ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​ជៀសវាង​ការ​បោះត្រា​លើ​លិខិត​ឆ្លង​ដែន​ចម្រូង​ចម្រាស់​របស់​ចិន


នៅ​ក្រៅ​ការិយាល័យ​លិខិត​ឆ្លង​ដែន​ក្នុង​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ទី២៣ ខែវិច្ឆិកា បុរស​ចិន​ម្នាក់​កាន់​លិខិត​ឆ្លងដែន​ដែល​មាន​ព័ត៌មាន​លម្អិត​ ដែល​បង្ហាញ​គំនូស​ដែល​មាន​រួម​បញ្ចូល​ទាំង​សមុទ្រ​ចិន​ខាង​ត្បូង​ថា​ជា​ផ្នែក​មួយ​នៃ​ដែនដី​របស់​ចិន។
នៅ​ក្រៅ​ការិយាល័យ​លិខិត​ឆ្លង​ដែន​ក្នុង​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ទី២៣ ខែវិច្ឆិកា បុរស​ចិន​ម្នាក់​កាន់​លិខិត​ឆ្លងដែន​ដែល​មាន​ព័ត៌មាន​លម្អិត​ ដែល​បង្ហាញ​គំនូស​ដែល​មាន​រួម​បញ្ចូល​ទាំង​សមុទ្រ​ចិន​ខាង​ត្បូង​ថា​ជា​ផ្នែក​មួយ​នៃ​ដែនដី​របស់​ចិន។

ប្រទេស​ចិន​ទាម​ទារ​យក​សមុទ្រ​ចិន​ខាង​ត្បូង​ស្ទើរ​ទាំង​ស្រុង​ ក៏​ប៉ុន្តែ​ប្រទេស​ វៀតណាម​ និង​រដ្ឋាភិបាល​បួន​ទៀត​ មាន​ការ​ទាមទារ​នៅ​ក្នុង​តំបន់​នេះ​ដែរ​ ដោយ​រួម​ទាំង​កោះ​ Spratly​ ដែល​គេ​ជឿ​ថា​ស្ថិត​នៅ​ពី​លើ​កំណប់​រ៉ែ​ដ៏ធំ​មួយ។​

ដោយ​Marianne Brown

ទី​ក្រុង​ហាណូយ៖ គំនូរ​ថ្មី​នៅ​លើ​លិខិត​ឆ្លង​ដែន​ ដែល​ប្រទេស​ចិន​បាន​ចេញ​ឲ្យ​ប្រើ​ កំពុង​ធ្វើ​ឲ្យ​មាន​ភាពជ្រួលជ្រើមនៅ​ក្នុង​ទ្វីប​អាស៊ី។​ លិខិត​ឆ្លង​ដែន​ថ្មី​ មាន​ផែនទី​នៃ​ដែនដី​ដែល​ប្រទេស​ដទៃ​ទៀត​ទាម​ទារ​ដែរ។​ ដែន​ដី​នេះ​ មាន​រួម​បញ្ចូល​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​ប្រទេស​វៀតណាម​ទាមទារ។​ មន្រ្តី​កំពុង​ស្វែង​រក​មធ្យោបាយ​ផ្ទាល់​របស់​ខ្លួន​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។​

ប្រទេស​ចិន​ទាម​ទារ​យក​សមុទ្រ​ចិន​ខាង​ត្បូង​ស្ទើរ​ទាំង​ស្រុង​ ក៏​ប៉ុន្តែ​ប្រទេស​ វៀតណាម​ និង​រដ្ឋាភិបាល​បួន​ទៀត​ មាន​ការ​ទាមទារ​នៅ​ក្នុង​តំបន់​នេះ​ដែរ​ ដោយ​រួម​ទាំង​កោះ​ Spratly​ ដែល​គេ​ជឿ​ថា​ស្ថិត​នៅ​ពី​លើ​កំណប់​រ៉ែ​ដ៏ធំ​មួយ។​

លិខិត​ឆ្លង​ដែន​ថ្មី​បាន​ធ្វើ​ឲ្យ​មាន​ភាព​ជ្រួល​ជ្រើម​នៅ​ក្នុង​តំបន់​ បណ្តាល​ឲ្យ​មាន​ការ​តវ៉ា​ពី​ប្រទេស​ជា​ច្រើន​ រួម​ទាំង​ប្រទេស​វៀតណាម។​

លោក​វរសេនីយ​ Luong​ Van​ Son​ ស្នងការ​រង​នៃ​កង​នគរបាល​ព្រំដែន​ប្រចាំ​ខេត្ត​ Lao​ Cai​ ថ្លែង​ថា​ អ្នក​កាន់​លិខិត​ឆ្លង​ដែន​ថ្មី​ បាន​ទទួល​សេចក្តី​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ប្រទេស​ ក៏​ប៉ុន្តែ​មន្រ្តី​ចេញ​ទិដ្ឋាការ​ឲ្យ​ នៅលើ​ក្រដាស​ដាច់​ដោយ​ឡែក។​

