ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេចក្តីថ្លែងការណ៍​ដោយ​អ្នកនាំពាក្យ​សេតវិមាន​ស្តី​អំពី​ការ​ដើរថយ​ក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា


សេចក្តីថ្លែងការណ៍​ដោយ​អ្នកនាំពាក្យ​សេតវិមាន​ស្តី​អំពី​ការ​ដើរថយ​ក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា មួយថ្ងៃបន្ទាប់ពី​តុលាការកំពូល​កម្ពុជា​បាន​សម្រេចសាលដីការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​គឺ​គណបក្ស​សង្រ្គោះជាតិ កាលពី​ថ្ងៃទី​១៦​ វិច្ឆិកា ២០១៧។
សេចក្តីថ្លែងការណ៍​ដោយ​អ្នកនាំពាក្យ​សេតវិមាន​ស្តី​អំពី​ការ​ដើរថយ​ក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា មួយថ្ងៃបន្ទាប់ពី​តុលាការកំពូល​កម្ពុជា​បាន​សម្រេចសាលដីការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​គឺ​គណបក្ស​សង្រ្គោះជាតិ កាលពី​ថ្ងៃទី​១៦​ វិច្ឆិកា ២០១៧។

សហរដ្ឋអាមេរិក​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​ការ​ដែល​រដ្ឋាភិបាល​កម្ពុជា ​បាន​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៃប្រទេស គឺ​គណបក្ស​សង្គ្រោះជាតិ ដោយ​សំអាង​ទៅ​លើ​ការ​ចោទ​ប្រកាន់​ដែល​ពុំ​ ​សម​ហេតុ​សម​ផល​ និង​ដែល​ពាក់ព័ន្ធនឹង​នយោបាយ ដែល​ថា​គណបក្ស​ប្រឆាំង​នេះ​បាន​ចូលរួម​ក្នុង​ការ​ឃុបឃិត​មួយ ដើម្បី​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល។ ពិភពលោក​កាន់​តែ​ឃើញ​ច្បាស់​ឡើង​ថា ការ​ដាក់​ការ​រឹត​បន្តឹង​របស់​រដ្ឋាភិបាល​ទៅ​លើ​សង្គមស៊ីវិល ការ​គាប​សង្កត់​ទៅ​លើ​សារព័ត៌មាន និង​ការ​ហាមឃាត់​មិន​ឲ្យ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ជាង​១០០នាក់ ​ធ្វើ​សកម្មភាព​នយោបាយ​នោះបាន​ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​ឆ្ពោះ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​កម្ពុជា​ថយ​ក្រោយ ​យ៉ាង​លឿន ហើយ​បាន​ដាក់​ការ​លូតលាស់​ផ្នែក​សេដ្ឋកិច្ច​និង​តួនាទី​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ ក្នង​ហានិភ័យ។

សហរដ្ឋអាមេរិក​នឹង​ចាត់​វិធាន​ការ​ជាក់​លាក់​មួយ​ចំនួន ដើម្បី​ឆ្លើយ​តប​ចំពោះ​សកម្មភាព​ដ៏​គួរ​ឲ្យ​សោកស្តាយ​យ៉ាង​ខ្លាំង​របស់​រដ្ឋាភិបាល​កម្ពុជា។ ជា​ជំហាន​ទីមួយ យើង​នឹង​បញ្ឈប់​ការ​គាំទ្រ​ចំពោះ​គណៈកម្មាធិការរៀបចំការបោះឆ្នោត​កម្ពុជា(គ.ជ.ប) និង​កិច្ចការ​រដ្ឋបាល​របស់​គណៈកម្មាធិការ​នេះ សម្រាប់​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ។ យោង​តាម​ដំណើរ​ការ​បច្ចុប្បន្ន​នេះ ការ​បោះឆ្នោត​នៅ​ឆ្នាំ​ក្រោយ​នឹង​មិន​មាន​ភាព​ស្របច្បាប់ ​មិន​សេរី ​និងមិន​យុត្តិធ៌ម​ឡើយ។

រដ្ឋាភិបាល​កម្ពុជា​នៅ​មាន​ពេល​ដើម្បី​ធ្វើ​ឲ្យ​ដំណើរ​ការ​នេះ​ត្រឡប់​ទៅ​រក​ស្ថានភាព​ដើម​វិញ។ យើង​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ​លុបចោល​ចំណាត់​ការ​របស់​ខ្លួន​កាល​ពី​ ពេល​ថ្មីៗ ដោះលែង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក កឹម សុខា ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ ហើយ​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​បណ្តាញ​ផ្សាយ​ព័ត៌មាន ធ្វើ​សកម្មភាព​ស្រប​ច្បាប់​របស់​ពួកគេ​ដូច​ធម្មតា៕

ប្រែសម្រួលដោយ ប៉ូច រាសី

XS
SM
MD
LG