ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទី​ភ្នាក់ងារ NASA និង​ក្រុមហ៊ុន​ SpaceX បញ្ជូន​អវកាសយានិក​៤​រូប​ទៅ​ស្ថានីយ​អវកាស​អន្តរជាតិ


រ៉ុក្កែត Falcon 9 របស់​ក្រុមហ៊ុន SpaceX ដែល​ដឹក​អវកាសយានិក ៤ នាក់​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​មជ្ឈមណ្ឌល​អវកាស​នៅ​ក្រុង Cape Canaveral រដ្ឋ Florida សហរដ្ឋអាមេរិក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។
រ៉ុក្កែត Falcon 9 របស់​ក្រុមហ៊ុន SpaceX ដែល​ដឹក​អវកាសយានិក ៤ នាក់​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​មជ្ឈមណ្ឌល​អវកាស​នៅ​ក្រុង Cape Canaveral រដ្ឋ Florida សហរដ្ឋអាមេរិក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។

អវកាសយានិក​ចំនួន​៤​រូប កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់ស្ថានីយ​អវកាស​អន្តរជាតិ​ ក្រោយ​ការ​បាញ់​បង្ហោះ​ដោយជោគជ័យ​នូវ​យាន​អវកាស SpaceX Crew Dragon។​

​ក្រុម​អវកាស​យានិក​៣​រូប​របស់​សហរដ្ឋ​អាមេរិក​ និង​មួយ​រូប​របស់​ប្រទេស​ជប៉ុន​ កំពុង​បំពេញ​បេសកកម្ម​ផ្លាស់​វេនរបស់​ទី​ភ្នាក់ងារ​អវកាស ​NASA ដោយ​ប្រើ​ប្រាស់យាន​អវកាសរបស់​ក្រុមហ៊ុន​ឯកជន​ជា​លើក​ដំបូង។

ពួក​គេ​គ្រោងនឹង​ទៅ​ដល់ស្ថានីយ​អវកាសអន្តរជាតិនៅ​យប់​ថ្ងៃ​ចន្ទ ដោយ​ធ្វើ​ការ​នៅ​ទី​នោះរួម​ជាមួយ​ក្រុម​អវកាស​យានិក​រុស្ស៊ី២រូប​ និង​អាមេរិក​មួយ​រូប​ផង​ដែរ ដែល​បាន​ទៅ​ដល់​ទីនោះ​កាល​ពី​ខែ​មុន​ ពី​ប្រទេស​កាហ្សាក់ស្ថាន។

មេ​បញ្ជាការបេសកកម្ម​លោក Mike Hopkins បាន​និយាយ​មុន​ពេលបាញ់​បង្ហោះ​យាន​អវកាស​ថា៖ «ដោយ​ធ្វើ​ការ​រួម​គ្នាក្នុង​ពេល​វេលា​ដ៏​លំបាក​មួយ​នេះ​ អ្នក​បានជំរុញ​លើក​ទឹក​ចិត្ត​ដល់ប្រទេស​និង​ពិភពលោក ក៏​ដូច​ជាកិត្តិនាម​នៃ​យាន​អវកាស​ Resilience​ ដ៏​អស្ចារ្យ​នេះ។

អនុ​ប្រធានាធិបតី​អាមេរិក​លោក ម៉ៃ ផេន (Mike Pence) បាន​ធ្វើ​ដំណើរ​ទៅរដ្ឋ Florida ដើម្បី​ចូល​រួម​ជាមួយ​ប្រធាន​ទី​ភ្នាក់ងារ NASA លោក Jim Bridenstine ដើម្បី​ទស្សនា​ការ​បាញ់​បង្ហោះ​យាន​អវកាស​កាល​ពី​ថ្ងៃ​អាទិត្យ​នោះ។

លោក ផេន ​និយាយ​ក្នុង​ពេលអបអរ​ដល់​ក្រុម​ការងារបាញ់​បង្ហោះ​យាន​អវកាស SpaceX ថា​ លោកប្រឹង​អត់​ដង្ហើម​រហូត​ដល់យាន​អវកាស​នោះ​ត្រូវ​បាញ់​បង្ហោះ​ឡើង។

​ក្នុងអំឡុង​បេសកកម្មជា​ច្រើន​ខែ នៅ​លើ​ស្ថានីយ​អវកាស​អន្តរជាតិ​នោះ ក្រុម​អ្នក​អវកាសរំពឹង​ថា​នឹង​ធ្វើ​ការ​ពិសោធន៍​ជា​ច្រើន ​ក៏​ដូច​ជា​ជួយទីភ្នាក់ងារ​ NASA រៀបចំ​សម្រាប់​បេសកកម្ម​ទៅ​ព្រះ​ច័ន្ទ ​និង​ភព​ព្រះអង្គារ​ទៅ​ពេល​អនាគត៕

XS
SM
MD
LG