ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ទាំងពីរ​នឹង​ពិភាក្សា​កិច្ច​ព្រមព្រៀង​អំពី​ហេដ្ឋារចនាសម្ព័ន្ធ


សមាជិក​ព្រឹទ្ធសភា​​លោក Joe Manchin ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​មុន​នឹង​ចូល​រួម​កិច្ច​ប្រជុំ​អំពី​ហេដ្ឋារចនា​សម្ព័ន្ធ​នៅ​វិមាន​សភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២១។

លោក​ប្រធានាធិបតី​ Joe Biden ​គ្រោង​នឹង​រៀបចំ​ទទួល​ជួប​ក្រុម​សមាជិក​ព្រឹទ្ធ​សភា​ទ្វេភាគី​នៅ​ឯ​សេតវិមាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់​ពី​ពួក​គេ​បាន​បង្ហាញ​ការ​រីក​ចម្រើន​ឆ្ពោះ​ទៅរក​កិច្ច​ព្រមព្រៀង​ស្តីពី​កញ្ចប់​ថវិកា​សំខាន់​សម្រាប់​ចំណាយ​លើ​ហេដ្ឋារ​ចនាសម្ព័ន្ធ។​ការ​ពិភាក្សា​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​បាន​ផ្តោត​លើ​ផែនការ​ចំណាយ​ជាង​១លានលាន​ដុល្លារ។​គោលដៅ​ជាក់លាក់​រួម​មាន​ការ​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ផ្លូវថ្នល់​និង​បណ្តាញ​អគ្គិសនី​ជាតិ​និង​ពង្រីក​សេវា​អ៊ីនធឺណិត​លឿន។​

លេខា​ព័ត៌មាន​សេតវិមាន​គឺ​អ្នកស្រី ​Jen Psaki​ បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពីល្ងាច​ថ្ងៃ​ពុធ​ថា៖​« បុគ្គលិក​ជាន់ខ្ពស់​នៃ​សេតវិមាន​មាន​ការ​ប្រជុំ​ប្រកប​ដោយ​ផលិត​ភាព​ជាមួយ​ក្រុម​សមាជិក​ព្រឹទ្ធសភា​ទ្វេភាគី​នៅ​ថ្ងៃ​នេះ​ដែល​បាន​ចរចា​អំពី​ហេដ្ឋា​រចនា​សម្ព័ន្ធ។​ក្រុម​នេះ​មាន​ការ​រីក​ចម្រើន​ឆ្ពោះ​ទៅ​រក​កិច្ច​ព្រមព្រៀង​ជា​សក្តានុពល​ហើយ​លោក​ប្រធានាធិបតី​បាន​អញ្ជើញ​ក្រុម​នេះ​មក​សេតវិមាន​នៅ​ថ្ងៃស្អែក​ដើម្បី​ជួប​ពិភាក្សា​ដោយ​ផ្ទាល់»។​

ក្រុម​នេះ​រួមមាន​សមាជិក​ព្រឹទ្ធ​សភា​២១​រូប​ហើយ​នេះ​ជា​កិច្ចប្រឹង​ប្រែង​ចុងក្រោយ​បង្អស់​របស់អ្នក​ប្រជាធិបតេយ្យ​និង​សាធារណរដ្ឋ​ដើម្បី​ធ្វើ​កិច្ច​ព្រមព្រៀង​អំពី​ទំហំ​អាទិភាព​និង​ប្រភព​ថវិកា​សម្រាប់​កម្មវិធី​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធំមួយ។

មុននេះ​លោក​ Biden​ បាន​ស្នើ​កញ្ចប់​ថវិកា​ប្រមាណ​២,៣​លានលាន​ដុល្លារ​ហើយ​ក្រោយ​មក​បាន​បាន​កាត់​បន្ថយ​មក​ត្រឹម​១,៧​លានលាន​ដុល្លារ​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​គណបក្ស​សាធារណរដ្ឋដើម្បី​ជំរុញ​វិធានការ​នេះ​នៅ​ក្នុង​ព្រឹទ្ធសភា​ដែល​មាន​សំឡេង​ស្មើ​គ្នា។​ចំណុច​សំខាន់​មួយ​នៃ​ការ​ខ្វែង​គំនិត​គ្នា​គឺ​របៀប​ចំណាយ​ប្រាក់​សម្រាប់​ផែនការ​នេះ។​ លោក​ Biden​ បាន​តស៊ូ​មតិ​បង្កើន​អត្រា​ពន្ធដារ​លើ​សាជីវកម្ម ប៉ុន្តែ​ក្រុម​សាធារណរដ្ឋ​បាន​ជំទាស់​នឹង​ជំហរ​នោះ​បន្ទាប់​ពី​បាន​កាត់​អត្រា​ការ​ប្រាក់​ដោយ​ជោគជ័យ​ក្នុង​អំឡុងរដ្ឋបាល​មុន​របស់​ប្រធានាធិបតី​ Donald Trump៕​

XS
SM
MD
LG