ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​ថា​ការ​ខាតបង់​ដោយសារ​ព្យុះ​សង្ឃរា​មាន​តម្លៃ​១​ពាន់​៦​រយ​លាន​ដុល្លារ


រូបឯកសារ៖ មនុស្ស​ប្រើ​ខ្សែ​ដើម្បី​យក​ដើម​ឈើ​ដែល​រលំ​ចេញ​ បន្ទាប់​ពី​ឥទ្ធិពល​នៃ​ព្យុះទីហ្វុង Yagi ក្នុងទីក្រុង Hai Phong ប្រទេស​វៀតណាម ថ្ងៃទី៨ ខែ​កញ្ញា ឆ្នាំ២០២៤។
រូបឯកសារ៖ មនុស្ស​ប្រើ​ខ្សែ​ដើម្បី​យក​ដើម​ឈើ​ដែល​រលំ​ចេញ​ បន្ទាប់​ពី​ឥទ្ធិពល​នៃ​ព្យុះទីហ្វុង Yagi ក្នុងទីក្រុង Hai Phong ប្រទេស​វៀតណាម ថ្ងៃទី៨ ខែ​កញ្ញា ឆ្នាំ២០២៤។

ព្យុះសង្ឃរា Yagi បាន​បង្ក​ឱ្យ​ខាតបង់​សេដ្ឋកិច្ច១ពាន់​៦​រយ​លាន​ដុល្លារ​ក្នុង​ប្រទេស​វៀតណាម។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មានAgence France-Presseដែល​ស្រង់​ប្រភព​ពី​ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋ​វៀតណាម​កាល​ពី​ថ្ងៃ​ចន្ទ។

ស្រប​ពេល​គ្នា​នេះ កម្មវិធី​ស្បៀង​អាហារ​របស់​អង្គការ​សហប្រជាជាតិ​ថា​ទឹកជំនន់​ដ៏​ប្រ ល័យ​ដែល​ព្យុះ​នេះ​បង្កឱ្យ​មាន​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ជា​ជំនន់​ដ៏​អាក្រក់​បំផុត​ក្នុង​ប្រវត្តិ សាស្ត្រ​ថ្មីៗ​របស់​ប្រទេស​នេះ។

ព្យុះសង្ឃរាYagiបាន​បោកបក់​ចំ​ប្រទេស​មីយ៉ាន់ម៉ា វៀតណាម ឡាវ​និង​ថៃ ដោយ​មាន​កម្លាំង​ខ្យល់​ខ្លាំង​និង​បរិមាណ​ទឹក​ភ្លៀង​ធ្លាក់យ៉ាង​គំហុក​កាល​ពី​ជាង​១​សប្តាហ៍​មុន ដោយ​បង្ក​ឱ្យ​មាន​ទឹក​ជំនន់​និង​បាក់​ដី​ដែល​បាន​សម្លាប់​មនុស្ស​អស់​ជាង៤០០នាក់។នេះ​បើ​យោង​តាម​តួលេខ​ផ្លូវ​ការ។

ព្យុះសង្ឃរា Yagiក៏​បាន​បោក​បក់​ចំ​តំបន់​ដីសណ្ត​នៃ​ទន្លេ​ក្រហម ដែល​មាន​ប្រជាជន​រស់នៅ​កកកុញ​ក្នុង​ប្រទេស​វៀតណាម និង​ជា​តំបន់​កសិកម្ម​ដ៏​សំខាន់​ហើយ​ក៏​ជា​មណ្ឌល​ផលិត​ទំនិញ​សំខាន់ៗ​ផងដែរ ដោយ​បង្ក​ការ​ខូចខាត​ដល់​រោងចក្រ​និង​ហេដ្ឋា រចនាសម្ព័ន្ធ និង​ជន់​លិច​ដី​ស្រែ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ បាន​រាយការណ៍​ថា​ព្យុះសង្ឃរា​នេះ បង្ក​ឲ្យ​ខាតបង់​សេដ្ឋកិច្ច​ប្រមាណ​១​ពាន់​៦​រយ​លាន​ដុល្លារ ដោយ​ផ្អែក​លើ​ការ​វាយតម្លៃ​ជា​បឋម​របស់​រដ្ឋាភិបាល។

ចំនួន​មនុស្ស​ស្លាប់​ក្នុង​ប្រទេស​វៀតណាម មាន២៩២នាក់ ដោយ​៣៨​នាក់​បាត់​ខ្លួន ផ្ទះ​ជាង​២៣​ម៉ឺន​ខ្នង ត្រូវ​ខូចខាត ហើយ​ដំណាំ​២៨​ម៉ឺន​ហិកតា ត្រូវ​បាន​បំផ្លាញ។ នេះ​បើ​យោង​តាម​អាជ្ញាធរ។

ក្នុង​ប្រទេស​មីយ៉ាន់ម៉ា របបសឹក បាន​រាយការណ៍​ថា​មនុស្ស​១១៣​នាក់​បាន​ស្លាប់​ និង​ជាង​៣២​ម៉ឺន​នាក់ ត្រូវ​បង្ខំ​ចិត្ត​ចាកចេញ​ពី​ផ្ទះ​របស់​ពួកគេ ទៅ​រក​ទី​ទួល​សុវត្ថិភាព​បណ្តោះអាសន្ន។

ទឹក​ជំនន់​ធ្ងន់ធ្ងរ​បាន​ជន់​លិច​នៅ​មីយ៉ាន់ម៉ា​ក្នុង​ឆ្នាំ​២០១១​និង​ឆ្នាំ​២០១៥ ដោយ​មាន​មនុស្ស​ជាង​១០០​នាក់​ត្រូវ​បាន​រាយការណ៍​ថា​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ជំនន់​ទាំង​ពីរ​លើក។​ ចំណែក​នៅ​ឆ្នាំ​២០០៨ ព្យុះ​ស៊ីក្លូនNargis បាន​បណ្តាល​ឱ្យ​ស្លាប់​ឬ​បាត់​ខ្លួន​មនុស្ស​ជាង១៣ម៉ឺន​៨​ពាន់​នាក់។

វិបត្តិ​ចុងក្រោយ​គេ​នេះបាន​ញ៉ាំង​ឱ្យ​របប​សឹក​មីយ៉ាន់ម៉ា ចេញ​សេចក្តី​អំពាវនាវ​ដ៏​កម្រ​មួយ ស្នើ​សុំ​ជំនួយ​បរទេស ដោយ​ឥណ្ឌា​ដែល​ជាប្រទេស​ជិត​ខាង បាន​ឆ្លើយតប​ ដោយ​ផុ្តល់​ជំនួយ​ជា​សម្ភារ​១០​តោន រួម​មាន​របប​អាហារ​ក្រៀម សំលៀកបំពាក់​និង​ថ្នាំ​សង្កូវ​ជាដើម។

យោធា​មីយ៉ាន់ម៉ា បាន​ហាមឃាត់​ឬ​បង្អាក់​ជំនួយ​មនុស្ស​ធម៌​ពី​បរទេស​កាលពី​អតីត​កាល​រួមទាំង​ក្រោយ​ពី​មាន​ព្យុះ​ស៊ីក្លូន Mocha​កាល​ពី​ឆ្នាំ មុន​ផង ពេល​ដែលពួក​យោ ធា ផ្អាក​មិន​អនុញ្ញាត​ឲ្យ​ក្រុម​មនុស្ស​ធម៌​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ដែល​មាន​ប្រជាជន​ប្រមាណ​១​លាន​នាក់ដែល​ត្រូវ​ការ​ជំនួយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG