ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​ និង​សភា​បង្ហាញ​ពី​ការឈាន​ទៅរក​ការព្រមពៀង​លើ​ថវិកា​ចំណាយ


រូបឯកសារ៖ មេដឹកនាំ​ព្រឹទ្ធសភា​ខាងគណបក្ស​សាធារណរដ្ឋ​លោក Mitch McConnell 
រូបឯកសារ៖ មេដឹកនាំ​ព្រឹទ្ធសភា​ខាងគណបក្ស​សាធារណរដ្ឋ​លោក Mitch McConnell 

លោក Trump នឹង​ប្រឈម​នឹង​បញ្ហា​នយោបាយ​កាន់​តែខ្លាំង​នៅឆ្នាំ​ក្រោយ​នេះ​ នៅពេល​ដែល​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​អ្នកប្រឆាំង​នឹង​ការសង់​ជញ្ជាំង​នេះ​ ចូល​កាន់កាប់​សភា​នៅឆ្នាំ​ក្រោយនេះ។

ទាំងសេតវិមាន​ និង​សភា​កាលពីថ្ងៃពុធ​បាន​បង្ហាញ​អំពី​ការឆ្ពោះ​ទៅរក​ការព្រមព្រៀង​គ្នា​លើ​ផែនការ​ចំណាយ​បណ្តោះអាសន្ន​មួយ​ដើម្បី​បញ្ជៀស​កុំឲ្យ​មាន​ការ​បិទទ្វារ​ផ្នែកខ្លះ​នៃ​រដ្ឋាភិបាល​នៅត្រឹម​ពាក់កណ្តាល​យប់​ថ្ងៃសុក្រ​នេះ​ ក៏ប៉ុន្តែ​មិន​បាន​បញ្ចូល​សំណើ​ថវិកា​ចំនួន៥ពាន់លានដុល្លារ​ដែល​លោកប្រធានាធិបតី Donald Trump​ ​សម្រាប់​សង់ជញ្ជាំង​ព្រំដែន​រវាង​អាមេរិក​និង​ម៉ិកស៊ិក​នោះ​ទេ។

មេដឹកនាំ​ព្រឹទ្ធសភា​ខាងគណបក្ស​សាធារណរដ្ឋ​លោក Mitch McConnell បាន​ថ្លែង​ថា​ ព្រឹទ្ធសភា​នឹង​បោះឆ្នោត​ទៅលើ​ការផ្តល់​ថវិកា​សម្រាប់​ប្រតិបត្តិការ​របស់​រដ្ឋាភិបាល​អាមេរិក​រយៈពេល​បីខែ​គឺ​រហូត​ដល់​ថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០១៩​ ដែល​ពេលនោះ​លោក Trump និង​សភា​អាច​ប្រឈម​នឹង​លទ្ធភាព​នៃ​ការបិទទា្វរ​រដ្ឋាភិបាល​ម្តង​ទៀត។

មេដឹកនាំ​ខាង​គណបក្សប្រជាធិបតេយ្យ​លោក Charles Schumer បាន​និយាយ​ថា គណបក្សប្រជាធិបតេយ្យ​នឹង​គាំទ្រ​លើ​ផែនការ​ចំណាយ​បណ្តោះអាសន្ន​នេះ​ស្របពេល​ដែល​ផ្នែកខ្លះ​នៃ​រដ្ឋាភិបាល​មាន​ថវិកា​សម្រាប់​ចំណាយ​រហូត​ដល់​ខែកញ្ញា​ឆ្នាំ​ក្រោយរួចហើយ។

លោក Trump បាន​សន្យា​នៅអំឡុងពេល​យុទ្ធនាការ​បោះឆ្នោត​កាល​ពីឆ្នាំ២០១៦​ថា​ នឹង​សង់ជញ្ជាំង​ព្រំដែន​ដើម្បី​ទប់ស្កាត់​ការធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់​មក​សហរដ្ឋអាមេរិក​ និង​ឲ្យ​ប្រទេសម៉ីកស៊ីក​ជា​អ្នក​ចំណាយ​លើ​ការ​សាងសង់​នេះ។ ទោះជាយ៉ាងណា​ក៏ដោយ​លោកប្រធានាធិបតី​មិនទាន់​អាច​រកថវិកា​ដើម្បី​សង់ជញ្ជាំង​ព្រំដែន​បាននៅឡើយទេ​បើទោះបីជា​គណបក្ស​សាធារណរដ្ឋ​របស់​លោក​ជាអ្នក​គ្រប់គ្រង​សភា​ទាំងពីរ​ថ្នាក់ក៏ដោយ។ លោក Trump នឹង​ប្រឈម​នឹង​បញ្ហា​នយោបាយ​កាន់​តែខ្លាំង​នៅឆ្នាំ​ក្រោយ​នេះ​ នៅពេល​ដែល​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​អ្នកប្រឆាំង​នឹង​ការសង់​ជញ្ជាំង​នេះ​ ចូល​កាន់កាប់​សភា​នៅឆ្នាំ​ក្រោយនេះ៕

XS
SM
MD
LG