ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិធី​បុណ្យ​អុំទូក​ថ្ងៃទី​១​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ការការពារ​សន្តិសុខ​តឹងរ៉ឹង

កម្ពុជា​រឹតបន្តឹង​សន្តិសុខ​ ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក
សូម​រង់ចាំ

No media source currently available

0:00 0:01:30 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​កម្ពុជា​ចាប់​ផ្តើមប្រារព្ធ​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​ ​បណ្ដែត​ប្រទីប​ ​អក​អំបុក​ ​និង​សំពះ​ព្រះខែ​ ​ថ្ងៃទី​១​ ​ស្រប​ពេល​គណៈ​កម្មាធិការ​រៀបចំបុណ្យជាតិបារម្ភ​ពី​ឥទ្ធិពលភ្លៀង​ ​និង​ខ្យល់​បោកបក់​ដោយ​សារព្យុះ​ត្រូពិក។​ ​នេះ​បើតាម​ការ​លើក​ឡើង​របស់​គណៈ​កម្មការ​បច្ចេក​ទេស​សម្រាប់​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក។​

លោក​ ​ប៊ូ ជុំសេរី​ ​អនុប្រធាន​គណៈ​កម្មការ​បច្ចេក​ទេស​សម្រាប់​ព្រះរាជ​ពិធី​បុណ្យ​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ដែល​ជាថ្ងៃ​ទី១​នៃ​ការ​ចាប់​ផ្តើម​ព្រះ​រាជពិធី​បុណ្យ​អុំ​ទូករយៈពេល​បី​ថ្ងៃ​ថា​ ​ក្នុង​ឆ្នាំ​២០១៧​នេះ​ ​ចំនួន​ទូក ង​ ​ចូលរួម​ប្រណាំង​ ​កើន​ឡើង​ដល់​២៧០ទូក​ ​ខណៈ​នៅ​ក្នុង​ឆ្នាំ២០១៦​ ​មាន​តែ​២៥៧​ទូក​ ​ដែល​មាន​កីឡាករ​ ​និង​កីឡាការិនីចំនួនជិត​១ម៉ឺន​៨ពាន់​នាក់​ ​(១៧.៨២៨នាក់)។​ ​លោក​បន្ត​ថា​ ​ពិធី​បុណ្យអុំទូក​ឆ្នាំនេះ​មា​នភាព​សប្បាយ​រីករាយ​ ​និង​មាន​ប្រជា​ពលរដ្ឋ​ចូលរួមច្រើន​ជាង​ឆ្នាំ​មុនៗ។​

កម្រងរូបភាព៖ «ថ្ងៃទី​មួយ​នៃ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ២០១៧»

