ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​ចាប់អារម្មណ៍​ជាងគេ​នៃ​ពិធីបុណ្យ​ចូល​ឆ្នាំ​នៅ​ថៃ​គឺ​ដំរី​បាញ់​ទឹក​ប្រោសព្រហ្ម


មនុស្សម្នា​លេង​បាច​ទឹក​នៅ​ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី នៅ​ក្នុង​ក្រុង Ayutthaya ប្រទេស​ថៃ កាលពី​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩។
មនុស្សម្នា​លេង​បាច​ទឹក​នៅ​ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី នៅ​ក្នុង​ក្រុង Ayutthaya ប្រទេស​ថៃ កាលពី​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩។

ទោះ​ជា​អាកាស​ធាតុ​ក្តៅ​នៅ​ខែ​ចែត្រ​អំឡុង​ពេល​ចូល​ឆ្នាំ​ក្តី ជនជាតិ​ថៃ​ និង​អ្នក​ទេសចរ​នៅ​ក្នុង​ប្រទេស​នេះ​មិន​ក្តៅ​ទេ ​តែ​បែរ​ជា​ត្រជាក់​វិញនៅ​ក្រោម​កម្តៅ​ថ្ងៃ​ ព្រោះការ​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​នៅ​ក្នុង​ប្រទេស​នេះ​មាន​ការ​បាច​ទឹក​ដាក់​គ្នា ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ពិសេស​នោះ​គឺ​ដំរី​ដែល​គ្រង​គ្រឿង​តុបតែង​សម្រាប់​ពិធី​ចូល​ឆ្នាំ​បាន​យក​ប្រមោយ​បាញ់​ទឹក​ប្រោសព្រហ្ម​ឲ្យ​ពរ​សម្រាប់​ឆ្នាំថ្មី​ផង​ដែរ។

ដំរី​ត្រូវ​បាន​គេ​លាប​ពណ៌​ចម្រុះ​តាំង​ពីប្រមោយ​ ដើមទ្រូង​រហូត​ដល់​ក្រចក​ជើង។​ ដំរីទាំង​អស់​ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​នេះ​បាញ់​ទឹក​ប្រោសព្រហ្ម​ ដល់​កុមារ​ និង​មនុស្ស​ពេញវ័យ​នៅ​ពេល​ពួកគេ​លាង​សម្អាត​ដំរី និង​លាប​ថ្នាំ​តុបតែង​សត្វ​ដ៏​ពេញ​និយម​នេះ។​

ការ​បាច​ទឹក ប៉ាត​ម្សៅ​ដាក់​គ្នា​ក្នុង​ពិធីបុណ្យ​មហា​សង្ក្រាន្ត​នៅ​ប្រទេស​ថៃ​ត្រូវ​បាន​គេ​ទទួល​ថា ​មាន​លក្ខណៈ​ទូលំទូលាយ​ជាង​ប្រទេស​ជិតខាង​ដែល​ប្រារព្ធពិធីបុណ្យ​ចូលឆ្នាំ​ដូចគ្នា​ដូចជា​ប្រទេស​កម្ពុជា ​ប្រទេស​ឡាវ​ និង​ភូមា។​

ប្រទេស​កម្ពុជា​មាន​ការ​រឹត​បន្តឹង​ការ​បាច​ទឹក​ និង​ប៉ាត​ម្សៅដាក់គ្នា​ ព្រោះ​អាជ្ញាធរ​រក​ឃើញ​ថា​ ការ​ធ្វើដូច្នេះ​បាន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ផ្សេងៗ ​ជាពិសេស​ គ្រោះថ្នាក់​ចរាចរណ៍​ដែលមាន​ច្រើន​ណាស់ទៅ​ហើយ​នៅ​ក្នុង​ប្រទេស​នេះ ​ជា​ពិសេស​កំណើត​គ្រោះថ្នាក់​ចរាចរណ៍​ពេល​បុណ្យ​ចូល​ឆ្នាំ។ ​

ពិធី​បុណ្យ​ចូល​ឆ្នាំនៅ​ឆ្នាំ​នេះ​ក្នុង​ប្រទេស​ថៃ មាន​រយៈពេល​បីថ្ងៃ​ដូច​រាល់ឆ្នាំ​ គឺពីថ្ងៃ​ទី​១៣​ដល់​ថ្ងៃ​ទី១៥​ខែ​មេសា៕

XS
SM
MD
LG