ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សុខភាព​ពិភពលោក​សន្យា​វាយ​តម្លៃ​ដោយ​ឯករាជ្យ​លើ​វិធានការ​របស់​ខ្លួន​ចំពោះ​វិបត្តិ​ជំងឺ​កូវីដ១៩


រូបឯកសារ៖ លោក Tedros Adhanom Ghebreyesus អគ្គលេខាធិការ​អង្គការ​សុភាពពិភពលោក WHO ក្នុង​សន្និសីទ​សារព័ត៌មាន អំពី​ជំងឺកូរ៉ូណា នៅ​ទី​ក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស កាល​ពី​ថ្ងៃ​ទី៩ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ លោក Tedros Adhanom Ghebreyesus អគ្គលេខាធិការ​អង្គការ​សុភាពពិភពលោក WHO ក្នុង​សន្និសីទ​សារព័ត៌មាន អំពី​ជំងឺកូរ៉ូណា នៅ​ទី​ក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស កាល​ពី​ថ្ងៃ​ទី៩ ខែមីនា ឆ្នាំ២០២០។

ប្រធាន​អង្គការ​សុខភាព​ពិភពលោក​លោក Tedros Adhanom Ghebreyesus បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ថា លោក​នឹង​ចាប់ផ្ដើម​វាយ​តម្លៃ​ដោយ​ឯករាជ្យ​លើ​ការ​ឆ្លើយតប​របស់​អង្គការ​នេះ​ចំពោះ​វិបត្តិ​ជំងឺ​កូវីដ១៩ «នៅ​ពេល​សមរម្យ​ណា​មួយ​ឆាប់ៗ​ខាង​មុខ​នេះ»។

លោក Tedros បាន​សន្យា​ដូច្នេះ បន្ទាប់ពី​អង្គភាព​ប្រឹក្សា​មើល​ការ​ខុស​ត្រូវ​ឯករាជ្យ​មួយ​បាន​ចេញ​ផ្សាយ​នូវ​របាយការណ៍​បណ្ដោះ​អាសន្ន​លើក​ដំបូង​បង្អស់​របស់​ខ្លួន​អំពី​ការ​ឆ្លើយតប​របស់​អង្គការ​សុខភាព​ពិភពលោក​ចំពោះ​វិបត្តិ​ជំងឺ​កូវីដ១៩ ពី​ខែ​មករា​ដល់​ខែ​មេសា។

របាយការណ៍​កម្រាស់ ១១ ទំព័រ​នេះ បាន​ចោទ​ជា​សំណួរ​មួយ​ចំនួន​ដូចជា ថា​តើ​ប្រព័ន្ធ​របស់​អង្គការ​សុខភាព​ពិភពលោក​នៅ​ក្នុង​ការ​ព្រមាន​ដល់​ពិភពលោក​អំពី​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​នេះ​មាន​លក្ខណៈ​ត្រឹមត្រូវ​គ្រប់គ្រាន់​ដែរ​ឬ​ក៏​អត់​ ហើយ​បាន​ស្នើ​ថា បណ្ដា​ប្រទេស​ជា​សមាជិក​អង្គការ​នេះ​អាច​ត្រូវការ «ធ្វើ​ការ​វាយ​តម្លៃ​ឡើង​វិញ» អំពី​តួនាទី​របស់​ខ្លួន​ នៅ​ក្នុង​ការ​ផ្ដល់​ដំបូន្មាន​ទាក់ទិន​នឹង​ការ​ធ្វើ​ដំណើរ​ដល់​ប្រទេស​នានា។

លោក Tedros បាន​និយាយ​ថា លោក​ស្វាគមន៍​ចំពោះ​ការ​វាយ​តម្លៃ​នេះ៕

XS
SM
MD
LG