ទិដ្ឋភាពទូទៅនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ  អកអំបុក ក្នុងថ្ងៃទីមួយនៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា  កាលពីថ្ងៃទី០២ វិច្ឆិកា ២០១៧។(ទុំ ម្លិះ/VOA)
1/5 ទិដ្ឋភាពទូទៅនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ក្នុងថ្ងៃទីមួយនៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃទី០២ វិច្ឆិកា ២០១៧។(ទុំ ម្លិះ/VOA)
ឆ្នាំនេះជាឆ្នាំទីពីរហើយដែលប្រទេសកម្ពុជាបានចាប់ផ្តើមប្រារព្វពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ម្តងទៀតបន្ទាប់ពីបានផ្អាកប្រារព្ធពិធីអស់រយៈពេលប៉ុន្មានឆ្មាំ។ នេះជាទិដ្ឋភាពទូទៅនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ក្នុងថ្ងៃទីមួយនៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃទី០២ វិច្ឆិកា ២០១៧។
ទិដ្ឋភាពទូទៅនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ  អកអំបុក ក្នុងថ្ងៃទីមួយនៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា  កាលពីថ្ងៃទី០២ វិច្ឆិកា ២០១៧។(ទុំ ម្លិះ/VOA)
2/5 ទិដ្ឋភាពទូទៅនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ក្នុងថ្ងៃទីមួយនៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃទី០២ វិច្ឆិកា ២០១៧។(ទុំ ម្លិះ/VOA)
ឆ្នាំនេះជាឆ្នាំទីពីរហើយដែលប្រទេសកម្ពុជាបានចាប់ផ្តើមប្រារព្វពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ម្តងទៀតបន្ទាប់ពីបានផ្អាកប្រារព្ធពិធីអស់រយៈពេលប៉ុន្មានឆ្មាំ។ នេះជាទិដ្ឋភាពទូទៅនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ក្នុងថ្ងៃទីមួយនៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃទី០២ វិច្ឆិកា ២០១៧។
ទិដ្ឋភាពទូទៅនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ  អកអំបុក ក្នុងថ្ងៃទីមួយនៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា  កាលពីថ្ងៃទី០២ វិច្ឆិកា ២០១៧។(ទុំ ម្លិះ/VOA)
3/5 ទិដ្ឋភាពទូទៅនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ក្នុងថ្ងៃទីមួយនៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃទី០២ វិច្ឆិកា ២០១៧។(ទុំ ម្លិះ/VOA)
ឆ្នាំនេះជាឆ្នាំទីពីរហើយដែលប្រទេសកម្ពុជាបានចាប់ផ្តើមប្រារព្វពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ម្តងទៀតបន្ទាប់ពីបានផ្អាកប្រារព្ធពិធីអស់រយៈពេលប៉ុន្មានឆ្មាំ។ នេះជាទិដ្ឋភាពទូទៅនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ក្នុងថ្ងៃទីមួយនៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃទី០២ វិច្ឆិកា ២០១៧។
Indoneziyaning G’arbiy Sulavesi viloyatida 6,2 ballik zilzila yuz berdi. Kamida 34 nafar kishi halok bo’ldi. 600 nafardan ortiq aholi jarohat oldi. Zilzila ketidan ko’chki sodir bo’lib, shaharga olib boradigan yo’llarni to’sib qo’ygan. 
4/5 Indoneziyaning G’arbiy Sulavesi viloyatida 6,2 ballik zilzila yuz berdi. Kamida 34 nafar kishi halok bo’ldi. 600 nafardan ortiq aholi jarohat oldi. Zilzila ketidan ko’chki sodir bo’lib, shaharga olib boradigan yo’llarni to’sib qo’ygan. 
ឆ្នាំនេះជាឆ្នាំទីពីរហើយដែលប្រទេសកម្ពុជាបានចាប់ផ្តើមប្រារព្វពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ម្តងទៀតបន្ទាប់ពីបានផ្អាកប្រារព្ធពិធីអស់រយៈពេលប៉ុន្មានឆ្មាំ។ នេះជាទិដ្ឋភាពទូទៅនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ក្នុងថ្ងៃទីមួយនៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃទី០២ វិច្ឆិកា ២០១៧។
ទិដ្ឋភាពទូទៅនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ  អកអំបុក ក្នុងថ្ងៃទីមួយនៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា  កាលពីថ្ងៃទី០២ វិច្ឆិកា ២០១៧។(ទុំ ម្លិះ/VOA)
5/5 ទិដ្ឋភាពទូទៅនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ក្នុងថ្ងៃទីមួយនៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃទី០២ វិច្ឆិកា ២០១៧។(ទុំ ម្លិះ/VOA)
ឆ្នាំនេះជាឆ្នាំទីពីរហើយដែលប្រទេសកម្ពុជាបានចាប់ផ្តើមប្រារព្វពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ម្តងទៀតបន្ទាប់ពីបានផ្អាកប្រារព្ធពិធីអស់រយៈពេលប៉ុន្មានឆ្មាំ។ នេះជាទិដ្ឋភាពទូទៅនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ក្នុងថ្ងៃទីមួយនៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃទី០២ វិច្ឆិកា ២០១៧។
Previous slide
Next slide

