ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​របស់​កម្ពុជា រំលាយ​បក្ស​ប្រឆាំង ដោយ​អនុញ្ញាត​ឲ្យ​មាន​ការ​គ្រប់គ្រង​តាម​បែប​ឯក​បក្ស


ប៉ូលីស​កូបកម្ម​បិទផ្លូវ​នៅ​ខាងមុខ​តុលាការ​កំពូល​ក្នុង​ទីក្រុង​ភ្នំពេញ​កាលពីថ្ងៃទី​១៦ វិច្ឆិកា ២០១៧។
ប៉ូលីស​កូបកម្ម​បិទផ្លូវ​នៅ​ខាងមុខ​តុលាការ​កំពូល​ក្នុង​ទីក្រុង​ភ្នំពេញ​កាលពីថ្ងៃទី​១៦ វិច្ឆិកា ២០១៧។

តុលាការ​កំពូល​នៅ​កម្ពុជា បាន​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​របស់​ប្រទេស​នេះ​ ក្នុង​សេចក្ដី​សម្រេច​មួយ​ ដែល​ទំនង​ជា​នឹង​ចាក់​គ្រឹះ​ការ​ក្ដោបក្ដាប់​អំណាច​ដ៏​សម្បើម​រួច​ទៅ​ហើយ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

​ការ​សម្រេច​ជាឯកច្ឆន្ទ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​របស់​តុលាការ​ដែល​មាន​ចៅក្រម​៩​រូប​នេះ ក៏​បាន​ហាមប្រាម​សមាជិក​ជាន់​ខ្ពស់​ចំនួន​១១៨​នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បច្ចុប្បន្ន​លែង​ដំណើរការ​ទៅ​ហើយ​នោះ មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយរយៈពេល​៥​ឆ្នាំ។ សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​នេះ ស្រប​នឹង​ពាក្យ​បណ្ដឹង​ដែល​ដាក់​ដោយ​គណបក្ស​កាន់អំណាច​របស់​លោក ហ៊ុន សែន ដោយ​ចោទប្រកាន់​គណបក្ស​សង្គ្រោះ​ជាតិ​ថា ជាប់ពាក់ព័ន្ធ​នឹង​ផែន​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល ដោយ​មានបរទេស​នៅ​ពីក្រោយ។

សហរដ្ឋ​អាមេរិក​និង​ប្រទេស​ដទៃ​ទៀត ដែល​រង​ការ​ចោទប្រកាន់​ពី​សំណាក់​រដ្ឋាភិបាល បាន​បដិសេធ​ថា ពួកគេ មិន​បាន​គាំទ្រ​ផែនការ​ធ្វើ​វិទ្ធង្សនា​ណា​មួយ​ឡើយ។

សេចក្តី​សម្រេច​របស់​តុលាការ​កំពូល បាន​សរុប​យុទ្ធនាការ​បង្ក្រាប​លើ​សំឡេង​ប្រឆាំង ដែល​ចាប់ផ្តើម​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែននៅ​មុន​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​ក្រោយ៕

XS
SM
MD
LG