ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេដ្ឋកិច្ច​វៀតណាម​រង​ផល​ប៉ះពាល់​ខ្លាំង​នៅ​ក្នុង​ត្រីមាស​ទី៣


រូបឯកសារ៖ កម្មករ​កម្មការនី​រោងចក្រ​កំពុង​ធ្វើការ​ក្នុង​រោងចក្រ​មួយ​នៅទីក្រុង Ho Chi Minh កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៣។ (AFP)
រូបឯកសារ៖ កម្មករ​កម្មការនី​រោងចក្រ​កំពុង​ធ្វើការ​ក្នុង​រោងចក្រ​មួយ​នៅទីក្រុង Ho Chi Minh កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៣។ (AFP)

សេដ្ឋកិច្ច​វៀតណាម​បាន​រងការប៉ះពាល់​ដោយ​រួញតូច​យ៉ាង​ខ្លាំង​នៅ​ក្នុង​ត្រីមាស​ទី៣ បន្ទាប់ពី​រលក​នៃ​ជំងឺ​កូវីដ១៩​ដ៏​ប្រល័យ ​ដែល​បាន​បង្ខំ​ឲ្យ​ផ្អាក​ផលិតកម្ម​នៅ​ក្នុង​ប្រទេស​ដែល​ពឹង​ផ្អែក​លើ​ការនាំចេញ​ទំនិញមួយ​នេះ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​មន្ត្រី​វៀតណាមកាល​ពី​ថ្ងៃ​ពុធ​ ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មានAFP។

ការិយាល័យ​ស្ថិតិ​ទូទៅ(GSO)បាន​ប្រាប់​ឲ្យ​ដឹង​ថា ផលិតផល​សរុប​ក្នុង​ស្រុក (GDP) បាន​រួញតូច ៦,១៧ភាគរយ​នៅ​ក្នុង​រវាង​ខែ​កក្កដា​និង​ខែកញ្ញា។ វា​ជា​ការរួញតូច​ខ្លាំង​បំផុត​ចាប់ តាំង​ពី​វៀតណាម​ បាន​ចាប់ផ្តើម​កត់ត្រា​តួលេខ​ប្រចាំ​ត្រីមាស​នៅ​ក្នុង​ឆ្នាំ១៩៨៦​មក។

វៀតណាម​កាលពី​ឆ្នាំ​ទៅ​បាន​ស្ថិតនៅ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ល្អ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​ហើយ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​តិចតួច​ក្នុង​ពិភពលោក​ដែល​មាន​សេដ្ឋកិច្ច​រីកលូតលាស់ បន្ទាប់ពី​ការឆ្លង​វីរុស​មាន​ចំនួន​ទាប​និង​ពាណិជ្ជកម្ម​ភាគ​ច្រើន បាន​បើក​ទ្វារ​នោះ។

ការិយាល័យ​ស្ថិតិ​ទូទៅ(GSO) ប្រាប់​ឲ្យ​ដឹង​ថា ក៏ប៉ុន្តែ​រលក​វីរុស​កូរ៉ូណា​នៅពេល​ថ្មី​ៗ​បំផុត​នេះ​ ដែល​បាន​ចាប់ផ្តើម​កាលពី​ខែ​មេសា​នៅ​ក្នុង​ឧទ្យាន​ឧស្សាហកម្ម​ភាគ​ខាង​ជើងហើយ​បាន​រាត ត្បាត​ដ៏​ឆាប់រហ័ស​ទៅ​កាន់​ទីក្រុង​ហូជីមិញ​ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម«បាន​បណ្តាល​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ង»ដល់​សេដ្ឋកិច្ច​របស់វៀតណាម។

បណ្តាញ​ព័ត៌មាន VNEzpress បាន​រាយការណ៍​ថា វា​ជា​លើក​ទី១​ដែល​វៀតណាម បាន​កត់ ត្រា​ការរីកលូតលាស់​ប្រចាំ​ត្រីមាស​ដោយ​អវិជ្ជមាន​ចាប់តាំង​ពី​ឆ្នាំ២០០០​មក។

ប្រជាពលរដ្ឋ​វៀតណាម​ចំនួន​១ភាគ៣ ​ក្នុង​ចំណោម​ប្រពលរដ្ឋ​វៀតណាម​សរុប​ទាំង​អស់ចំនួន ១០០លាន​នាក់​ បាន​ប្រឈម​បទបញ្ជា​ឲ្យ​ស្ថិត​នៅ​ក្នុងផ្ទះ​អស់​រយៈពេល​ជា​ច្រើន​ខែនៅ​ក្នុង​រដូវ​ក្តៅ​នេះ ដោយ​មាន​រោងចក្រ​ជា​ច្រើន​កន្លែង​ ត្រូវបាន​បិទ ​ហើយ​សង្វាក់​ផ្គត់ផ្គង់​មាន​ការ​អាក់ ខាន​យ៉ាង​ខ្លាំង។

ប្រទេសវៀតណាម​ មាន​អ្នក​ឆ្លង​ជំងឺងកូវីដ១៩​ជាង៧៧០.០០០នាក់ ​និង​អ្នក​ស្លាប់​ដោយសារ​ជំងឺនេះ​ជាង១៩.០០០នាក់៕

XS
SM
MD
LG