ទោះ​ជា​បែប​នេះ​ក្តី​ ​លោក​ ​ប៊ូ ជុំសេរី​ ​បន្ថែម​ថា​ ​គណៈ​កម្មា​ធិការ​រៀបចំ​បុណ្យ​ជាតិ​ ​និង​អន្តរជាតិ មាន​ការបារម្ភពីឥទ្ធិពលរបស់​ព្យុះ​ត្រូពិក​ដែល​នឹង​បោក​បក់​មក​លើ​កម្ពុជា ​ក្នុង​អំឡុង​ពិធី​បុណ្យ​អុំ​ទូក​នេះ ប៉ុន្តែ​លោក​ថា គណៈកម្មាធិការ​រៀបចំ​បុណ្យ​ជាតិ​ ​និង​អន្តរជាតិ​បាន​ណែនាំ​ក្រុម​កីឡាករ​ ​និង​ប្រជា​ពលរដ្ឋ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាមុន​រួច​រាល់​ហើយ។​

លោក​ ​ប៊ូ ជុំសេរី​ បញ្ជាក់​ថា៖​

​«យើងបាន​ត្រៀម​លក្ខណៈ​ហើយ។​ ​ជួយ​គាត់​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ ផ្សព្វ​ផ្សាយ​គាត់​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ពេល​មាន​ខ្យល់​ពេល​មាន​ភ្លៀង។​ ​យើង​បានធ្វើ​ការ​ណែនាំ​គាត់​ក្នុង​ពេល​ប្រជុំ​ពី​ម្សិល​មិញ។​ ​ឲ្យ​គាត់​ត្រៀម​លក្ខណៈឲ្យ​ហើយ កុំ​ឲ្យ​ថា​គេងៗ​ទៅអត់​ដឹង​ខ្លួន ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​មាន​អី។ ឲ្យ​ដឹង​ថា​ប្រទេស​យើង​ក្នុង​ចន្លោះ​ប៉ុន្មាន​ថ្ងៃនេះនឹង​មាន​ភ្លៀង និង​មាន​ខ្យល់​ ដូច្នេះ​ត្រូវ​ត្រៀម​លក្ខណៈ​ឲ្យ​ហើយ​ ​មាន​តង់​ ​មានអាវភ្លៀង។​ ​ប៉ុន្តែ​រដ្ឋាភិបាល​មិន​បាន​ទិញ​ជូន​គាត់​ទេ​ ​គ្រាន់​តែ​ជាការ​ណែនាំ ព្រោះ​ថា​នេះ​គឺជា​ការងារ​មួយមាន​លក្ខណៈ​ធំធេង​ណាស់​ ​ដូច្នេះ​អ្នកដែល​ចូលរួម​មាន​ម្ចាស់​ការ​រៀងៗ​ខ្លួន​រួច​ហើយ»។​

ព្រះរាជ​ពិធី​បុណ្យ​អ៉ុំទូក​ ​បណ្តែត​ប្រទីប​ ​អកអំបុក​ ​និង​សំពះ​ព្រះខែ​ដែល​មាន​រយៈ​ពេល​បី​ថ្ងៃ​ ​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី២​ ​ខែ​វិច្ឆិកា​នេះ​ ​រហូត​ដល់​ថ្ងៃទី៤​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ២០១៧។​ ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ​និង​គណៈ​កម្មាធិការ​រៀបចំ​បុណ្យជាតិ​ ​និង​អន្តរជាតិ​ ​រំពឹង​ថា​ ​ដំណើរការ​នៃ​ការ​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​នេះនឹង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ ​និង​ប្រសើរ​ជាង​ឆ្នាំ​មុនៗ​ ​ទាំង​បញ្ហា​សន្តិសុខ​ សុវត្ថិភាព ​និង​អនាម័យ។​

