ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​អំពើ​ហិង្សា​នៅ​ពេល​ពួក​អ្នក​តវ៉ា​បន្ត​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ប្រទេស​លីបង់


ក្រុម​បាតុករ​ចូល​រួមបាតុកម្ម​​រដ្ឋាភិបាល​រឿង​អំពើ​ពុក​រលួយ ភាព​អត់​ការងារ​ធ្វើ និង​សេវាសាធារណៈមិន​បាន​ល្អ នៅ​ទីក្រុង​បាក​ដាដ ប្រទេស​អ៊ីរ៉ាក់ កាល​ពី​ថ្ងៃ​ទី​២៦ តុលា ២០១៩។

បាតុកម្ម​​បាន​កើត​មាន​ឡើង​កាល​ពី​ថ្ងៃសៅរ៍​នៅ​ក្នុងប្រទេស​លីបង់​ និង​ប្រទេស អ៊ីរ៉ាក់​នៅ​ពេល​មាន​ការ​ព្រួយ​បារម្ភ​ថា​ អាច​មាន​អំពើ​ហិង្សា​​ច្រើន​ជាង​មុន។​

ប្រភព​ប៉ូលិស ​និង​មន្ទីរ​ពេទ្យ​ព្រម​ទាំង​បណ្តាញផ្សាយ​ព័ត៌មាន​អារ៉ាប់​រាយការណ៍​ថា ​មាន​មនុស្ស​ជាង​៤០​នាក់​ត្រូវ​បាន​សម្លាប់​កាល​ពី​ថ្ងៃសុក្រ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ហើយ​មាន​មនុស្ស​មួយ​ចំនួន​ទៀត​បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​លីបង់។

ពួក​បាតុករ​រាប់​រយ​នាក់​បាន​បន្ត​សម្តែង​ការ​អាក់​អន់​ចិត្តរបស់​ពួក​គេ​នៅ​តាម​ផ្លូវ​ក្នុង​រដ្ឋធានី​បាក​ដាដ​ ប្រទេស​អ៊ីរ៉ាក់​ដោយ​ទាមទារ​ឱ្យ​មាន​កំណែ​ទម្រង់​នយោបាយ​ និង​ការ​បញ្ឈប់​អំពើ​ពុក​រលូយ​រាល​ដាល​ក្នុង​រដ្ឋាភិបាល​ផង​ដែរ។ក្រុម​បាតុករ​នៅ​ក្នុង​ក្រុង​ជាច្រើន​នៃ​ប្រទេស​លីបង់​ក៏​បាន​ដើរ​ធ្វើ​បាតុកម្ម​ពេញ​ផ្លូវ​ដោយ​ធ្វើ​ការ​ទាមទារ​ស្រដៀង​គ្នា​ដែរ។

គេ​រាយការណ៍​ថា​ មាន​មនុស្ស​ជាង​៤០​នាក់​ត្រូវ​បាន​សម្លាប់​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​អំពើ​ហិង្សា​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ ទោះ​ណាជា​មាន​ការ​អំពាវនាវ​ដោយ​ Sheik Abdel Mahdi Karabaliye ដែល​ជា​អ្នក​តំណាង​ Ayatollah Ali Sistani ​បព្វជិត Shi'ite ​កំពូល​របស់​ប្រទេស​ ដែល​សុំ​ឱ្យ​ធ្វើ​ការ​តវ៉ា​ដោយ​សន្តិវិធី​ក៏​ដោយ។

Sheik Karabaliye ​បាន​អំពាវនាវ​ដល់​ពួកបាតុករ​ និង​កង​កម្លាំង​សន្តិសុខ​ឱ្យ​គោរពសន្តិវិធី​នៃ​ការ​តវ៉ា​ហើយ​កុំ​ប្រើ​អំពើ​ហិង្សា។​

នៅ​ក្នុង​សុន្ទរកថា​មួយ​ដែល​លោក​បាន​ថ្លែង​តាម​ទូរទស្សន៍ ​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់​បាន​ត្អូញ​ត្អែរ​អំពី​អ្វី​ដែល​លោក​បាន​ហៅ​ថា​ជា​ការ​ទាមទារ​ផ្ទុយ​គ្នា​ដោយ​ពួក​បាតុករ។

លោក​បាន​និយាយថា​ លោក​ភ្ញាក់​ផ្អើល​ដោយ​ឃើញ​មនុស្ស​ច្រើន​នាក់​ដែល​ប្រឆាំង​នឹង​ការ​កែ​ទម្រង់​ពីព្រោះ​ពួក​គេ​បាន​ត្រូវ​ជំរុញ​ដោយ​កម្លាំង​ពី​ខាង​ក្រៅ ​នៅ​ពេល​នេះ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ចុះ​ចេញ​ពី​តំណែង​ទៅ​វិញ។

លោក ​Saad Hadithi ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​និយាយ​ប្រាប់​ទូរទស្សន៍ Arabiya TV​ ថា​ កំពុង​មាន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែងដើម្បី​ផ្តើម​គំនិត​ការ​រុះរើ​គណៈ​រដ្ឋ​មន្ត្រី​ដោយ​មាន​រួម​បញ្ចូល​ទាំង​ការ​ដក​រដ្ឋមន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​តូចផង​ដែរ៕

XS
SM
MD
LG