ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សុខភាព​ពិភពលោក​ថា ប្រទេស​នានា​ត្រូវ​ចាត់​វិធានការ​ដើម្បី​ទប់ទល់​នឹង​ជំងឺ COVID-19


លោក Michael Ryan ប្រធាន​ប្រតិបត្តិ​កម្មវិធី​សង្គ្រោះ​បន្ទាន់​នៃ​អង្គការ​សុខភាព​ពិភពលោក​ចូល​រួម​ក្នុង​សន្និសីទ​កាសែត​មួយ​ស្តី​ពី​មេរោគ​កូរ៉ូណា​នៅ​ក្នុង​ក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស កាលពី​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។
លោក Michael Ryan ប្រធាន​ប្រតិបត្តិ​កម្មវិធី​សង្គ្រោះ​បន្ទាន់​នៃ​អង្គការ​សុខភាព​ពិភពលោក​ចូល​រួម​ក្នុង​សន្និសីទ​កាសែត​មួយ​ស្តី​ពី​មេរោគ​កូរ៉ូណា​នៅ​ក្នុង​ក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស កាលពី​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។

ទោះបី​ជា​មាន​ភាព​ប្រសើរ​ឡើង​ជា​ច្រើន​នៅ​តាម​ប្រទេស​មួយ​ចំនួន​ដូចជា​ចិន និង​កូរ៉េ​ខាង​ត្បូង​ជា​ដើម អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ការ​ឆ្លង​រាលដាល​មេរោគ​កូរ៉ូណា​ថ្មី​គឺ «មិន​ទាន់​ចប់» នៅ​ឡើយ​ទេ នៅ​ក្នុង​តំបន់។

លោក​វេជ្ជបណ្ឌិត Takeshi Kasai ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ខាង​លិច បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​ថា៖ «នេះ​គឺ​ជា​ការ​វាយ​ប្រយុទ្ធ​រយៈពេល​វែង ហើយ​យើង​មិន​អាច​ធ្វេស​ប្រហែស​នោះ​ទេ។ យើង​ត្រូវការ​ប្រទេស​នីមួយៗ​បន្ត​ទប់ទល់​នឹង​ជំងឺ​នេះ អាស្រ័យ​ទៅ​តាម​ស្ថានភាព​របស់​ពួកគេ»។

ប្រទេស​ចិន​បាន​រាយការណ៍​ករណី​ស្លាប់​ថ្មី​មួយ​ករណី​ទៀត និង​ករណី​ឆ្លង​ថ្មី ៤៨ ករណី​ទៀត​នៅ​ថ្ងៃ​អង្គារ​នេះ ដែល​ការ​ឆ្លង​ទាំង​នេះ​មិន​មែន​ជា​ការ​ឆ្លង​តាម​មូលដ្ឋាន​នោះ​ទេ។ ចំណែក​ឯ​ប្រទេស​កូរ៉េ​ខាង​ត្បូង​វិញ បាន​រាយការណ៍​អំពី​ករណី​ឆ្លង​ថ្មី​ចំនួន ១២៥ ករណី​ទៀត។

លោក Michael Ryan ប្រធាន​ប្រតិបត្តិ​កម្មវិធី​សង្គ្រោះ​បន្ទាន់​នៃ​អង្គការ​សុខភាព​ពិភពលោក បាន​និយាយ​ថា មន្ត្រី​នានា​សង្ឃឹម​ថា បណ្ដា​ប្រទេស​មួយ​ចំនួន​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​បំផុត​ដោយសារ​ជំងឺ COVID-19 នៅ​ពេល​បច្ចុប្បន្ន​នេះ ដូចជា​អ៊ីតាលី និង​អេស្ប៉ាញ​ជា​ដើម នឹង​ឃើញ​ស្ថានការណ៍​នេះ​ប្រសើរ​ឡើង​វិញ​ជា​មិន​ខាន​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ ប៉ុន្តែ លោក​បាន​និយាយ​ថា មេរោគ​នេះ​នឹង​មិន​បញ្ឈប់​ដោយ​ខ្លួន​ឯង​នោះ​ទេ ដោយ​តម្រូវ​ឲ្យ​រដ្ឋាភិបាល​នានា​ចាត់​វិធានការ «កាត់​បន្ថយ» ការ​ឆ្លង៕

XS
SM
MD
LG