ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

អង្គការWHO៖ ចិនស្វាគមន៍ក្រុមស៊ើបអង្កេតជំងឺកូវីដ១៩របស់អង្គការWHOទៅកាន់ប្រទេសចិន


រូបឯកសារ៖ ច្រក​ចូល​មួយ​នៅ​សាកលវិទ្យាល័យ​វូហាន​​ត្រូវ​បាន​បិទ​និង​មាន​ក្រុម​​សន្តិសុខ​ពិនិត្យ​តឹងរ៉ឹង កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ ២០២០។ (រូបថត​ផ្តល់​ឲ្យ)

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ចិន​នឹង​ស្វាគមន៍​ក្រុម​ស៊ើបអង្កេត​អន្តរជាតិ​អំពី​ជំងឺ​កូវីដ១៩ ដែល​គ្រោង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​នៅ​ខែ​មករា​ខាង​មុខ​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

គេ​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ ថាតើ​ក្រុម​អ្នក​ស៊ើបអង្កេត​របស់​អង្គការ WHO នេះ នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន ឬ​ក៏​យ៉ាង​ណា​នោះ ដោយសារ​ការ​ពិភាក្សា​អំពី​គម្រោង​នេះ​នៅ​បន្ត​នៅ​ឡើយ។

លោក Babatunde Olowokure ប្រធាន​ផ្នែក​ស្ថានការណ៍​បន្ទាន់​នៃ​អង្គការ WHO ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ខាង​លិច បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ព្រហស្បត៍​នេះ​ថា៖ «អង្គការ WHO នៅ​បន្ត​ទាក់ទង​ជាមួយ​នឹង​ប្រទេស​ចិន ហើយ​នឹង​ពិភាក្សា​អំពី​ក្រុម​ស៊ើប​អង្កេត​អន្តរជាតិ​នេះ និង​អំពី​ទីកន្លែង​ដែល​ក្រុម​នេះ​នឹង​ទៅ​ស៊ើប​អង្កេត»។

កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ សមាជិក​ម្នាក់​របស់​អង្គការ WHO និង​មន្ត្រី​ការទូត​មួយ​ចំនួន បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មានReutersថា ក្រុម​បេសកកម្ម​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​នៅ​សប្តាហ៍​ទី​មួយ​នៃ​ខែ​មករា​ខាង​មុខ ដើម្បី​ស៊ើបអង្កេត​អំពី​ប្រភព​នៃ​ជំងឺ​កូវីដ១៩៕

XS
SM
MD
LG