​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០២០។
រូប​ឯកសារ៖ បាតុករ​​ទាមទារ​ឱ្យ​មាន​​ការ​ជួយ​ដល់​អ្នក​ជួល​និង​ម្ចាស់​ផ្ទះ​ដែល​​​រង​ការ​បណ្តេញ​ចេញ​ នៅ​ក្នុង​ការ​តវ៉ា​មួយ​នៅ​ទី​ក្រុង Boston កាល​ពី​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០២០។

ពលរដ្ឋ​អាមេរិក​រាប់​លាន​នាក់​ដែល​គ្មាន​លទ្ធភាពបង់​ប្រាក់​សម្រាប់​ផ្ទះ​ជួល​ដែល​ពួក​គេ​កំពុង​រស់​នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​រាតត្បាតជំងឺ​កូវីដ១៩​នោះ​បាន​បាត់​បង់​នូវ​ការ​ការពារពី​រដ្ឋាភិបាល​សហ​ព័ន្ធនៅ​ថ្ងៃ​ច័ន្ទ​ ​ខណៈគោល​ការណ៍ចេញ​ដោយទីភ្នាក់ងារ​គ្រប់គ្រង​និង​បង្ការ​ជំងឺ CDC ​មិន​ឲ្យបណ្តេញ​បុគ្គល​ដែល​គ្មាន​ប្រាក់​បង់​ថ្លៃ​ជួល​ផ្ទះបាន​ផុត​សុពល​ភាពនោះ។​ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​នេះ​ក្តីគេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា​ការ​ផុត​សុពលភាព​នៃ​គោលការណ៍នេះ​អាចបណ្តាល​ឲ្យ​មាន​ការ​បណ្តេញចេញ​ទ្រង់​ទ្រាយ​ធំ​ចំពោះ​អ្នក​គ្មាន​ប្រាក់​បង់​ថ្លៃ​ជួល​ផ្ទះ​ឬ​យ៉ាង​ណា​នោះ​ទេ។​

ការ​ប៉ាន់​ប្រមាណមួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​មាន​ពលរដ្ឋអាមេរិក​ប្រមាណ១៥​លាន​នាក់​ដែលជួល​ផ្ទះ​នៅ​ពុំមាន​លទ្ធភាពបង់​ថ្លៃជួល​ផ្ទះ​តាម​ការ​កំណត់។ ​ហើយ​សកម្មជន​ការពារ​សិទ្ធិមាន​ផ្ទះ​សម្បែង​រស់​នៅ​បាន​លើក​ឡើង​ថា​ពួកគេ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​មនុស្ស​ភាគ​ច្រើន​ដែល​អាច​ក្លាយ​ជា​ជន​ដែល​គ្មាន​ទី​លំនៅ​នៅ​ក្នុងរយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​ស្រប​ពេល​ដែល​រដ្ឋ​និងអាជ្ញាធរ​ក្រុង​មួយ​ចំនួនបាន​ចាប់​ផ្តើម​អនុវត្ត​គោល​ការណ៍​ឡើង​វិញ​ទៅ​លើអ្នក​ជួល​បន្ទប់ដែល​គ្មាន​ប្រាក់​បង់ថ្លៃជួល​ផ្ទះ​នោះ។​

ទោះ​ជា​យ៉ាង​ណា​ក្តី​ក្រុម​អ្នក​គាំទ្រម្ចាស់​អគារជួលបាន​លើក​ឡើង​ថា​ការ​បារម្ភពី​ការ​បណ្តេញចេញពី​ផ្ទះ​ជួល​ក្នុង​ទ្រង់​ទ្រាយ​ធំដោយ​សារ​តែ​ពួក​គេគ្មាន​ប្រាក់​បង់​នោះ​ជា​ការ​បារម្ភ​ជ្រុល​ហួស​ហេតុ​ដោយ​ពួក​គេ​គូស​បញ្ជាក់​ថា​ពេល​វេលា​និង​ការ​ចំណាយទៅ​លើរឿង​ក្តីតាម​ផ្លូវ​ច្បាប់​ក្នុង​ការ​បណ្តេញ​បុគ្គល​ណា​មួយ​ចេញ​ពី​ផ្ទះ​ជួល​របស់​គេនោះ​មាន​លក្ខណៈ​ពិបាក​ស្មុគ​ស្មាញ​ហើយម្ទាស់​ផ្ទះនឹង​ជ្រើស​រើស​យក​ជម្រើស​មួយ​នេះ​ក្នុងករណី​ដែល​ចាំ​បាច់ដែល​ជា​ជម្រើស​ចុង​ក្រោយ​បំផុត​តែ​ប៉ុណ្ណោះ៕​ ​

XS
SM
MD
LG