ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទំនាក់ទំនង​រវាង​សរអា​និង​តៃវ៉ាន់​មាន​ភាព​កក់​ក្តៅ​ឡើង គ្រា​ដែល​ប្រធានាធិបតី​តៃវ៉ាន់​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង Los Angeles


លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-Wen ចូលរួម​នៅ​ក្នុង​ពិធី​ទទួល​ទាន​អាហារ Los Angeles Overseas Chinese Banquet នៅ​ក្នុង​ក្រុង Los Angeles កាលពី​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨។

សប្តាហ៍​នេះ​លោក​ស្រី ប្រធានាធិបតី​តៃវ៉ាន់ បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ទីក្រុង Los Angeles រដ្ឋ​ California ។ នេះ​ជា​លើក​ទី​មួយហើយ​ក្នុង​រយៈ​ពេល​១៥​ឆ្នាំ ដែល​មេ​ដឹក​នាំ​តៃ​វ៉ាន់​ម្នាក់ ថ្លែង​សុន្ទរកថា​ជា​សាធារណៈ ក្នុង​សរអា។ នេះជា​សញ្ញា​មួយ​ទៀត​ដែល​បង្ហាញ​នូវ​ការ​រីក​ចម្រើន​ក្នុង​ទំនាក់​ទំង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាលតៃវ៉ាន់។

លោក​ស្រី​ប្រធានាធិបតី​ Tsai Ing-Wen ​បាន​ជួប​ជាមួយ​បណ្តា​សមាជិក​សភា​សរអា និង​ជន​ជាតិ​អាមេរិកាំង​ដើម​កំណើត​តៃ​វ៉ាន់ កាល​ពី​ថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គារ ដែល​បាន​នាំ​ឲ្យ​មាន​ការ​តវ៉ា​ជា​ផ្លូវ​ការ​ពី​សំណាក់​រដ្ឋាភិបាល​ចិន ដែល​ចាត់​ទុក​តៃវ៉ាន់​ជា​ខេត្តមួយ​ដែល​បំបែក​ខ្លួន​ចេញ​ពី​ប្រទេស​ចិន​នោះ។

ការ​បែង​ចែក​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំងនិង​ក្រុង​វ៉ាស៊ីនតោន លើ​កោះតៃ​វ៉ាន់ មាន​សភាព​ធ្ងន់​ធ្ងរខ្លាំង​ឡើង​នៅ​ឆ្នាំ​នេះ នៅ​ពេល​ដែល​សភា​សរអា​បាន​ផ្តល់​សច្ចានុមត្តិ​ជា​ឯកឆន្ទ​លើ​សេចក្តីព្រាង​ច្បាប់​ស្តី​ពី​ការ​ធ្វើ​ដំណើរ​ទៅ​មក​តៃ​វ៉ាន់ ដែល​អនុញ្ញាត​ឲ្យ​ក្រុម​មន្ត្រី​សរអា​គ្រប់​ជាន់​ថ្នាក់ ធ្វើ​ដំណើរ​ទៅ​តៃ​វ៉ាន់ ព្រម​ទាំង​អនុញ្ញាត​ឲ្យ​ក្រុម​មន្ត្រី​តៃវ៉ាន់ ធ្វើ​ទស្សនកិច្ចទៅ​សរអា បាន​ដូចគ្នា។

ទស្សនកិច្ច​របស់​លោក​ស្រី Tsai Ing-Wen ​ទៅ​កាន់​សរអានៅ​សប្តាហ៍​នេះ ជា​ទស្សន​កិច្ច​លើក​ទី​មួយ​ចាប់​តាំង​ពី​លោក​ប្រធានាធិបតី Donald Trump បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ៕

XS
SM
MD
LG