ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បាន​ គីមួន៖ ការ​រីក​ចម្រើន​​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​​ជំងឺ​អេដស៍នៅ​ផុយ​ស្រួយ


អ្នក​ជំងឺ​លើក​ដៃ​របស់​គាត់​នៅ​ក្នុង​អាការៈ​ដែល​សង្ឃឹម​ការ​យក​ចិត្ត​ទុក​ដាក់​សម្រាប់​អ្នក​ដែល​កំពុង​ស្លាប់​ដោយ​សារ​ជំងឺអេដស៍នៅក្នុង​វត្ត​ Prabat Nampu ក្នុង​ខេត្ត​ Lopburiភាគខាងជើងនៃទីក្រុងបាងកក។

លោក​អគ្គ​លេខា​ធិការ​អង្គការ​សហប្រជាជាតិ​ ​បាន គីមួន (Ban Ki-moon)​ បាន​សរសើរការ​រីក​ចម្រើន​របស់​ពិភព​លោក​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងជំងឺ​អេដស៍ ​ក៏​ប៉ុន្តែ​បាន​ព្រមាន​ថា ​ការ​រីក​ចម្រើននោះ​នៅ​ផុយ​ស្រួយ​នៅ​ឡើយ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍នៅ​ក្នុង​ទិវាប្រឆាំង​ជំងឺ​អេដស៍​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​លោក​បាន​សង្កត់ធ្ងន់​ពី​សារៈ​សំខាន់​នៃ​ការ​ដោះ​ស្រាយ​គម្លាត​នៅ​ក្នុង​ការ​ព្យាបាល​ជំងឺ​នោះ ​ជា​ពិសេស​សម្រាប់​កូន​ក្មេង​និង​ស្រ្តី​ក្មេង​ៗ​ដែល​មិន​បាន​ទទួល​ការ​ថែទាំ​ត្រឹម​ត្រូវ។ ​

លោក​អគ្គ​លេខា​ធិការ​អង្គការ​សហប្រជាជាតិ ​បាន​ជំរុញ​មេដឹកនាំ​ពិភព​លោក ​ធ្វើអ្វី​ដែល​ជាការ​ចាំ​បាច់​ដើម្បី​ឈាន​ទៅ​ដល់គោល​ដៅ​លុប​បំបាត់ជំងឺអេដស៍ ​ឱ្យ​បាន​នៅ​ឆ្នាំ​២០៣០។

​នៅ​ទូទាំង​ពិភពលោក ​មនុស្ស​៣៥​លាននាក់​កំពុង​រស់​នៅ​ដោយ​ផ្ទុកមេរោគ HIV ដែល​ជាវី​រុស​បណ្តាល​ឲ្យ​កើត​ជំងឺ AIDS ។ ​អង្គការ​សហប្រជាជាតិ ​ប្រាប់​ឲ្យ​ដឹង​ថា ​មនុស្ស​១៩​លាននាក់​នៃ​មនុស្ស​ទាំង​អស់​នោះ មិន​បាន​ដឹង​ថា​ពួកគេ​បាន​ឆ្លង​មេរោគនោះ​ទេ ហើយ​គេបាន​ប្រើ​ប្រាស់ទិវា​ប្រឆាំង​ជំងឺ​ AIDS​នេះ ​ដើម្បី​អំពាវនាវ​ឱ្យ​បិទ​គម្លាតនៅ​ក្នុង​ការ​ធ្វើ​តេស្ត​សាកល្បង​និង​លទ្ធភាព​នៃ​ការ​ព្យាបាល​ប្រឆាំង​នឹង​មេរោគ​នេះ។​

​តំបន់​វាល​ខ្សាច់​សាហារ៉ា​ខាង​ត្បូង​នៃទ្វីប​អាហ្វ្រិក ​នៅ​តែ​មាន​ចំនួនមនុស្ស​ជាង​៧០​ភាគ​រយនៃ​ចំនួន​ប្រជាជន​បាន​ឆ្លង​មេរោគ​HIV​ទាំង​អស់ ​ក៏ប៉ុន្តែ​ការ​ឆ្លង​ថ្មីនៃ​មេរោគ​នេះ​បាន​ធ្លាក់​ចុះ​ដល់​១ភាគ​៣​ចាប់​តាំង​ពី​ឆ្នាំ​២០០៥​មក។

XS
SM
MD
LG