មន្ត្រី​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុ​និយម​បានឲ្យ​ដឹង​ថា​ ​ផ្នែក​ខ្លះ​នៃ​ប្រទេស​កម្ពុជា​ ​នឹង​ទទួលរង​ឥទ្ធិពល​ជា​ភ្លៀង ​និង​ខ្យល់​បោកបក់​បង្ក​មក​ពី​ឥទ្ធិពល​នៃ​ព្យុះ​ត្រូពិក​ឈ្មោះ​ «ព្យុះ​ដំរី» ដែលបាន​បោក​បក់​ចេញ​ពី​ប្រទេស​ហ្វី​លី​ពីន​ ​និង​វិវត្ត​ក្លាយ​ជា​ព្យុះ​ត្រូ​ពិក​ ​ដែលនឹងធ្វើ​ឲ្យ​មាន​ភ្លៀងចាប់​ផ្ដើម​ធ្លាក់​រាយ​ប៉ាយ​ទូទាំងប្រទេស​កម្ពុជា ​ចាប់​ពី​ថ្ងៃ​ទី៥​ ដល់​ថ្ងៃទី១០​ ខែ​វិច្ឆិកា​នេះ។​

មន្ត្រី​ដដែលបញ្ជាក់​ថា​ ​ខ្យល់​«ព្យុះដំរី»​នេះ​ ​នឹង​មិន​បង្ក​ការ​រំខាន​អ្វី​ដល់​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​ប្រចាំ​ឆ្នាំ​ដែល​កំពុង​ប្រារព្ធ​នៅ​ភ្នំពេញ​ឡើយ​សម្រាប់​ថ្ងៃ​ទីមួយ​ ​និង​ថ្ងៃទីពីរ​នៃ​ព្រះ​រាជ​ពិធី ​តែ​សម្រាប់ថ្ងៃ​ទីបី​វិញ​ អាច​ចាប់​ផ្ដើម​មាន​ភ្លៀងធ្លាក់​នៅ​អំឡុង​ពេល​ក្បាល​ព្រលប់ និង​ថា ​ក្រសួង​កំពុង​ពិនិត្យ​តាម​ដាន។​

លោក​ ​ឈុំ សុវណ្ណឌី​ ​កីឡាករ​អុំទូក​មួយ​រូប​មក​ពី​ខេត្ត​កណ្តាល​លើក​ឡើង​ថា ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ​មាន​ភាព​អ៊ូអរជាង​ឆ្នាំ​មុន ប៉ុន្តែ​លោក​ថា​ ​លោក​មាន​ការ​បារម្ភ​ពី​សុខភាព​ ​និង​សុវត្ថិភាព​ ​ខណៈ​ដែល​គណៈ​កម្មាធិការ​រៀបចំ​ពិធី​បុណ្យ​អុំទូក​ ​បាន​ប្រកាស​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ពី​ឥទ្ធិពល​ខ្យល់ព្យុះ​ត្រូ​ពិក​ដែល​នឹង​កើត​មានក្នុងពេល​ឆាប់ៗ​ខាង​មុខ។​

លោកឈុំ សុវណ្ណឌី​ ​បញ្ជាក់​ថា៖​

«មាន​គណៈ​កម្មការ​ដូចជា​មេ​ទូកៗ​ហ្នឹង​គាត់​បាន​ប្រាប់​ចំណុះ​ទូក​ទាំងអស់​ ​ឲ្យ​ប្រុង​ប្រយ័ត្ន​រៀង​ខ្លួន​ ដោយសារ​ទី១​ខ្យល់ ហើយទី២​ ទឹកគឺ​ហូរ​ខ្លាំង​ ​អញ្ចឹង​យើង​មាន​ការ​ត្រៀម​ទុក​រួច​អស់​ហើយ។ ក្នុង​ទូក​ហ្នឹង​មានម៉ាស៊ីន​បូមទឹក​បូមអី»។​

ក្នុង​ព្រះ​រាជពិធី​បុណ្យ​អុំទូក​ឆ្នាំ​នេះ​ ​គេ​ឃើញ​កង​កម្លាំងចម្រុះ​ដើរ​ទៅ​ដើរ​មក​ជា​ជួរ​កាត់​ហ្វូង​មហាជន ​ដោយក្នុង​ដៃ​របស់​ពួកគេ​ប្រដាប់​ដោយ​អាវុធ​ ខ្លះ​ជាកាំភ្លើង​ដែល​ដាក់​ក្នុង​ស្រោម​ ​និង​ខ្លះទៀត​ ជា​កាំភ្លើងវែង​ដែល​បាន​ដក​ចេញ​ពី​ស្រោម​រួច​ជាស្រេច។​

