ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ភូមិ​ត្រូវ​បាន​គេ​សង្ស័យ​ថា បាន​ជួយ​ដល់​កងកម្លាំង​អាមេរិក​ធ្វើ​ការ​វាយប្រហារ​មួយ​នៅ​ប្រទេស​នីហ្សេ


លោក​ឧត្តមសេនីយ៍ Joseph Dunford ថ្លែង​ទៅ​កាន់​សារព័ត៌មាន​អំពី​ប្រតិបត្តិការ​នៅ​ប្រទេស​នីហ្សេ នៅ​មន្ទីរ​បញ្ចកោណ កាលពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧។
លោក​ឧត្តមសេនីយ៍ Joseph Dunford ថ្លែង​ទៅ​កាន់​សារព័ត៌មាន​អំពី​ប្រតិបត្តិការ​នៅ​ប្រទេស​នីហ្សេ នៅ​មន្ទីរ​បញ្ចកោណ កាលពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧។

មន្ត្រី​ក្នុង​មូលដ្ឋាន​ម្នាក់ ​និង​អ្នកវិភាគ​ម្នាក់​និយាយ​ថា​ ពួក​អ្នកស្រុក​ក្នុង​ភូមិ​មួយ​នៃ​ប្រទេស​នីហ្សេ Niger ដែល​នៅ​ទី​នោះ​ទាហាន​ស.រ.អា.​បួន​នាក់​បាន​ត្រូវ​សម្លាប់​ក្នុង​ខែ​នេះ​ ប្រហែល​បាន​ពន្យារពេល​ពួក​ទាហាន​ទាំង​នេះ​នៅ​ពេល​មានការ​រៀបចំ​ការ​ស្ទាក់វាយ​ប្រហារ​មួយ​ និង​បាន​ជួយ​នាំ​ពួក​ជន​រងគ្រោះ​ទៅ​កាន់​ការ​ពួន​ស្ទាក់​ដ៏​ប្រល័យ​នោះ។

លោក Almou Hassane ជាអភិបាល​ក្រុង Tongo-Tongo ដែល​នៅ​ទី​នោះ​មាន​ការ​វាយប្រហារ។ លោក​បាន​និយាយ​នៅ​ក្នុងអ្វី​ដែល​គេ​មាន​ជំនឿ​ថា​ជា​សេចក្តី​សម្ភាសន៍​លើកទី​មួយ​របស់​លោក​ជាមួយ​អង្គការ​ព័ត៌មាន​បស្ចឹម​ប្រទេស​មួយ​ថា «ពួក​វាយ​ប្រហារ ពួក​ចោរព្រៃ ពួក​ភេរវជន​តែង​តែ​មានពួក​អ្នកឃុបឃិត​ក្នុងចំណោម​ពួក​អ្នកស្រុក​ក្នុង​មូលដ្ឋាន»។

លោក​ Hassane បាន​និយាយ​ថា​មេភូមិ​នៅ​ក្នុង Tongo-Tongo ឈ្មោះ Mounkaila Alassane​ បាន​ត្រូវ​ចាប់​ខ្លួន​ចាប់​តាំង​ពី​មាន​ការ​វាយ​ប្រហារ​នោះ​មក ហើយ​ការណ៍​នេះ​នាំ​ឱ្យគេ​យល់ថា​ការ​សង្ស័យ​ថា​មាន​ការ​ទាក់ទិនក្នុង​មូល​ដ្ឋាន​អាច​មាន​ការ​ពិត។ ​បើ​តាម​មន្ត្រី​មួយ​ចំនួន​ថា​ គាត់កំពុង​ជាប់​ឃុំឃាំង​ក្នុង​កណ្តាប់ដៃ​រដ្ឋាភិបាល។​

ការ​ចាប់ខ្លួន​ឈ្មោះ​ Alassane ក៏​បានត្រូវ​បញ្ជាក់​ថា​ពិត​ដោយ​លោក Karimou Soumana អ្នក​តំណាង​ម្នាក់​នៃ​តំបន់ Tillaberi នៅ​ក្នុង​ការ​ជជែក​ដេញ​ដោល​គ្នា​មួយ​ក្នុង​រដ្ឋសភា​អំពី​ការ​បន្ត​ភាព​មាន​អាសន្ននៅ​ក្នុង​ផ្នែក​នោះ​នៃ​ប្រទេស​នីហ្សេ។

ថ្លែង​តាម​ទូរសព្ទ​ទៅ​កាន់​ VOA ផ្នែក​ផ្សាយ​ជា​ភាសា​បារាំងទៅ​កាន់​ទ្វីប​អាហ្វ្រិក​អភិបាល​ក្រុង Hassane បាន​និយាយ​ថា ជនជាតិ​អាមេរិកាំង​ដែល​បាន​បាត់បង់ជីវិត​ជា​សមាជិកនៃ​កង​យាមល្បាត​មួយ​ដែល​មាន​ទាហាន​ស.រ.អា.​៨​នាក់​និង​ទាហាន​ប្រមាណ២០នាក់​នៃ​កង​កម្លាំង​ពិសេស​នីហ្សេ ដែល​បានជិះ​ឡាន​ pickup trucksទៅ​ដល់​ភូមិ​នោះ​នៅ​ជិត​ព្រំដែន​ប្រទេស​ម៉ាលី នៅ​ពេល​ល្ងាច​មុន​ការ​វាយ​ប្រហារ។​

លោក Hassane បាននិយាយ​ថា «ពួក​ទាហាន​ទាំង​នេះទទួល​ទាន​ដំណេកនៅ​ក្នុង​ប៉ែក​ពាយ័ព្យ Tongo-Tongo«។

លោក Moussa Askar នាយក​កាសែត L'Evenement នៅ​ក្នុង​រដ្ឋធានី​ Niamey បាន​និយាយថា​ពួក​ទាហាន​ទាំង​នេះ​បាន​ស្ថិត​នៅ​ក្នុង​តំបន់​នោះ​ដើម្បី​តាម​ដាន​អ្នក​ឃុបឃិត​ម្នាក់​របស់​ឈ្មោះ​ Abu Adnan al-Sahraoui ដែល​ជា​អតីតសមាជិក​ម្នាក់​នៃ​ចលនា​ដើម្បី​ឯកភាព​និង​ជីហាដ​នៅ​ក្នុង​ផ្នែក​ខាង​លិច​នៃ​ទ្វីប​អាហ្វ្រិក​ ហៅ​កាត់​ថា​ MUJAO ដែល​បានចូល​រួមជា​មួយ​ពួក​ភេរវជន​រដ្ឋ​ Islam នៅ​ក្នុង​សមុទ្រ​ខ្សាច់ Sahara៕

XS
SM
MD
LG