ទីក្រុងហាណូយ —
ពីទីក្រុងហាណូយ៖ អ្នកប្រឆាំងដ៏ល្បីល្បាញ ដែលជាមេធាវីសិទ្ធិមនុស្សនិងជាកូនប្រុសរបស់អ្នកកវីដ៏ល្បីល្បាញម្នាក់របស់វៀតណាម បានត្រូវគេ ដោះលែងមុនពេលកំណត់ចេញពីគុកហើយបន្ទាប់មក បានធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក។
លោក Cu Huy Ha Vu មេធាវី ដែលមានអាយុ៥៦ឆ្នាំ ជាសកម្មជនប្រឆាំងដ៏ល្បីល្បាញបំផុតម្នាក់របស់វៀតណាម ដែលបានជាប់គុក៣ឆ្នាំនៃការកាត់ទោសឲ្យជាប់គុក៧ឆ្នាំ មុនពេលលោក ត្រូវបានដោះលែងភ្លាមៗ។
អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងហាណូយ បាននិយាយថា លោក Vu និងភរិយារបស់លោក បានមកដល់រដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃច័ន្ទ។
ទោះបីពេលវេលានិងសេចក្តីលម្អិតនៃការដោះលែងលោក មិនទាន់ដឹងច្បាស់ៗភ្លាមៗនៅឡើយក៏ដោយ លោក Phil Robertson អនុប្រធានអង្គការសិទ្ធិមនុស្ស Human Rights Watch ទទួលបន្ទុកតំបន់អាស៊ី និយាយថា គ្រួសាររបស់លោក Vu បានចរចាឲ្យលោកមានសេរីភាពយូរមកហើយ។
មានសេចក្តីរាយការណ៍ថា លោក Vu បានធ្វើកូដកម្មបង្អត់អាហារពីស្ថានភាពមិនល្អនៅក្នុងគុកហើយនឹងការរងគ្រោះពីជំងឺបេះដូង។
« ការយល់របស់ខ្ញុំ គឺថា នេះ ជាបញ្ហាមួយដែលត្រូវបានពិភាក្សាអស់មួយរយៈពេលមកហើយ។ ខ្ញុំ បានប្រមូលព័ត៌មានពីស្ថានភាពជំងឺរបស់លោកនៅក្នុងគុកហើយរកឃើញថា មានភាពអាក្រក់ ហើយក្រុមគ្រួសារ បានសម្រេចថា ពួកគេ នឹងសុខចិត្តទទួលយកការដោះលែងដរាបណាលោក សុខចិត្តចាកចេញពីប្រទេស»។
លោក Vu បានជាប់គុកកាលពីខែមេសា ឆ្នាំ២០១១ លើបទចោទប្រកាន់ពីការផ្សព្វផ្សាយការឃោសនាប្រឆាំងនឹងរដ្ឋនៅក្រោមមាត្រាទី៨៨នៃក្រមព្រហ្មទ័ណ្ឌ។ មេធាវីសិទ្ធិមនុស្សរូបនេះ បានត្រូវគេស្គាល់គ្រប់គ្នាក្នុងឆ្នាំ២០០៩នៅពេលដែលលោក បានព្យាយាមប្តឹងនាយករដ្ឋមន្រ្តី Nguyen Tan Dung ពីបញ្ហាអណ្តូងរ៉ែបុកស៊ីដដែលកាន់កាប់ដោយក្រុមហ៊ុនចិនក្នុងតំបន់ភ្នំភាគកណ្តាល។
លោក បានរងការចោទប្រកាន់ពីការអំពាវនាវឲ្យរំលាយចោលគណបក្សកុម្មុយនិស្តដែលជាគណបក្សកំពុងកាន់អំណាចនៅវៀតណាម ដោយគាំទ្រប្រព័ន្ធនយោបាយពហុបក្ស ហើយបានចាត់ទុកសង្គ្រាមវៀតណាមថា ជាសង្គ្រាមស៊ីវិល។ លោក Vu ជាកូនប្រុសរបស់លោក Cu Huy Can ជាអ្នកកវីនិងជារដ្ឋមន្រ្តីនៅក្រោមរដ្ឋាភិបាលបណ្តោះអាស័ន្នរបស់ហូជីម៉ិញបីតាបង្កើតប្រទេសវៀតណាមទំនើប។ លោក បានទាក់ទាញពួកអ្នកគាំទ្រមកពីក្រុមផ្សេងៗ រួមមានអ្នកសាសនាកាតូលិក អ្នកស្រាវជ្រាវជាន់ខ្ពស់ និងសមាជិកជាន់ខ្ពស់របស់គណបក្សកុម្មុយនិស្ត។
