ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អង្គការ​សុខភាព​ពិភពលោក​អំពាវនាវ​ឲ្យ​មាន​ការ​ព្យាបាល​អ្នក​ឆ្លង​មេរោគ​ហ៊ីវ​ពី​ដំណាក់​កាល​ដំបូង


រូបឯកសារ៖ គ្រូពេទ្យ​ពិនិត្យ​អ្នក​ជំងឺ​ដែល​ឆ្លង​មេរោគហ៊ីវ​ក្នុង​ទីក្រុង​បាងកក ដើម្បី​ត្រៀម​ឲ្យអ្នក​ជំងឺ​ប្រើថ្នាំទប់ទល់​នឹង​មេរោគនេះ​ (anti-retroviral)។

អង្គការ​សុខភាព​ពិភពលោក​ WHO ​និយាយថា​ ជន​រងគ្រោះ​ណា​ដែល​ធ្វើ​តេស្តឈាម​មាន​មេរោគ​ហ៊ីវ ​ដែល​ជា​មេរោគ​បង្កើត​ជំងឺ​អេដស៍ ​គួរ​តែ​ត្រូវ​គេ​ផ្តល់​ថ្នាំទប់ទល់​នឹង​ជំងឺ​នេះ​ហៅថា​ anti-retroviral ជាបន្ទាន់។​ នេះ​ជា​ការណែនាំ​ថ្មី​មួយ​ដែល​ត្រូវ​ប្រកាស​ដោយ​ទី​ភ្នាក់ងារ​របស់​អង្គការ​សុខភាព​ពិភពលោក​នៅ​ថ្ងៃ​ពុធ​នេះ។

ការ​ពង្រីក​ការ​ប្រើថ្នាំ​ anti-retroviral ​ព្យាបាល​ត្រូវ​បាន​គាំទ្រ​ក្នុង​ការ​ស្រាវជ្រាវ​ថ្មី​ពី ការ​សាកល្បង​របស់​វេជ្ជសាស្ត្រ ​ដែល​បាន​បញ្ជាក់​ថា​ ការ​ប្រើប្រាស់​ថ្នាំ​ព្យាបាល​ anti-retroviral (ART)​ បាន​ធ្វើឲ្យ​អ្នកផ្ទុក​មេរោគ​ហ៊ីវ ​រស់​បាន​ មាន​សុខភាព​ល្អ ​និង​កាត់​បន្ថយ​ការ​ឆ្លង​មេរោគ​ទៅ​កាន់​ដៃគូ។

ទីភ្នាក់ងារ​អ.ស.ប.​នេះ​បាន​និយាយ​កាល​ពីមុន​ថា​ អ្នក​ជំងឺ​គួរ​ព្យាបាល​បន្ទាប់​ពី កោសិកា​ការពារ​សិរីរាង្គកាយ​មាន​ការ​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​មួយ។

អង្គការ​ WHO​ និយាយ​ថា​ អនុសាសន៍​ថ្មី​របស់​ខ្លួន​នឹង​ធ្វើ​ឲ្យ​មាន​កំណើន​នៃ​ចំនួន អ្នក​ផ្ទុក​មេរោគ​មាន​សិទ្ធិ​ទទួល​បាន​ថ្នាំ​ព្យាបាល ​antiretroviral treatment​ ដែល​កើន​ពី​ចំនួន​២៨លាន​នាក់​ទៅ​៣៧​លាន​នាក់ ​ពាស​ពេញ​ពិភព​លោក៕

XS
SM
MD
LG