ទីក្រុងហាណូយ —
តុលាការមួយក្នុងប្រទេសវៀតណាម បានដាក់ទោសអតីតអ្នកកាសែតម្នាក់ពីបទរំលោភច្បាប់ថ្មីដ៏ចម្រូងចម្រាសដែលដាក់ទោសព្រហ្មទណ្ឌចំពោះការរំលោភសេរីភាពដែលប៉ះពាល់ផលប្រយោជន៍របស់រដ្ឋ។ ពួកសកម្មជនពណ៌នាថា ការកាត់សេចក្តីនេះជាការបង្ក្រាបដែលកំពុងបន្តកើតមានឡើងលើសេរីភាពនៃការនិយាយស្តីនៅក្នុងប្រទេសនោះ។
លោក ទ្រឿង ដុយញ៉ាត(Truong Duy Nhat) អាយុ៥០ឆ្នាំ បានរងការចោទប្រកាន់ពីការចុះផ្សាយអត្ថបទបំភ្លៃកិត្យានុភាពរបស់គណបក្សកុម្មុយនិស្ត។ លោក បានត្រូវតុលាការកាត់ឲ្យជាប់គុក២ឆ្នាំបន្ទាប់ពីការកាត់ទោសពាក់កណ្តាលថ្ងៃនៅឯតុលាការមួយនៅក្នុងទីក្រុង Da Nang ដែលជាទីក្រុងកំណើតរបស់លោកកាលពីថ្ងៃអង្គារម្សិលមិញ។
លោក Nhat បានសរសេរប្លុកដ៏មានប្រជាប្រីយ៍ភាពមួយមានឈ្មោះថា Mot goc nhin khac ឬ ទស្សនៈផ្សេងទៀត ដែលលោក បានបង្កើតក្នុងឆ្នាំ២០១១បន្ទាប់ពីបោះបង់ចោលការងាររបស់លោកជាអ្នកយកព័ត៌មានឲ្យកាសែតរដ្ឋមួយ។ លោក បានធ្វើការជាអ្នកកាសែតឲ្យកាសែតក្នុងស្រុកចាប់តាំងពីឆ្នាំ១៩៨៧មក។
ការចុះផ្សាយលើប្លុករបស់លោក ជារឿយៗបានរិះគន់ថ្នាក់ដឹកនាំរបស់វៀតណាមហើយបានលើកឡើងពីការព្រួយកង្វល់អំពីការទាមទារទឹកដីរបស់ចិនក្នុងសមុទ្រចិនខាងត្បូង។
លោក ត្រាន់ វូហៃ (Tran Vu Hai) មេធាវីរបស់លោក បាននិយាយថា លោក Nhat បានត្រូវតុលាការដាក់ទោសពីការរំលោភសេរីភាពប្រជាធិបតេយ្យដែលប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋនៅក្រោមមាត្រា២៥៨នៃក្រមព្រហ្មទណ្ឌ។
«លោកហៃ និយាយថា លោក បានសុំឲ្យរដ្ឋអាជ្ញាកំណត់អ្វីដែលជាផលប្រយោជន៍រដ្ឋក្នុងរឿងក្តីនេះ ដែលលោក ជជែកឲ្យហេតុផលថា នៅក្នុងរដ្ឋធម្មនុញ្ញ គ្មាននិយាយពីផលប្រយោជន៍របស់គណបក្សកុម្មុយនិស្តទេ»។
ស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងហាណូយ ប្រាប់ឲ្យដឹងថា ខ្លួន មានការព្រួយកង្វល់យ៉ាងខ្លាំងពីការកាត់ទោសរបស់តុលាការនោះ។ ក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខអក្សរមួយ ស្ថានទូត បានអំពាវនាវដល់រដ្ឋាភិបាលវៀតណាមឲ្យដោះលែងលោក Truong Duy Nhat ហើយនឹងពួកអ្នកទោសមនសិការទាំងអស់ និងអនុញ្ញាតឲ្យពលរដ្ឋវៀតណាមសម្តែងទស្សនៈខាងនយោបាយរបស់ខ្លួនដោយសន្តិវិធី។
លោក Nhat បានត្រូវចាប់ខ្លួននៅផ្ទះរបស់លោកកាលពីខែឧសភាឆ្នាំទៅភ្លាមៗបន្ទាប់ការចុះផ្សាយអត្ថបទមួយដែលអំពាវនាវឲ្យនាយករដ្ឋមន្រ្តីនិងប្រធានគណបក្សកុម្មុយនិស្តចុះចេញពីតំណែង។
អ្នកសរសេរប្លុកនិងអ្នកកាសែតមួយក្រុម បានជួបជុំគ្នានៅខាងក្រៅតុលាការក្នុងទីក្រុង Da Nang ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេ។
ក្នុងចំណោមអ្នកទាំងនោះ មានអ្នកសរសេរប្លុកម្នាក់ដែលសរសេរបានដាក់ ឈ្មោះថា Me Nam ដែលមានន័យថា «ផ្សិតមេ» ជាភាសាវៀតណាម។
