កំណត់និពន្ធ៖ «បើថ្មចេះនិយាយ» តើវានឹងនិយាយយ៉ាងដូចម្តេចមកកាន់កូនខ្មែរ? «បើថ្មចេះនិយាយ» គឺជាចំណងជើងនៃភាពយន្តថ្មីមួយដែលកំពុងតែផលិតដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលគ្រោងនឹងដាក់បញ្ចាំងនៅខែវិច្ឆិកាឆ្នាំ២០១៧ ខាងមុខនេះ។ នេះគឺជាស្នាដៃថ្មីមួយទៀតដែលកំពុងតែដឹកនាំថតដោយលោក អ៊ូច មករា។ ភាពយន្តនេះនឹងថតនៅក្នុងខេត្តចំនួន៥គឺ ខេត្តកំពង់ធំ សៀមរាប បាត់ដំបង បន្ទាយមានជ័យ និងព្រះវិហារ។ សូមប្រិយមិត្តស្តាប់បទសម្ភាសន៍តាមរយៈទូរស័ព្ទរវាងនាង ហុង ចិន្តា នៃ VOA ជាមួយនឹងលោក អ៊ូច មករា អំពីភាពយន្តថ្មីនេះដូចតទៅ៖
ទស្សនាវីដេអូក្លីបខ្លីអំពីខ្សែភាពយន្ត«បើថ្មីចេះនិយាយ»នៅត្រង់នេះ។