ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថាប័ន CDC អាមេរិក​ណែនាំ​ឲ្យ​បើក​សាលារៀន​ឡើង​វិញ ក្រោយ​ការរិះគន់​របស់​លោក ត្រាំ


រូបឯកសារ៖ និស្សិត​ដើរ​នៅ​ក្បែរ​បណ្ណាល័យ​ Widener ក្នុង​បរិវេណ​នៃ​សាកល​វិទ្យាល័យ Harvard នៅក្នុង​រដ្ឋ Massachusetts នៅ ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៩ ។
រូបឯកសារ៖ និស្សិត​ដើរ​នៅ​ក្បែរ​បណ្ណាល័យ​ Widener ក្នុង​បរិវេណ​នៃ​សាកល​វិទ្យាល័យ Harvard នៅក្នុង​រដ្ឋ Massachusetts នៅ ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៩ ។

ការ​ប្រកាស​សេចក្តី​ណែនាំ​ថ្មី​នេះ ​កើត​មាន​ឡើង​ពីរ​សប្តាហ៍​ក្រោយ​ពី​លោក​ប្រធានាធីបតី​ ដូណាល់ ត្រាំ បាន​រិះគន់​​ការ​ណែនាំ​មុន​របស់​ស្ថាប័ន CDC។

កាសែត New York Times បាន​រាយការណ៍​ក្នុង​ថ្ងៃ​សុក្រ​នេះ​ថា មជ្ឈមណ្ឌល​ប្រឆាំង​ជំងឺ​ឆ្លង​ CDC របស់​សហរដ្ឋ​អាមេរិក បាន​ចេញសេចក្តី​អំពាវនាវ​យ៉ាង​ទូលំទូលាយ​ឲ្យ​មាន​ការ​បើក​សាលារៀន​ឡើង​វិញ ដោយ​ស្ថាប័ន​សុខាភិបាល​សាធារណៈ​កំពូល​របស់​អាមេរិក​នេះ​ថែម​បាន​ផ្សាយ​ឯកសារ​ជំនួយ​លើ​គេហទំព័រ​របស់​ខ្លួនភ្ជាប់​នឹង​ការ​ណែនាំ​ថ្មី​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍។

ការ​ប្រកាស​សេចក្តី​ណែនាំ​ថ្មី​នេះ ​កើត​មាន​ឡើង​ពីរ​សប្តាហ៍​ក្រោយ​ពី​លោក​ប្រធានាធីបតី​ ដូណាល់ ត្រាំ បាន​រិះគន់ការ​ណែនាំ​មុន​របស់​ស្ថាប័ន CDC ដែល​ថា ការ​បើក​សាលារៀន​ឡើង​វិញ «មាន​ការ​លំបាក​ខ្លាំង​និង​អស់​សោហ៊ុយ​ច្រើន» ហើយ​ដែល​បាន​នាំ​ឲ្យ​មាន​ការ​ជជែក​ខ្វែង​គំនិត​គ្នា​ច្រើន​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក។

ការណែនាំ​ថ្មី​នេះ ​បាន​កត់​សម្គាល់​ពី​ផល​ប្រយោជន៍​ជា​ច្រើន​ដែល​មាន​សម្រាប់​ការ​បញ្ជូន​កូន​ទៅ​សាលា និង​បន្ថូរបន្ថយ​គ្រោះថ្នាក់​ខាង​សុខភាព​ដែល​អាច​កើត​មាន​នៅ​ពេល​បើក​សាលារៀន​ឡើង​វិញ៕

XS
SM
MD
LG