ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​កុម្មុយនិស្ត​វៀតណាម​ជួប​ប្រជុំ​គ្នា​ដើម្បី​ជ្រើសរើស​មេដឹកនាំ​ថ្មីៗ


លោក Nguyen Phu Trong អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម​ (រូប​ឆ្វេង) និង​លោក Nguyen Tan Dung នាយក​រដ្ឋ​មន្រ្តី​ធ្វើ​ដំណើរ ក្នុង​កម្មវិធី​បើក​ផ្លូវការ​នៃ​សមាជ​ជាតិ​លើក​ទី២១​របស់​គណបក្ស​កុម្មុយនិស្ត​វៀតណាម។

គណបក្ស​កុម្មុយនិស្ត​វៀតណាម​បាន​បើក​កិច្ចប្រជុំ​សភា​រយៈពេល​៨​ថ្ងៃ​ដើម្បី​កំណត់​ឈ្មោះ​មេដឹកនាំ​នានា​នៅ​ក្នុង​ប្រទេស​នៅ​រយៈពេល​៥​ឆ្នាំ​ខាង​មុខ​នេះ។

សភា​បាន​បើកកិច្ចប្រជុំ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​មាន​គណៈប្រតិភូ​ទាំងអស់​ចំនួន ១៥១០​នាក់​ដែល​មក​ពី​ទូទាំង​ប្រទេស ដើម្បី​វាយតម្លៃ​ទៅ​លើ​គោលនយោបាយការ​បំពេញ​ការងារ និង​ដើម្បី​ជ្រើសរើស​នាយក​រដ្ឋ​មន្រ្តី​ ប្រធានាធិបតី ប្រធាន​សភា​ជាតិ​ និង​អគ្គលេខាធិការ​នៃ​គណបក្ស​ដែល​នឹង​ក្លាយ​ជា​មេដឹកនាំ​របស់​ប្រទេស​ដោយ​ជាក់​ច្បាស់។ ​

ប្រទេស​វៀតណាម​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​កុម្មុយនិស្ត​ដទៃ​ទៀត ប៉ុន្តែ​ដូច​សម្ព័ន្ធមិត្ត​ចិន​ដែរ រដ្ឋបាល​របស់​ប្រទេស​នេះ​លើក​កម្ពស់​សេដ្ឋកិច្ច​ទីផ្សារ​ដែល​ស្រដៀង​នឹង​សេដ្ឋកិច្ច​ទីផ្សារ​សេរី​ នៅ​ក្នុង​បរិបទ​មួយ​ដែល​មាន​គណបក្ស​តែ​មួយ​គត់​របស់​រដ្ឋ​ ដែល​ដាក់​កម្រិត​លើ​សេរីភាព​របស់​ប្រជាជន​ចំនួន​៩៣​លាន​នាក់​របស់​ខ្លួន។ ​

ប្រធាន​គណបក្ស​ដែល​កំពុង​តែ​កាន់​តំណែង​ គឺ​លោក Nguyen Phu Trong អាយុ​៧១​ឆ្នាំ អាច​នឹង​កាន់​តំណែង​ដដែល ដែល​ខុស​ពី​លោក​នាយក​រដ្ឋ​មន្រ្តី Nguyen Tan Dung អាយុ​៦៦​ឆ្នាំ ដែល​នឹង​ចូល​និវត្តន៍៕​

XS
SM
MD
LG