ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិសវៀតណាមបានឃុំខ្លួនសកម្មជនប្រឆាំងនឹងចិន


រូបភាពទាក់ទិននិងបញ្ហានិងការបញ្ចេញយោបល់នៃការកាត់ក្តីសមុទ្រចិនខាងត្បូង។
រូបភាពទាក់ទិននិងបញ្ហានិងការបញ្ចេញយោបល់នៃការកាត់ក្តីសមុទ្រចិនខាងត្បូង។

បាតុករ​មួយ​ចំនួន​នៅ​ក្នុង​រដ្ឋ​ធានី​នៃ​ប្រទេស​វៀត​ណាម ​ដែលបាន​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​គាំទ្រ​ការ​ច្រាន​ចោល​របស់​តុលាការ​អន្តរជាតិ​នូវការទាម​ទារ​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ​ត្រូវបាន​បង្ខំ​ឲ្យ​ចា​កចេញ​ដោយ​ប៉ូលីស​មុនពេល​ការតវ៉ា​ប្រឆាំង​របស់​ពួកគេ ​បាន​ត្រូវ​ចាប់​ផ្តើម។

បាតុករ ​បាន​ជួប​គ្នានៅ​ថ្ងៃ​អាទិត្យ​នេះ​នៅឯបឹង Hoan Kiem ​ជាកន្លែង​ដែល​ធ្វើបាតុកម្ម​ជាធម្មតា​នៅ​ក្នុង​ទីក្រុង​ហាណូយ​នៅពេល​ដែល​កងកម្លាំង​ប៉ូលិស ​បាន​បំបែក​ពួកគេ។

​វៀត​ណាម​មាន​ប្រវត្តិ​បង្ក្រាប​ការ​តវ៉ា​ប្រឆាំង ​ដោយ​ការ​ភ័យ​ខ្លាច​ថា ​បាតុកម្ម​អាចធ្វើ​ឲ្យ​មាន​ការ​ប្រឆាំង។

តុលាការ​អ​ជ្ញាកណ្តាល​អន្តរជាតិ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​ឡាអេរ៍ ​កាល​ពី​ពេល​ថ្មីៗ​នេះ ​បានកាត់​សេចក្តី​ប្រឆាំង​នឹង​ចិន​នៅ​ក្នុង​រឿង​ក្តី​ដែល​បាន​ដាក់​ពាក្យ ​ប្តឹង​ដោយ​ប្រទេស​ហ្វីលីពីន​អំពី​ការ​ទាម​ទារដោយ​ផ្អែក​លើ​ប្រវត្តិសាស្ត្ររបស់​ចិន​នូវ​សមុទ្រ​ចិន​ខាង​ត្បូង​ចំនួន៩០​ភាគរយ​ដែល​ជាផ្លូវនាវាចរណ៍​ដ៏​មមាញឹក​បំផុត​មួយ​របស់​ពិភពលោក។

ចិន ​បាន​បដិសេធ​មិន​ចូល​រួម​នៅ​ក្នុង​សាវនាការ​ណាមួយ​ហើយ​បាន​និយាយ​ថា ​ខ្លួន ​នឹង​មិន​អនុវត្ត​ទៅ​តាម​ការ​សម្រេច​របស់​តុលាការ​នោះ​ទេ។

រដ្ឋាភិបាល​ចំនួន​៦ ​បាន​ទាមទារ​ទឹក​ដី​ជាន់​គ្នាក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ រដ្ឋាភិបាល​ទាំង​នោះ​មាន ចិន ​វៀត​ណាម ​ហ្វីលីពីន កោះ​តៃវ៉ាន់ ​ម៉ាឡេស៊ី​និង​ប្រទេស​ព្រុយណេ។

ចិន​ផ្អែក​លើ​ការ​ទាមទារ​របស់​ខ្លួ​នទៅតាម​អ្វី​ដែល​ហៅ​ថា ​គំនូសបន្ទាត់៩​ដែល​មាន​តាំង​ពី​ទសវត្សរ៍​១៩៤០​ហើយ​បាន​លាត​សន្ធឹង​ចូល​ក្នុង​ផ្ទៃ​សមុទ្រ​ដ៏​សំខាន់​នៃ​តំបន់​អាស៊ី​អាគ្នេយ៍ ​ដែល​បាន​គ្រប​ដណ្តប់​ប្រជុំ​កោះរាប់​រយហើយនិងថ្មប៉ប្រះទឹកដែល​មាន​ជម្លោះដែល​សម្បូរ​ដោយ​ត្រី​និង​ឧស្ម័ន៕

XS
SM
MD
LG