VOA​ ​បានព្យាយាម​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោក គៀត ច័ន្ទថារិទ្ធ​ ​អ្នកនាំពាក្យ​នគរបាល​ជាតិ និង​លោក​ ​ម៉េត មាសភក្តី​ ​អ្នកនាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​ ​ពាក់ព័ន្ធ​នឹង​ការការពារ​សន្តិសុខ​សណ្តាប់​ធ្នាប់ ប៉ុន្តែ​រហូត​មក​ដល់​ល្ងាច​ថ្ងៃព្រហស្បតិ៍​នេះ មិនមាន​ការ​ឆ្លើយ​តប​ណា​មួយ​នៅ​ឡើយ។​

បើតាម​របាយការណ៍​របស់​នគរបាល​ជាតិ​ស្តីពី​ផែនការ​ការពារ​សន្តិសុខ​ ​សណ្តាប់ធ្នាប់ក្នុង​ពិធី​បុណ្យ​អុំទូក ចេញ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​តុលា បង្ហាញ​ថា​ ​រដ្ឋាភិបាល​បាន​ត្រៀម​កម្លាំង​មាន​សមត្ថកិច្ច​សរុប​ចំនួន១២.២៨៥​នាក់ ​រួម​ទាំង​កង​អង្គរក្ស​ផង​ដែរ។​

ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ ​បណ្ដែត​ប្រទីប​ ​អកអំបុក​ ​និង​សំពះ​ព្រះ​ខែ​ជា​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​ខ្មែរ​តាំងពី​បុរាណ​ ដែល​តែងត្រូវ​បានប្រារព្ធ​ធ្វើ​ឡើង​ជារៀង​រាល់​ឆ្នាំ។​ ​ប្រជាពល​រដ្ឋ​ប្រមាណ​ជិត​៣លាន​នាក់​ចូលរួម​ពិធី​នេះ​ជា​រៀង​រាល់​ឆ្នាំ។​

ទោះ​ជា​យ៉ាង​ណា​ ​កម្ពុជា​បាន​ខកខាន​មិន​បាន​ប្រារព្ធ​ពិធី​បុណ្យ​ប្រពៃណី​មួយ​នេះ​រយៈពេល​៣ឆ្នាំ​ជាប់ៗ​គ្នា ​កាលពី​ឆ្នាំ២០១១​ ​ឆ្នាំ​២០១២​ ​និង​ឆ្នាំ២០១៣​ ​ក្រោយ​ពី​មាន​ហេតុការណ៍​រត់​ជាន់​គ្នា​នៅ​កោះ​ពេជ្រ​ ដែល​បណ្ដាល​ឲ្យមនុស្ស​ជា​ង​៣៥០​នាក់​ស្លាប់ ​និង​ដោយសារ​ហេតុ​ផល​គ្រោះ​ទឹក​ជំនន់ ​និង​ក្រោយ​ការ​សោយ​ទិវង្គត​របស់​ព្រះ​បរមរតន​កោដ្ឋ​ព្រះបាទ​នរោត្តម ​សីហនុ។​

ក្នុងឆ្នាំ​២០១៤​ ​ពិធី​បុណ្យ​បុណ្យ​អុំទូក​ត្រូវបាន​រៀបចំ​ធ្វើ​ឡើង​វិញ​ ​តែ​ក៏​បាន​ខកខាន​ម្ដង​ទៀត​នៅ​ឆ្នាំ​២០១៥​ ​ស្របពេល​ដែល​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​បាន​ឡើង​កម្តៅ​ ​ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ​បាន​អះអាង​ថា​ ​ការ​ផ្អាក​ប្រារព្ធ​ពិធី​នេះ​គឺ​ដោយ​សារ​កម្ពស់​ទឹក​ទន្លេ​ទាប​ពេក​មិន​អាច​អុំទូក​បាន៕

This item is part of
XS
SM
MD
LG