លោក​ Luong ​ពន្យល់​ថា​ នេះ​ជា​មធ្យោបាយ​«បណ្តោះ​អាសន្ន»​សម្រាប់​បញ្ហា​នេះ​ ដែល​ក្រសួង​ រដ្ឋាភិបាល​នានា​បាន​យល់​ព្រម​គ្នា​ ហើយ​ថា​មក​ទល់​នឹង​ពេល​នេះ​ប្រទេស​ចិន​មិន​ទាន់​មាន​ប្រតិកម្ម​ទេ។ លោក​ថ្លែង​ថា​ គំនូរ​នៅ​លើ​លិខិត​ឆ្លង​ដែន​ ជា​«ការ​រំលោភ​ធ្ងន់»​លើ​អធិបតេយ្យភាព​របស់​វៀតណាម​ ហើយ​សហគមន៍​អន្តរជាតិ​មិន​ទទួល​ស្គាល់​ផង​ទេ។​
កាល​ពី​សប្តាហ៍​មុន​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ វៀតណាម​ លោក Luong​ Thanh​ Nghi​ បាន​តវ៉ា​ប្រឆាំង​នឹង​គំនូរ​ថ្មី​ក្នុង​លិខិត​ឆ្លង​ដែន​ចិន។​

លោក​ថ្លែង​ថា​ ក្រសួង​លោក​បាន​បញ្ជូន​លិខិត​ការ​ទូត​មួយ​ច្បាប់​ទៅ​ស្ថានទូត​ចិន​នៅ​ក្រុង​ ហាណូយ​ ប្រឆាំង​ទល់​នឹង​ចំណាត់ការ​របស់​ចិន​ ហើយ​សុំ​ឲ្យ​ចិន​ទុក​លិខិត​ឆ្លង​ដែន​នេះ​ជា​មោឃៈ។​ ប្រទេស​ ហ្វីលីពីន​នឹង​កោះ​តៃវ៉ាន់​ ក៏​បាន​ប្រឆាំង​ជំទាស់​ដែរ។​

នៅ​ទី​ក្រុង​ ម៉ានីល​ កាល​ពី​ថ្ងៃ​ចន្ទ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ ហ្វីលីពីន​ លោក​ Raul​ Hernadez​ ថ្លែង​ថា​ អាជ្ញាធរ​នៅ​ទី​នោះ​ នៅ​កំពុង​ទទួល​យក​លិខិត​ឆ្លង​ដែន​ថ្មី​នៅ​ឡើយ​ សម្រាប់​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ។​

«យើង​អាច​និយាយ​ថា​ យើង​កំពុង​ពិចារណា​អំពី​ជម្រើស​ផ្សេងៗ​ទៀត​ ដើម្បី​ធ្វើ​សកម្មភាព​ជា​បន្ត​បន្ទាប់។​ ខ្ញុំ​មិន​ដឹង​ថា​ជា​ជម្រើស​អ្វី​នៅ​ឡើយ​ទេ»។​

លិខិត​ឆ្លង​ដែន​នោះ​ ក៏​មាន​រួម​ទាំង​ដែនដី​ដែល​ប្រទេស​ ឥណ្ឌា​ ទាមទារ​ដែរ។​ ជា​ការ​ឆ្លើយតប​ មន្រ្តី​ស្ថានទូត​ ឥណ្ឌា​ នៅ​ក្រុង​ ប៉េកាំង​ បាន​បោះត្រា​ពុម្ព​នៃ​ផែនទី​ផ្ទាល់​មួយ​របស់​ក្រុង​ញូឌែលី​ ពី​លើ​ទិដ្ឋាការ​ចិន​ដែល​មាន​ផែនទី​ នោះ​វិញ។​

ក្រុម​អ្នក​សង្កេតការណ៍​ និយាយ​ថា​ ចំណាត់ការ​នេះ​ជា​ភាគ​មួយ​នៃ​និន្នាការ​ដែល​ចិន​កំពុង​ធ្វើ​ដើម្បី​បញ្ជាក់​អំពី​ការ​ទាម​ទារ​របស់​ខ្លួន​លើ​ដែន​ដី​នៅ​ក្នុង​តំបន់។​ ក្រសួង​ការ​បរទេស​ចិន​និយាយ​ថា​ ផែនទី​ទឹក​សមុទ្រ​ដែល​មាន​បោះពុម្ព​លើ​លិខិត​ឆ្លង​ដែន​ថ្មី​ មិន​មែន​សំដៅ​ទៅ​រក​ប្រទេស​ណា​មួយ​ដោយ​ជាក់​លាក់​ទេ៕

ប្រែ​សម្រួល​ដោយ​ កែរ យ៉ាន​
XS
SM
MD
LG