ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សុខភាព​ពិភពលោក (WHO) ស៊ើបអង្កេត​ការ​ចោទ​ប្រកាន់​ពីការ​ប្រព្រឹត្តិ​មិន​ត្រឹមត្រូវ


រូបឯកសារ៖ ឡូហ្គោអង្គការសុខភាពពិភពលោកនៅក្រុងហ្សឺណែវ ប្រទេសស្វីស 
រូបឯកសារ៖ ឡូហ្គោអង្គការសុខភាពពិភពលោកនៅក្រុងហ្សឺណែវ ប្រទេសស្វីស 

របាយការណ៍​ក៏​បាន​ចោទ​ប្រកាន់អង្គការ​សុខភាព​ពិភពលោក (WHO) ​ពី​ការ​ប្រ​កាន់​ភេទ​និងចោទ​ប្រកាន់​ពីការឆរបោក​និង​ពុករលួយ​នៅ​ក្នុងការ​អនុវត្ត​លទ្ធកម្ម។

​អង្គការ​សុខភាព​ពិភពលោក (WHO) ​បាន​បញ្ជាក់​ថា ​ខ្លួន​កំពុង​ស៊ើប​អង្កេតពី​ការ​ចោទ​ប្រកាន់​ពីការ​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ ​រួមមានការរើសអើង ​និងការ​ប្រកាន់​ភេទ​នៅ​ក្នុង​ទីភ្នាក់​ងារ​នោះ ​បន្ទាប់​ពីមាន​សេចក្តី​រាយការណ៍​ព័ត៌មាន​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​សប្តាហ៍មុន​អំពី​សេចក្តី​លម្អិត​នៃ​ការ​ចោទ​ប្រកាន់​នោះ។

សេចក្តី​រាយការណ៍​ព័ត៌មាន​នោះ ផ្អែកលើសារ​អ៊ីម៉ែល ​អនាមិក​ជាបន្ត​បន្ទាប់​ដែល​អះ​អាងថា បុគ្គលិក​ជនជាតិ​អាហ្វ្រិក​នៅឯអង្គការសុខភាព​ពិភពលោក(WHO) ​បាន​ទទួល​រង​ការរើសអើងខាង​ពូជសាសន៍​ជា​ប្រព័ន្ធ​ និង​ការរំលោភបំពាន​ដោយ​ពាក្យ​សម្តី​ហើយ​នឹងការ​ប្រមាថមើលងាយ​ដោយ​សហការី​របស់​ខ្លួន​នៅទីក្រុង​ហ្សឺ​ណែវ។

របាយការណ៍​នោះ ក៏​បាន​ចោទ​ប្រកាន់អង្គការ​សុខភាព​ពិភពលោក (WHO) ​ពី​ការ​ប្រ​កាន់​ភេទ​និងចោទ​ប្រកាន់​ពីការឆរបោក​និង​ពុករលួយ​នៅ​ក្នុងការ​អនុវត្ត​លទ្ធកម្ម។ លោក Tedros Adhanom Ghebreyesus ​អគ្គនាយកអង្គការ​សុខភាព​ពិភពលោក (WHO) ដែល​ជា​ជន​ជាតិ​អាហ្វ្រិក​លើក​ដំបូងកាន់​កាប់​ដំណែង​នេះក៏​មិន​រួច​ផុត​ពីការ​ចោទ​ប្រកាន់​ដែរ។

​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​ដោយ​អង្គការ​សុខភាព​ពិភព​លោក (WHO) ​លោក​និយាយថា បញ្ហា​នេះ ​បាន​ត្រូវបញ្ជូនទៅឲ្យ​ការិយាល័យ​ត្រួត​ពិនិត្យ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ដើម្បី​ស៊ើប​អង្កេត។ លោក​បាន​បញ្ជាក់​ថា អង្គការ​សុខភាព​ពិភព​លោក (WHO) មិន​អត់ឱន​ឲ្យសោះ​ឡើយចំពោះ​ការ​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​ឬ​ការរើសអែង​នេះ។

