ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ចង់​បញ្ជូន​នាវា​ចម្បាំង​កាត់​តាម​ច្រក​សមុទ្រ​តៃវ៉ាន់


អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោកស្រី Hua Chunying ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្រសួង​ការបរទេស​ នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។
អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោកស្រី Hua Chunying ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្រសួង​ការបរទេស​ នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។

សហរដ្ឋ​អាមេរិក​កំពុង​ពិចារណា​បញ្ជូន​នាវា​ចម្បាំង​មួយ​គ្រឿង​កាត់​តាម​ច្រក​សមុទ្រ​តៃវ៉ាន់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​សហរដ្ឋ​អាមេរិក​នានា។

នេះ​គឺ​ជា​វិធានការ​មួយ​ដែល​អាច​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ខ្លាំងក្លា​ពី​រដ្ឋាភិបាល​ចិន​នៅ​ចំ​ពេល​ដែល​ទំនាក់ទំនង​រវាង​ចិន និង​សហរដ្ឋ​អាមេរិក​កំពុង​រង​សម្ពាធ​ពី​ជម្លោះ​ពាណិជ្ជកម្ម និង​វិបត្តិ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង។

ប្រសិនបើ​សហរដ្ឋ​អាមេរិក​នឹង​បញ្ជូន​នាវា​ចម្បាំង​នេះ​ទៅ​កាន់​ច្រក​សមុទ្រ​តៃវ៉ាន់​មែន នោះ​វា​អាច​ត្រូវ​គេ​យល់​ឃើញ​នៅ​តៃវ៉ាន់​ថា​ជា​សញ្ញា​គាំទ្រ​ដ៏​ថ្មី​ស្រឡាង​មួយ​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បន្ទាប់ពី​មាន​ការ​ធ្វើ​សមយុទ្ធ​យោធា​ចិន​ជា​ច្រើន​លើក​ច្រើន​សារ​នៅ​ជុំវិញ​កោះ​តៃវ៉ាន់។ ចិន​អះអាង​ថា កោះ​តៃវ៉ាន់​គឺ​ជា​កម្មសិទ្ធិ​របស់​ខ្លួន។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោកស្រី Hua Chunying បាន​ជំរុញ​សហរដ្ឋ​អាមេរិក​ឲ្យ​ដោះស្រាយ​បញ្ហា​តៃវ៉ាន់​ដោយ​ភាព​ឆ្លាតវៃ ដើម្បី​ជៀសវាង​ធ្វើ​យ៉ាង​ណា​មិន​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេភាគី និង​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់។

លោកស្រី Hua Chunying បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «រដ្ឋាភិបាល​ចិន​បាន​សង្កត់​ធ្ងន់​ម្ដង​ហើយ​ម្ដង​ទៀត​ថា បញ្ហា​តៃវ៉ាន់​គឺ​ជា​បញ្ហា​ស្នូល​ដ៏​មាន​សារៈសំខាន់​បំផុត និង​រសើប​មួយ​នៅ​ក្នុង​ទំនាក់ទំនង​រវាង​ចិន និង​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG