ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មហាសេដ្ឋី Richard Branson ​ធ្វើ​ដំណើរ​ទៅ​អវកាស​ដោយ​ជិះ​យាន​អវកាស​ផ្ទាល់​ខ្លួន


លោក Richard Branson (ពាក់វ៉ែនតាខ្មៅ) ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក Virgin Galactic ​ធ្វើ​ដំណើរ​ទៅ​កាន់​អវកាស​ដោយ​ជិះ​យាន​អវកាស​ផ្ទាល់​ខ្លួន​របស់​លោក ពី​រដ្ឋ New Mexico សហរដ្ឋ​អាមេរិក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។
លោក Richard Branson (ពាក់វ៉ែនតាខ្មៅ) ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក Virgin Galactic ​ធ្វើ​ដំណើរ​ទៅ​កាន់​អវកាស​ដោយ​ជិះ​យាន​អវកាស​ផ្ទាល់​ខ្លួន​របស់​លោក ពី​រដ្ឋ New Mexico សហរដ្ឋ​អាមេរិក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។

លោក Richard Branson ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក Virgin Galactic ​ធ្វើ​ដំណើរ​ទៅ​កាន់​អវកាស​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ (ម៉ោង​ក្នុង​សហរដ្ឋ​អាមេរិក) ដោយ​ជិះ​យាន​អវកាស​ផ្ទាល់​ខ្លួន​របស់​លោក។

មហាសេដ្ឋី​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​រូប​នេះ​ធ្វើ​ដំណើរ​ជាមួយ​បុគ្គលិក​ក្រុមហ៊ុន​របស់​លោក​ចំនួន​៥​នាក់​ផ្សេង​ទៀត​ក្នុង​ដំណើរ​ធ្វើ​តេស្ត​ហោះហើរទៅ​កាន់​អវកាស​នេះ ដោយ​ធ្វើ​ដំណើរ​ចេញ​ពី​រដ្ឋ New Mexico សហរដ្ឋ​អាមេរិក។

លោក Branson មាន​កំណើត​នៅ​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស។ លោក​នឹង​មាន​អាយុ ៧១ ឆ្នាំ​នៅ​សប្ដាហ៍​ក្រោយ​នេះ។

កាល​ពី​ដំបូង​ឡើយ លោក Branson មាន​គម្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​អវកាស​នៅ​ពេល​ក្រោយ​ក្នុង​រដូវ​ក្ដៅ​នេះ ប៉ុន្តែ​លោក​បាន​ប្ដូរ​ចិត្ត​ធ្វើ​ដំណើរ​មុន​កំណត់​វិញ ក្រោយ​ពេល​មហាសេដ្ឋី Jeff Bezos ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន Amazon ប្រកាស​ពី​គម្រោង​ធ្វើ​ដំណើរ​ទៅ​កាន់​អវកាស​ដោយ​ជិះ​យាន​អវកាស​ផ្ទាល់​ខ្លួន​ពី​រដ្ឋ Texas នៅ​ថ្ងៃទី២០ ខែកក្កដា ខាង​មុខ​នេះ។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP៕

XS
SM
MD
LG