ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ត្រាំ​រិះគន់​ទីប្រឹក្សា​សេតវិមាន​ទទួល​បន្ទុក​ផ្នែក​វីរុស​កូរ៉ូណា


លោកស្រី​វេជ្ជបណ្ឌិត Deborah Birx ចូលរួម​ក្នុង​កិច្ចពិភាក្សា​តុ​មូល​ស្តី​ពី​ការ​បរិច្ចាគ​ផ្លាស្មា​នៅ​ទីស្នាក់ការ​ថ្នាក់​ជាតិ​នៃ​កាកបាទ​ក្រហម​អាមេរិកាំង កាលពី​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។
លោកស្រី​វេជ្ជបណ្ឌិត Deborah Birx ចូលរួម​ក្នុង​កិច្ចពិភាក្សា​តុ​មូល​ស្តី​ពី​ការ​បរិច្ចាគ​ផ្លាស្មា​នៅ​ទីស្នាក់ការ​ថ្នាក់​ជាតិ​នៃ​កាកបាទ​ក្រហម​អាមេរិកាំង កាលពី​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។

ប្រធានាធិបតី​អាមេរិក លោក​ ដូណាល់ ត្រាំ បាន​រិះគន់​ទីប្រឹក្សា​សេតវិមាន​ទទួល​បន្ទុក​ផ្នែក​វីរុស​កូរ៉ូណា​កាលពី​ថ្ងៃចន្ទ​នៅ​ក្រោយ​ពេល​ដែល​ទីប្រឹក្សា​រូប​នេះ​បាន​ប្រាប់​ទស្សនិកជន​នៃ​ទូរទស្សន៍​ក្នុង​ប្រទេស​មួយ​ថា កំណើន​នៃ​ការ​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​កំពុង​រាតត្បាត​យ៉ាង​ខ្លាំងក្លា​នៅ​តំបន់​ជនបទ និង​ទីក្រុង។ តែ​អត្ថាធិប្បាយ​នៅ​ក្នុង​ប្រព័ន្ធ​ទ្វីតធឺ លោក ត្រាំបាន​អះអាង​ថា សហរដ្ឋអាមេរិក​បាន​ធ្វើ​កិច្ចការ​ល្អ​យ៉ាង​ច្រើន ដូចជា​បើក​ទ្វារ​សាលារៀន។

ការ​រិះគន់រ​បស់​លោក ត្រាំ​កើត​ឡើង​តែ​មួយ​ថ្ងៃ​បន្ទាប់ពី​លោកស្រី​វេជ្ជបណ្ឌិត Deborah Birx អ្នក​សម្របសម្រួល​ក្រុម​ការងារ​ពិសេស​របស់​សេតវិមាន​បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍ CNN ថា យើង​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ថ្មី​មួយ។ អ្វី​ដែល​យើង​ឃើញ​បច្ចុប្បន្ន​នេះ គឺ​ខុស​គ្នា​កាលពី​ខែមីនា និង​ខែមេសា។ ចំពោះ​ពលរដ្ឋ​ដែល​រស់នៅ​តាម​ជនបទ គេ​មិន​ស៊ាំ ឬ​គ្មាន​ប្រព័ន្ធ​ការពារ​ខ្លួន​ប្រឆាំង​នឹង​វីរុស​ទេ។

តែ​លោកស្រី​ប្រធាន​សភា Nancy Pelosi និង​ជា​មេដឹកនាំ​ក្រុម​អ្នក​តំណាងរាស្ត្រ​ដែល​គ្រប់គ្រង​សភា បាន​ប្រាប់​ទូរទស្សន៍ ABC កាលពី​ថ្ងៃអាទិត្យ​ថា លោកស្រី​គ្មាន​ការ​ជឿជាក់​លើ​ការ​វាយតម្លៃ​របស់​លោកស្រី Birx ដែល​ថា វីរុស​ថមថយ​កាលពី​ប៉ុន្មាន​អាទិត្យ​កន្លង​ទៅ មុន​ពេល​កំណើន​ថ្មី​ដែល​កើត​ឡើង​នៅ​ពាក់​កណ្តាល​ខែ​មិថុនា។ លោកស្រី​បាន​ថ្លែង​ថា ខ្ញុំ​គិត​ថា​លោក​ប្រធានាធិបតី​កំពុង​តែ​ចែករំលែក​ព័ត៌មាន​មិន​ពិត​អំពី​វីរុស ហើយ​លោកស្រី Birx គឺជា​អ្នក​ដែល​ជ្រើសតាំង​ដោយ​លោក​ប្រធានាធិបតី។

លោក​ប្រធានាធិបតី ត្រាំ​ថា លើកលែង​តែ​ញូវយ៉ក និង​កន្លែង​មួយ​ពីរ​ចេញ​ សហរដ្ឋអាមេរិក​បាន​ធ្វើ​ការ​ដោះស្រាយ​វីរុស​ចិន​បាន​យ៉ាង​ប្រសើរ។ ប្រទេស​ជាច្រើន​កំពុង​រងគ្រោះ​ខ្លាំង​ដោយ​រលក​ថ្មី ហើយ​ព័ត៌មាន​ក្លែងក្លាយ​កំពុង​តែ​ធ្វើ​ការ​ថែមម៉ោង​ដើម្បី​បញ្ជាក់​ថា សហរដ្ឋអាមេរិក និង​ប្រធានាធិបតី​អាក្រក់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕

XS
SM
MD
LG