«អ្នកស្រី និយាយថា ប៉ូលិសជាច្រើន បានឡោមព័ទ្ធតុលាការហើយ គ្មាននរណាម្នាក់ បានត្រូវគេអនុញ្ញាតឲ្យចូលក្នុងតុលាការទេ លើកលែងតែ ភរិយានិងកូនចៅរបស់លោក Nhat »។
អង្គការសិទ្ធិមនុស្ស Human Rights Watch ដែលមានទីតាំងក្នុងបូរីញូវយ៉ក បានហៅមាត្រា២៥៨នោះថា ជាមាត្រាស្រពេចស្រពិលដែលបានត្រូវគេប្រើប្រាស់ជាប្រចាំដើម្បីដាក់គុកមនុស្សដែលរិះគន់ដោយសន្តិវិធីដល់នយោបាយនិងការអនុវត្តរបស់មន្រ្តី។
កាលពីខែមុន ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានធ្វើការពិនិត្យសើរើប្រវត្តិសិទ្ធិមនុស្សរបស់វៀតណាម ក្នុងអំឡុងពេលដែលរដ្ឋជាសមាជិកមួយចំនួនរបស់អង្គការសហប្រជាជាតិ បានអំពាវនាវដល់ប្រទេសនោះឲ្យបញ្ឈប់ការប្រើប្រាស់មាត្រា២៥៨ដើម្បីកាត់ទោសមនុស្សដែលសម្តែងទស្សនៈដោយសន្តិវិធីនោះ។
លោក Phil Robertson អនុប្រធានអង្គការសិទ្ធិមនុស្ស Human Rights Watchទទួលបន្ទុកតំបន់អាស៊ី បានសម្តែងនូវការមន្ទិលសង្ស័យថា រដ្ឋាភិបាលវៀតណាម នឹងយកចិត្តទុកដាក់ការអំពាវនាវទាំងនោះ។
«រដ្ឋាភិបាលវៀតណាម មិនចង់ធ្វើសម្បទានដល់សេចក្តីព្រាងច្បាប់សន្តិសុខទាំងនោះទេពីព្រោះ នេះ ជាការចាប់មនុស្សទាំងអស់ដែលពួកគេ មិនចូលចិត្តដើម្បីបញ្ជូនទៅគុក»។
កាលពីខែវិច្ឆិកា វៀតណាម បានបោះឆ្នោតជាប់ជាសមាជិកថ្មីរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដែលជាអង្គការឃ្លាំមើលដ៏ខ្ពស់បំផុតរបស់អង្គការសហប្រជាជាតិ។ ចិន រុស្ស៊ី អារ៉ាប់ប៊ីសាអូឌីត គុយបានិងប្រទេសអាល់ហ្សេរី ក៏បានទទួលអាសនៈនោះដែរ។
លោក Robertson មានប្រសាសន៍បន្តទៀតថា ការដាក់ទោសលោក Nhat មិនមែនជាការផ្លាស់ប្តូរការព្យាបាទរបស់ខ្លួនលើពួកប្រឆាំងទេ។
«អ្វីដែលលោក អ្នក កំពុងយល់ឃើញនោះគឺថា រដ្ឋាភិបាលវៀតណាមដែលកំពុងអួតអាងថា ខ្លួន បានទទួលសន្លឹកឆ្នោតដ៏ច្រើនបំផុតសម្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សហើយការណ៍នេះជាសញ្ញាមួយបង្ហាញថា ពួកគេ អាចបន្តធ្វើហើយនឹងពង្រីកការរំលោភសិទ្ធិមនុស្សដោយគ្មានការថ្កោលទោស»។
តាមអង្គការសិទ្ធិមនុស្ស Human Rights Watch ប្រាប់ឲ្យដឹងថា វៀតណាម បានដាក់ទោសនិងដាក់គុកពួកប្រឆាំងនិងសកម្មជន៦១នាក់ក្នុងឆ្នាំ២០១៣ ដោយប្រៀបធៀបកាលពីមួយឆ្នាំមុន មានប្រហែលតែ៤០នាក់ប៉ុណ្ណោះ។ រដ្ឋាភិបាលវៀតណាម និយាយថា ខ្លួន ដាក់គុកមនុស្សណាដែលរំលោភច្បាប់តែប៉ុណ្ណោះ ហើយថា គ្មានអ្នកទោសនយោបាយក្នុងប្រទេសវៀតណាមទេ។
អ្នកសរសេរប្លុក Me Nam និយាយថា ការកាត់ទោសនេះ ជាការព្រមានមួយដល់មនុស្សផ្សេងៗទៀតដែលប្រើប្រាស់ប្លុកនិង Facebook កុំឲ្យនិយាយប្រឆាំងរដ្ឋាភិបាល។
ប្រែសម្រួលដោយ ជឹង ប៉ូជីន