ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​កុម្មុយនិស្ត​វៀតណាម ចាប់ផ្តើម​សមាជ​ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​ថ្មី


រូបឯកសារ៖ ស្ត្រីម្នាក់ ដើរកាត់ផ្ទាំង​រូបភាព​សម្រាប់​ផ្សព្វផ្សាយ​អំពី​សមាជជាតិ​របស់​គណបក្ស​កុម្មុយនិស្ត​វៀតណាម នៅលើ​ផ្លូវមួយ​ក្នុង​ទីក្រុង​ហាណូយ​នៃ​ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។

គណបក្ស​កុម្មុយនិស្ត​កាន់​អំណាច​វៀតណាម នៅ​ថ្ងៃ​ច័ន្ទ​នេះ បាន​ចាប់ផ្តើម​សមាជ​ជាតិ​លើក​ទី១​របស់​ខ្លួន​ចាប់តាំង​ពី​ឆ្នាំ​២០១៦​ ដោយ​មាន​បេសកកម្ម​ដើម្បី​ជ្រើសរើស​មេដឹកនាំ​ថ្មី​ និង​ធ្វើ​គោល​នយោបាយ​សម្រាប់​រយៈពេល​៥ឆ្នាំ​បន្ទាប់​ និង​ហួស​ពី​នេះ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។​

នេះ​ជា​សមាជ​លើក​ទី១៣​ ចាប់​តាំង​ពី​គណបក្ស​កុម្មុយនិស្ត​វៀតណាម​បាន​ត្រូវ​បង្កើតឡើង​នៅ​ឆ្នាំ​១៩៣០ ​ដែល​បាន​នាំ​ប្រតិភូ​ជិត​១.៦០០​នាក់​មក​ពី​ទូទាំង​ប្រទេស​ទៅ​កាន់​រដ្ឋធានី​ហាណូយ។ នៅ​ព្រឹក​ចុះ​អាប់​ក្នុង​រដ្ឋធានី​នេះ មុន​ពេល​សមាជ​ជាតិ​ បាន​ចាប់ផ្តើម ពួកគេ​បាន​ទៅ​គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ហូជីមិញ​ដែល​ជាអ្នក​បង្កើត​បដិវត្តន៍។

ក្នុង​បរិបទ​នៃ​ការ​ធ្វើតេស្ត​កូវីដ១៩​ដ៏​តឹងរ៉ឹង​ដើម្បីការពារជោគជ័យ​របស់​វៀតណាម​នៅ​ក្នុង​ការ​បង្ការ​ជំងឺ​រាតត្បាត​នេះ ប្រតិភូ​នឹង​ជ្រើសរើស​ក្រុម​មេដឹកនាំ​ថ្មី​នៅ​ក្នុង​សមាជ​ដែល​មាន​រយៈពេល​៩​ថ្ងៃ ភាគច្រើន​ធ្វើ​ឡើង​សម្ងាត់។ សមាជ​នេះ មាន​គោលបំណង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ទាំងការ​បន្តជោគជ័យ​សេដ្ឋកិច្ច ​និង​ភាព​ស្របច្បាប់​នៃ​ការ​កាន់​អំណាច​របស់​គណបក្ស។

ភាព​ជោគជ័យ​ប្រឆាំង​ជំងឺ​កូវីដ១៩ បាន​ជួយ​សេដ្ឋកិច្ច​របស់​វៀតណាម​ឲ្យ​លឿន​ជាង​ប្រទេសជា​ច្រើននៅ​ទ្វីបអាស៊ី៕

XS
SM
MD
LG