ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​យោធា​អាមេរិក​ស៊ើប​អង្កេត​ការ​ស្លាប់​ទាហាន​របស់​ខ្លួន​៤​នាក់​នៅ​ក្នុង​ការ​វាយ​ឆ្មក់​នៅ​ប្រទេស​នីហ្សេ


រូបថត​ទាហាន​៤​នាក់​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ប្រទេស​នីហ្សេ។
រូបថត​ទាហាន​៤​នាក់​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ប្រទេស​នីហ្សេ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ លោក Jim Mattis ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ស.រ.អា.​បាន​មាន​ប្រសាសន៍​ថា​ ក្រុម​យោធា​កំពុង​ស៊ើប​អង្កេត​ការ​ស្លាប់​នៃ​ទាហាន​អាមេរិកាំង​បួន​នាក់​នៅ​ក្នុង​ប្រទេស​នីហ្សេ ក្នុង​ទ្វីប​អាហ្វ្រិក​ កាល​ពី​ដើម​ខែ​នេះដោយកណ្តាប់​ដៃ​ពួក​ឥស្លាម​ជីហាដ។

លោក ​Mattis​ បាន​មាន​ប្រសាសន៍​ប្រាប់​ពួក​អ្នកកាសែត​ថា៖ «ការ​ស៊ើបអង្កេត​ពេញ​លេញ​កំពុង​មាន​ធ្វើ»​អំពីឧប្បត្តិហេតុ​នេះ​ ដូច​ក្នុង​ករណី​នៅ​ពេល​ណា​មាន​ទាហាន​អាមេរិកាំង​ណា​ម្នាក់​បាន​ត្រូវ​សម្លាប់​ ហើយ​ក្រុម​យោធា​នឹង​ផ្សព្វផ្សាយ​ព័ត៌មាន​ថ្មី​ដែល​ពួក​គេ​បាន​ទទួលឲ្យ​ទាន់​ពេល​វេលា។​

លោក ​Mattis បាននិយាយ​ថា៖ «យើង​នៅ​ក្នុង​ក្រសួង​ការពារ​ប្រទេស​ ចង់​ដឹង​អំពី​អ្វី​ដែល​យើង​ត្រូវ​និយាយ​ មុន​ពេល​យើង​និយាយ​វា​ចេញ។​ យើង​មិន​ទាន់​មានព័ត៌មាន​ត្រឹម​ត្រូវ​ទាំង​អស់​នៅ​ឡើយ​ទេ។ យើង​នឹង​ផ្សព្វផ្សាយ​ព័ត៌មាន​យ៉ាង​ឆាប់​រហ័ស​នៅ​ពេល​យើង​ទទួល​ព័ត៌មាន​ទាំង​នេះ»។

ពួកជន​សកម្មប្រយុទ្ធរដ្ឋ​ឥស្លាម​ បាន​ស្ទាក់​វាយ​ប្រហារ​កង​កម្លាំង​ស.រ.អា.​និង​នីហ្សេ​ នៅ​ក្នុង​ការ​បាញ់​កាំ​ភ្លើងត​គ្នា​កាល​ពី​ថ្ងៃ​ទី​៤​ខែ​តុលា​ ដែល​បាន​បណ្តាល​ឱ្យ​បុគ្គលិក​សន្តិសុខ​នៃ​ប្រទេស​នីហ្សេង​ បួន​នាក់​ស្លាប់​ផង​ដែរ។​

បើ​តាម​មន្ត្រី​ស.រ.អា.​ម្នាក់​ដែល​បាននិយាយ​ជា​មួយ​វីអូអេ​ដោយ​មាសុំមិន​ឱ្យ​ញ្ចេញ​ឈ្មោះ​ដោយសារ​ការ​ស៊ើប​អង្កេត​កំពុង​មាន​ធ្វើ​ បាន​ឲ្យ​ដឹង​ថា​កង​កម្លាំង​ពិសេស​នៃ​កងទ័ព​ជើង​គោក​ស.រ.អា.​ដែល​គេ​ស្គាល់​ថា​ជា​ពួក​មួក​បេរ៉េ​បៃ​តង​ឬ​ភាសា​អង់គ្លេស​ហៅ​ថា​ Green Berets​ បាន​បញ្ចប់​ការ​ប្រជុំ​មួយ​ជា​មួយ​ពួក​មេដឹក​នាំ​ក្នុង​មូលដ្ឋាន​នៅ​ពេល​ពួក​គេ​បាន​ត្រូវ​វាយ​ប្រហារ៕

XS
SM
MD
LG