ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Ron Johnson ការពារ​ការស៊ើបអង្កេត​របស់​ព្រឹទ្ធសភា​លើ​លោក Joe Biden

រូបឯកសារ៖ លោក Ron Johnson សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ ថ្លែង​ក្នុង​ពេល​ដែល​គណៈកម្មាធិការ​សន្តិសុខ​មាតុភូមិ និង​ព្រឹទ្ធសភា បើក​សវនាការ​មួយ​នៅ​ឯ​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០។

ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន​របស់​លោក Johnson ចំពោះ​លោក Biden និង​ប្រទេស​អ៊ុយក្រែន បាន​នាំ​ឲ្យ​មាន​ការ​បារម្ភ​ពី​គណបក្ស​ប្រជាធិបតេយ្យ នៅ​ក្នុង​ឆ្នាំ​បោះឆ្នោត​ឆ្នាំ ២០២០ នេះ ដែល​គ្របដណ្តប់​ដោយ​វិបត្តិ​ជំងឺ​កូវីដ១៩ និង​បញ្ហា​អយុត្តិធម៌​ខាង​ជាតិ​សាសន៍។

លោក Ron Johnson សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ និង​ជាប្រធាន​គណៈកម្មាធិការ​ព្រឹទ្ធសភា​ទទួល​បន្ទុក​កិច្ចការ​សន្តិសុខ​មាតុភូមិ និង​កិច្ចការ​រដ្ឋាភិបាល កំពុង​ការពារ​ការ​ស៊ើប​អង្កេត​របស់​គណៈកម្មាធិការ​របស់​លោក​លើ​រឿង​ប្រទេស​អ៊ុយក្រែន និង​លោក Joe Biden។ កន្លង​មក ការ​ស៊ើបអង្កេត​បាន​រង​ការ​រិះគន់​ថា ​មាន​ចេតនា​នយោបាយ និង​ធ្វើ​ឲ្យ​ប្រទេស​រុស្ស៊ី​ទទួល​បាន​ប្រយោជន៍​ពី​នេះ។

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទី​ភ្នាក់ងារ​ព័ត៌មាន AP លោក Johnson ថា ការស៊ើប​អង្កេត​របស់​លោក​ផ្អែក​ទៅលើ​ការពិត មិនមែន​ទៅ​លើ​ការ​ឃោសនា​របស់​រុស្ស៊ីទេ។ ប៉ុន្តែ​ការ​បារម្ភ​អំពី​កិច្ចការ​ស៊ើប​អង្កេត​របស់​គណៈកម្មាធិការ​របស់​លោក​ទំនង​នឹង​កាន់តែ​កើន​ឡើង ក្រោយ​ពី​មាន​ការ​ចេញ​របាយការណ៍​វាយតម្លៃ​មួយ​របស់​សហគមន៍​ស៊ើបការណ៍​សម្ងាត់​កាល​ពី​សប្តាហ៍​មុន​ដែល​ថា រុស្ស៊ី​កំពុង​ធ្វើ​ការ​ដើម្បី​បង្ខូច​ឈ្មោះ​លោក Joe Biden ដែល​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដែល​មិន​ទាន់​ទទួល​បាន​ការ​តែងតាំង​ផ្លូវការ​នៅឡើយ។

ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន​របស់​លោក Johnson ចំពោះ​លោក Biden និង​ប្រទេស​អ៊ុយក្រែន បាន​នាំ​ឲ្យ​មាន​ការ​បារម្ភ​ពី​គណបក្ស​ប្រជាធិបតេយ្យ នៅ​ក្នុង​ឆ្នាំ​បោះឆ្នោត​ឆ្នាំ ២០២០ នេះ ដែល​គ្របដណ្តប់​ដោយ​វិបត្តិ​ជំងឺ​កូវីដ១៩ និង​បញ្ហា​អយុត្តិធម៌​ខាង​ជាតិ​សាសន៍។

លោក Biden បាន​រង​ការចោទ​ប្រកាន់​ថា កូនប្រុស​របស់​លោក​ គឺ​លោក Hunter Biden បាន​ប្រើ​ឥទ្ធិពល​ដែល​មាន​ជាមួយ​នឹង​លោក​ក្នុង​ពេល​លោក​ធ្វើ​ជា​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដើម្បី​ជួយ​ក្រុមហ៊ុន​ឧស្ម័ន​ធម្មជាតិ Burisma របស់​ប្រទេស​អ៊ុយក្រែន និង​រង​ការ​ចោទ​ប្រកាន់​ថា លោក​បាន​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​អ៊ុយក្រែន​ឲ្យ​បញ្ឈប់​តំណែង​រដ្ឋអាជ្ញា​កំពូល​របស់​អ៊ុយក្រែន​ដែល​ដឹកនាំ​ការ​ស៊ើបអង្កេត​លើ​ក្រុមហ៊ុន Burisma៕

XS
SM
MD
LG