ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

 
វៀតណាម​គាំទ្រ​គម្រោង​ព្រែកជីក​របស់​កម្ពុជា តែ​ទទូច​ឱ្យ​សហការ​លើ​បញ្ហា​ផល​ប៉ះពាល់
ព័ត៌មាន​​ថ្មី

វៀតណាម​គាំទ្រ​គម្រោង​ព្រែកជីក​របស់​កម្ពុជា តែ​ទទូច​ឱ្យ​សហការ​លើ​បញ្ហា​ផល​ប៉ះពាល់


រូបឯកសារ៖ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh (ស្តាំ) និងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត គ្រវីដៃនៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh (ស្តាំ) និងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត គ្រវីដៃនៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣។

ប្រទេសវៀតណាម​គាំទ្រ​គម្រោង​របស់​កម្ពុជា​ក្នុង​ការ​ជីកព្រែក​ហ្វូណន​តេជោ ​ពី​តំបន់​អាង​ទន្លេ​មេគង្គ​ទៅ​កាន់​ឆ្នេរសមុទ្រ​កម្ពុជា ហើយ​ប្រាថ្នា​ចង់​ចូលរួម​ស្វែងរក​ដំណោះស្រាយ​ចំពោះ​ផល​ប៉ះពាល់​អវិជ្ជមាន​ដែល​អាច​មាន​ពី​ព្រែកជីក​នេះ។ នេះបើ​តាម​ការ​ថ្លែង​របស់​ក្រសួង​ការបរទេស​វៀតណាម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ដែល​ត្រូវ​បាន​ដកស្រង់​ដោយ​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters។

អាជ្ញាធរ​កម្ពុជា​ កាល​ពី​ថ្ងៃចន្ទ បាន​បើក​ពិធី​សម្ពោធ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ តម្លៃ​១.៧០០​លាន​ដុល្លារ ដែល​គម្រោង​នេះ​មាន​គោលបំណង​បង្វែរ​ចរាចរណ៍​នាវាចរណ៍​ទំនិញ​មួយ​ចំនួន​ធំ​របស់​កម្ពុជា​ ដោយ​លែង​ត្រូវ​ឆ្លង​កាត់​ប្រទេស​វៀតណាម។ នេះ​បើ​តាម​ការ​អះអាង​របស់​រដ្ឋាភិបាល​កម្ពុជា។

កម្ពុជា​បើក​ការដ្ឋាន​សាងសង់​ព្រែក​ជីក​ហ្វូណន
សូម​រង់ចាំ
  • Auto
  • 240p
  • 360p
  • 480p
  • 720p
  • 1080p

No media source currently available

0:00 2:36 0:00
  • Auto
  • 240p
  • 360p
  • 480p
  • 720p
  • 1080p
ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​វៀតណាម​ លោក Doan Khac Viet បាន​ថ្លែង​ប្រាប់​សន្និសីទ​សារព័ត៌មាន​ជា​ប្រចាំ​មួយ​ថា៖ «យើង​គាំទ្រ​គម្រោង​នេះ និង​គោរព​ការ​សម្រេច​ក្នុង​ការ​ស្ថាបនា​ព្រែកជីក​នេះ‍‍»។

លោក​បន្ថែម​ថា៖ «យើង​ប្រាថ្នា​ចង់​សហការ​ជាមួយ​កម្ពុជា​ ក្នុង​ផ្នែក​ស្រាវជ្រាវ និង​ការ​វាយតម្លៃ​ផល​ប៉ះពាល់ ដើម្បី​យើង​អាច​មាន​ដំណោះស្រាយ​សមស្រប​ក្នុង​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់‍»។

រដ្ឋាភិបាល​កម្ពុជាម្តង​ហើយ​ម្តង​ទៀត បាន​និយាយបន្ធូរបន្ថយ​នូវ​ក្តី​បារម្ភ​ចំពោះ​ផល​ប៉ះពាល់​ខាង​បរិស្ថាន​ដែល​អាច​កើត​ចេញ​ពី​ព្រែកជីក​ថ្មី​នេះ ដែលកន្លង​មក​ក្រុម​អ្នក​បរិស្ថាន ​និង​អាជ្ញាធរ​វៀតណាម​បាននិយាយ​ថា​ ព្រែកជីក​ហ្វូណនតេជោ​អាច​ធ្វើ​ឱ្យ​ខូចខាត​បន្ថែម​ទៀត​ដល់​បរិស្ថាន​ដែល​ផុយស្រួយ​ស្រាប់នៅ​ដីសណ្ត​ទន្លេ​មេគង្គ​ ដែលជា​តំបន់​ផលិត​ស្រូវ​ដ៏​ធំ​មួយ៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

កម្មវិធីព័ត៌មានពេលរាត្រី
សូម​រង់ចាំ
  • Auto
  • 240p
  • 360p
  • 480p
  • 720p
  • 1080p

No media source currently available

0:00 29:59 0:00
  • Auto
  • 240p
  • 360p
  • 480p
  • 720p
  • 1080p
XS
SM
MD
LG