លោកTarek Jasarevic អ្នកនាំ​ពាក្យអង្គការ​សុខភាព​ពិភពលោក(WHO) និយាយ​ថា មានការ​ចោទ​ប្រកាន់​ពីការប្រព្រឹត្ត​មិន​ត្រឹមត្រូវបាន​ត្រូវ​លើកឡើង​នៅឯ​អង្គ​ការសុខភាព​ពិភពលោក(WHO)។ លោក​បាន​ប្រាប់VOAថា ក្នុង​ការ​ស៊ើប​អង្កេត​ផ្ទៃ​ក្នុង​ក្នុងការ​ចោទ​ប្រកាន់​បែបនេះ ​បាន​ធ្វើ​ឡើង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ​អាច​រាប់​ទសវត្សរ៍​ទៀត​ផង។

លោក​បាន​ថ្លែង​ថា «អ្វី​ដែល​យើង​បាន​ឃើញ​ហើយ​ខ្ញុំ​គិតថា វា​ក៏​ជា​ករណីនៅ​ក្នុង​អង្គ​ការ​ផ្សេង​ៗ​ទៀតដែរគឺថា មានរបាយការណ៍ពាក់​ព័ន្ធ នឹង​រឿង​ទាំង​នេះ​កាន់​តែ​ច្រើន​ឡើង។ ហើយ ​ការណ៍នេះ​ប្រាកដ​ជា​និន្នាការ​វិជ្ជមាន​មួយ។ វា​ក៏​មាន​សារៈ​សំ​ខាន់​សម្រាប់​យើងដើម្បី​ដឹង​ថា តើ​ករណី​នៃការ​ប្រព្រិត្តិ​មិន​ត្រឹម​ត្រូវ​នោះ​នៅ​ទី​ណា​ដើម្បីឲ្យ​យើង​អាច​ដោះស្រាយ​បញ្ហា​នោះ។ ​ហើយ​ ការណ៍នេះ​ក៏​អាចជាការ​ឆ្លុះ​បញ្ចាំងនៃ​ការ​បើក​ចំហ និងតម្លាភាព​ ហើយ​ថា ​មនុស្ស នឹង​ទុកចិត្ត​ដល់​យន្តការ​នៃការ​រាយការណ៍​របស់​យើង»។

លោកJasarevic និយាយ​ទៀត​ថា អង្គការ​សុខភាព​ពិភពលោកWHOបាន​បង្កើត​បណ្តាញ​ទូរសព្ទ​ឯករាជ្យ​មួយ​ដែល​មនុស្ស​អាចរាយការណ៍​ការ​ព្រួយ​កង្វល់​អំពីការ​សង្ស័យ​នៃការប្រព្រឹត្តិមិន​គប្បីដោយការ​លាក់​ការណ៍ ​និង​អនាមិក។លោក​បាន​និយាយ​ទៀត​ថា ការចោទ​ប្រកាន់​ទាំងអស់ ​ត្រូវបាន​ធ្វើ​ការ​ស៊ើបអង្កេត​ដោយ​ហ្មត់​ចត់។

លោក​និយាយ​ថា លោក​មិន​ដឹងថាតើការ​ស៊ើប​អង្កេត​នៅ​ពេល​បច្ចុប្បន្ននេះ នឹង​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​ថ្ងៃឬខែនោះទេ។​ ក្រុមអ្នក​រឹះគន់ ​បាន​បង្កើន​នូវការ​មន្ទិល​សង្ស័យ​អំពី​សមត្ថ​ភាព​របស់​អង្គការ​សុខភាព​ពិភពលោក​ដើម្បី​ស៊ើបអង្កេត​ខ្លួន​ឯងនោះ​ទេ។ ពួកគេ​កំពុង​អំពាវនាវ​ឲ្យប្រកាស​អំពី​ការ​ស៊ើបអង្កេត​ជាសាធារ​ណៈ។

លោក Jasarevic និយាយ​បន្ត​ទៀត​ថា អង្គការ​សុខភាព​ពិភពលោក(WHO)បាន​រាយ​ការណ៍​ជា​ប្រចាំ​អំពី​លទ្ធផល​នៃ​ការ​ចោទ​ប្រកាន់​សំខាន់​ៗ​ដែល​ចេញ​ពីការ​ស៊ើបអង្កេត​ឯករាជ្យ​ដល់បណ្តា​រដ្ឋ​ជាសមាជិក។ លោក​និយាយ​ថា របាយការណ៍​ទាំងអស់ ​នឹង​ត្រូវ​ចុះ​ផ្សាយ​នៅ​លើ​កេហ​ទំព័រ Website សាធារណៈ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO)៕

ប្រែ​សម្រួល​ដោយជឹង ប៉ូជីន

XS
SM
MD
LG