លោក Nguyen Quang A ជាសកម្មជននិងសេដ្ឋវិទូ បាននិយាយថា លោក គិតថា ការដោះលែងលោក Vu លើលក្ខខណ្ឌថា លោក ត្រូវស្ថិតនៅក្នុងសហរដ្ឋអាមេរិក រដ្ឋាភិបាលវៀតណាម កំពុងព្យាយាមរក្សាមុខមាត់ខ្លួន។
« លោក និយាយថា មានសម្ពាធទាំងពីខាងក្នុងនិងខាងក្រៅវៀតណាម គឺពីអង្គការសង្គមស៊ីវិលវៀតណាមនិងរដ្ឋាភិបាលសហរដ្ឋអាមេរិក»។
ការដោះលែងលោកVu កើតមានឡើងប៉ុន្មានថ្ងៃបន្ទាប់ពីលោក Dinh Danh Dinh សកម្មជនប្រជាធិបតេយ្យនិងអ្នកសរសេរប្លុក បានស្លាប់ដោយសារមហារីកក្រពះនៅគេហដ្ឋានរបស់លោកបន្ទាប់ពីលោក បានត្រូវគេដោះលែងមុនពេលកំណត់ចេញពីគុក។ លោក ត្រូវបានតុលាការកាត់ទោសឲ្យជាប់គុក៦ឆ្នាំកាលពីឆ្នាំ២០១២លើបទចោទប្រកាន់ពីការឃោសនាប្រឆាំងរដ្ឋាភិបាលនៅក្រោមមាត្រាទី៨៨នៃក្រមព្រហ្មទ័ណ្ឌ។
លោក Phil Robertson នៃអង្គការសិទ្ធិមនុស្ស Human Rights Watch បាននិយាយបន្តទៀតថា លោកមិនជឿថា ការធ្វើបាបអ្នកប្រឆាំង២នាក់ ជាសញ្ញាថា រដ្ឋាភិបាលទីក្រុងហាណូយ បានផ្លាស់ប្តូរឥរិយាបទតឹងតែងរបស់ខ្លួនដល់ពួកអ្នករឹះគន់រដ្ឋាភិបាលនោះទេ។
« លោក Dinh Danh Dinh មិនបានទទួលការថែទាំនិងការជួយឧបត្ថម្ភសំខាន់ៗដែលលោក ត្រូវការក្នុងខណៈពេលដែលលោក ស្ថិតនៅក្នុងគុកនោះទេ។ អ្នក ក្រឡេកមើលរូបថតមុនពេលលោក ចូលក្នុងគុកហើយនឹងរូបថតក្រោយពីពេលលោក ចេញពីគុកវិញ វា ខុសគ្នាដូចយប់និងថ្ងៃ»។
អង្គការសិទ្ធិមនុស្ស Human Rights Watch និយាយថា ពួកអ្នកប្រឆាំងនិងសកម្មជនវៀតណាម៦១នាក់ បានត្រូវកាត់ឲ្យជាប់ទោសហើយនឹងកាត់ទោសឲ្យជាប់គុកនៅឆ្នាំ២០១៣ បើប្រៀបធៀបទៅនឹងការកាត់ឲ្យជាប់ទោសបែបនេះកាលពីមួយឆ្នាំមុនមានតែ៤០នាក់ទេ។
នៅថ្ងៃប្រកាសដោះលែងលោក Vu នោះ លោក Le Quoc Quyet ប្អូនប្រុសរបស់អ្នកសរសេរប្លុក Le Quoc Quan ដែលបច្ចុប្បន្ននេះ កំពុងជាប់គុក៣០ខែពីបទបន្លំពន្ធដារ បាននិយាយនៅលើគេហទំព័ររបស់លោកថា « ខ្ញុំ សង្ឃឹមថា ព័ត៌មាននេះ ពិតហើយសង្ឃឹមថា នៅពេលឆាប់ៗនេះខ្ញុំ នឹងឮព័ត៌មានដូចគ្នាអំពីបងប្រុសរបស់ខ្ញុំដែរ»៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន