ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ត្រាំ​អំពាវនាវ​ឲ្យ​លោករដ្ឋ​មន្ត្រី​យុត្តិធម៌​អាមេរិក​បញ្ចប់​ការ​ស៊ើប​អង្កេត​រឿង​រុស្ស៊ី


លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​ពេល​ប្រមូល​ផ្តុំ​មួយ​កាលពី​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅ​ក្នុង​ក្រុង Tampa រដ្ឋ Florida។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ​បានបង្ហោះសារ​តាម​ប្រព័ន្ធ Twitter ​ជា​បន្ត​បន្ទាប់​កាល​ពី​ថ្ងៃ​ពុធ​ធ្វើ​ការ​អំពាវនាវ​យ៉ាង​ខ្លាំង​ឲ្យ​បញ្ចប់​ការ​ស៊ើប​អង្កេត​ខាង​ព្រហ្មទណ្ឌ​សហព័ន្ធនៅ​ក្នុងការ​ទាក់​ទិន​ទៅនឹង​ការ​ជ្រៀត​ជ្រែករុស្ស៊ី​នៅ​ក្នុងការ​បោះ​ឆ្នោត​ដែលលោក​បាន​ឈ្នះ។

ប្រធានា​ធិបតី​ត្រាំ​បាននិយាយថា ​ការ​ស៊ើបអង្កេត​អស់​រយៈ​ពេល​១៤​ខែរបស់​លោក ​Muller លើ​យុទ្ធនាការ​បោះឆ្នោត​របស់​លោក​ដែល​ជាប់​ទាក់​ទិនទៅនឹង​ប្រទេស​រុស្ស៊ី​ជាស្ថាន​ភាពមិន​ល្អ​ទាល់​តែ​សោះ ​ហើយ​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​បញ្ជូន​សារ​តាម​ប្រព័ន្ធ Twitter ​ទៀត​ថា ​លោក Jeff Sessions រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ដែល​ជា​មន្ត្រី​ពង្រឹង​ច្បាប់​កំពូល​របស់​ប្រទេស ​ត្រូវ​តែ​បញ្ឈប់ការ​ស្វែង​រក​នោះ​តទៅ​ទៀត​នៅ​ពេល​ឥឡូវនេះ មុនពេល​ការ​ស៊ើបអង្កេត​នេះ ​បន្ត​មាន​សេចក្តី​សៅហ្មង​មិនល្អដល់​ប្រទេស​យើង​ត​ទៅ​ទៀត។

​កាលពី​ជាង​មួយ​ឆ្នាំ​មុន លោករដ្ឋ​មន្ត្រី​យុត្តិធម៌ Sessions បាន​ដក​ខ្លួនចេញ​ការ​ស៊ើប​អង្កេត​នេះ ពីព្រោះ​តែ​ខ្លួន​លោក​ផ្ទាល់​មាន​ការ​ទាក់​ទិន​ជាមួយ​រុស្ស៊ី ហើយ​ការ​អង្កេត​នេះ​បាន​ធ្លាក់​លើ​លោក Rod Rosenstein អនុ​រដ្ឋ​មន្ត្រី​យុត្តិធម៌​ដែល​សមាជិក​សភាគណបក្ស​សា​ធារណរដ្ឋ​ខ្លួន​ចង់​ប្តឹង​ទម្លាក់​លោក។

សមាជិក​ផ្សេង​ទៀត​របស់​គណបក្ស​ប្រធានាធិបតី​កំពុង​ការពារ​ការ​ស៊ើបអង្កេត​នេះ។

សមាជិក​ព្រឹទ្ធ​សភា John Kennedy នៃ​រដ្ឋ Louisiana ​ហើយ​និង​ជា​សមាជិក​នៃ​គណៈកម្មាធិការតុលាការ​បានប្រាប់​អ្នក​យក​ព័ត៌មាន​កាល​ពី​ថ្ងៃ​ពុធ​ថា លោក​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ថា «ខ្ញុំ​គាំទ្រ​ការ​ស៊ើបអង្កេត​ដើម្បី​ស្វែងរក​អ្វី​ដែល​រុស្ស៊ី​បាន​ធ្វើ​ដើម្បី​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​យើង​នៅ​ឆ្នាំ​២០១៦៕

XS
SM
MD
LG