ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជម្លោះ​សមុទ្រចិន​ខាង​ត្បូង នៅ​តែ​ជាបញ្ហា​សម្រាប់​អាស៊ាន


លោក Albert del Rosario ​ជារដ្ឋ​មន្រ្តី​ការបរទេស​ហ្វីលីពីន
លោក Albert del Rosario ​ជារដ្ឋ​មន្រ្តី​ការបរទេស​ហ្វីលីពីន

ប្លុក​ក្នុង​តំបន់​នោះ​​​ស្ថិត​នៅ​ឆ្ងាយ​ពី​ការ​ឯកភាព​គ្នា​លើ​បញ្ហា​នេះ។

រាជធានី​ភ្នំពេញ៖ សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍​ (ASEAN) បាន​ចេញ​ពី​សន្និសីទ​កំពូល​របស់​មេដឹកនាំសំខាន់ៗកាល​ពី​ថ្ងៃ​អង្គារ​ដោយ​មាន​ការ​ជឿន​លឿន​លើ​សម្ព័ន្ធ​ភាពពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​ដ៏​សំខាន់។ ប៉ុន្តែ ​វានៅ​តែ​បង្ហាញ​នូវ​ការ​បែក​បាក់​គ្នា​នៅ​លើ​អ្វី​ដែល​បន្ត​ក្លាយ​ជាបញ្ហា​ចម្រូង​ចម្រាស់​ដូចជា​៖ សមុទ្រ​ចិន​ខាង​ត្បូង​និង​ការ​ទាម​ទារ​ធ្វើ​ជាម្ចាស់​លើ​ដែន​ដីរបស់​ប្រទេស​ជាច្រើន​។

មុនពេល​សន្និសីទ​កំពូល​របស់​មេដឹកនាំ​នៅ​ថ្ងៃ​សប្តាហ៍​នេះ ​ពួក​សមាជិក​អាស៊ាន​ សង្ឃឹម​នឹង​បង្ហាញ​នូវ​ការ​ឯក​ភាព​គ្នា​ដ៏​លាន់​រំពង​ឡើង​វិញនូវ​បន្ទាប់​ពី​ជំនួប​ដ៏​ក្តៅ​គគុក​ក្នុងខែ​កក្កដា​ដែល​បង្ហាញ​ពី​ការបែក​បាក់ក្នុង​ប្លុក​ដែល​មាន​ប្រទេស​១០​ជា​សមាជិក​នោះ។

នៅ​ពេល​បញ្ចប់​សន្និសីទ​កំពូលកាល​ពី​ថ្ងៃ​អង្គារ ​សមាជិក​អាស៊ាន​ បាន​អះអាង​ពី​កម្រិត​នៃ​ជឿនលឿន​ខ្លះស្តី​ពី​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។ ប៉ុន្តែ​នៅ​ថ្ងៃ​បញ្ចប់​នៃ​ជំនួប​នេះ ​ក៏​បាន​បង្ហាញ​ថា​ប្លុក​ក្នុង​តំបន់​នោះ​ស្ថិត​នៅ​ឆ្ងាយ​ពី​ការ​ឯកភាព​គ្នា​លើ​បញ្ហា​នេះ។

ប្រទេស​ហ្វីលីពីន ​ដែល​ជា​អ្នក​ទាម​ទារ​ឥតសំចៃ​បំផុត​របស់​អាស៊ាន​នៅ​តែ​ជំទាស់​ចំពោះ​កម្ពុជា​ដែលជា​ប្រធាន​របស់​ប្លុក​នោះ​ដែលបាន​ ប្រកាស​ថា​ពួក​មេដឹក​នាំ​បាន​ព្រមព្រៀង​គ្នា​មិន​ធ្វើ​ឲ្យ​បញ្ហា​ដែន​សមុទ្រក្លាយ​ជា​បញ្ហា​អន្តរជាតិ​នោះ។

លោក Albert del Rosario ​ជារដ្ឋ​មន្រ្តី​ការបរទេស​ហ្វីលីពីន។

«យើង ​គិត​ថា​វាជា​សិទ្ធិ​ដែល​មាន​ជាប់​ជាមួយ​របស់​ប្រទេស​មាន​អធិបតេយ្យ​ភាព​ដែល​អាច​ការពារផល​ប្រយោជន៍​ជាតិ​របស់​ខ្លួន។ ដូច្នេះ នេះ​ជា​ជំហរ​ដែល​យើង​ប្រកាន់​យក។ ចំណែក​យើងវិញ​គឺថា​ច្បាប់ស្តី​ពី​ការ​មូល​មតិ​មាន​ន័យ​ថាគេ​គ្រប់​គ្នា​ ត្រូវ​តែ​យល់​ស្រប​ជាមួយ​គ្នា។ ជាការពិត យើង​ មិនបាន​យល់​ស្រប​ជាមួយ​គ្នាទេ ដូច្នេះ គ្មាន​ការ​មូល​មតិ​ទេ»។

ប្រទេស៤​របស់​អាស៊ាន បាន​ទាម​ទា​ផ្នែក​នានា​នៃ​សមុទ្រ​ដែល​សម្បូរ​ថាម​ពល​។ ប៉ុន្តែ ចិន ​បាន​ទាម​ទា​ផ្នែក​ដ៏​ធំក្នុង​សមុទ្រ​នោះដែល​បាន​បណ្តាលឲ្យ​មាន​ការ​ខ្វែងគំនិត​គ្នាក្នុង​ចំណោម​ប្រទេស​របស់​អាស៊ាន។ កាល​ពី​អតីតកាល​ ចិន មិន​ចង់​ឲ្យ​អាស៊ានពាក់​ព័ន្ធ​ក្នុង​ការចរចា​សមុទ្រ​ចិន​ខាង​ត្បូង​ទេ។

កាល​ពី​ខែ​កក្កដា ​កម្ពុជា ​ត្រូវ​គេចោទ​ប្រកាន់ថាបាន​កាន់​ជើង​ចិន​លើ​បញ្ហា​នេះ។ ទោះ​ជាយ៉ាង​ណាក៏ដោយ​ ការគិតណាមួយថានឹង​មាន​ព្រឹត្តិការណ៍​ដូចនេះ​កើត​មាន​ឡើង​ម្តងទៀតនៅ​ពេល​បញ្ចប់​កិច្ច​ប្រជុំ​នោះ ត្រូវ​បាន​បំបាត់​ចោល​កាល​ពី​ថ្ងៃ​អង្គារ​នៅពេល​ដែល​កម្ពុជា​បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែង​ការណ៍​ក្នុង​ឋានៈ​ជា​ប្រធាន​ដែលបាន​សង្ខេប​ពី​ការ​ពិភាក្សានៅ​សប្តាហ៍​នេះ។
នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន ​បាន​ថ្លែង​តាម​រយៈ​អ្នក​បកប្រែ​ថា៖

«​ លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ មេដឹកនាំ​អាស៊ាន បាន​ព្រម​ព្រៀង​បន្ត​ដោះ​ស្រាយបញ្ហា​នេះក្នុងក្របខណ្ឌ​អាស៊ាន​និង​ចិន​ដែល​មាន​ស្រាប់»។

ពួក​មន្រ្តីអាស៊ាន ​ក៏​បាន​និយាយ​សម្រាល​ការ​ខ្វែង​គំនិត​លើ​បញ្ហា​នោះ​ដែរ។ លោក​ Surin Pitsuwan ​ជា​អគ្គ​លេខាធិការ​អាស៊ាន ​បាន​បញ្ជាក់​ថា។

«ខ្ញុំ ​គិត​ថាវា​ ជា​បញ្ហា​នៃ​ការ​បកស្រាយ។ បើ​តាម​ខ្ញុំ​វិញ មាន​ការ​មូល​មតិថា​យើង​ នឹងដោះ​ស្រាយ​បញ្ហានេះ​ដោយ​គ្មាន​ការ​ប៉ះ​ពាល់​សន្ទុះ​នៃការ​ស្ថាបនា​វិជ្ជមាន​ដទៃ​ទៀត​ដែល​យើង​ កំពុង​ព្យាយាម​បង្កើត ​ដែល​យើងបាន​ធ្វើ​ឲ្យ​សម្រេច​ជោគ​ជ័យនៅទី​នេះ​ដើម្បី​ឲ្យ​យើង អាច​ក្រឡេក​មើល​អនាគត។ យើង អាចមើល​វែង​ឆ្ងាយ​ដែល​មាន​សក្តានុពល​យ៉ាង​ច្រើន​សម្រាប់​យើង​ទាំងអស់​គ្នា​នៅ​ពេល​នេះ។ បើមានការ​បក​ស្រាយ​ នឹង​មាន​ឧបសគ្គដល់​សិទ្ធិរបស់​យើង​ដើម្បី​អនុវត្ត​ផល​ប្រ​យោជន៍​របស់​យើងក្នុង​ពេល​អនាគត​តាម​រយៈ​បណ្តាញ​យន្តការ​ដទៃ​ទៀត​គឺ​មិន​មានន័យ​ដូច្នោះ​ទេ។ វាមាន​ន័យ​ថាអស់​លោក​អ្នក មាន​សិទ្ធិ​ទាំងអស់ដែល​រដ្ឋ​ជា​សមាជិក​មាន ​ប៉ុន្តែ ​យើង ​កំពុង​ព្យាយាម​អនុវត្ត​យន្តការ​ក្នុង​ក្របខណ្ឌនៃ​កិច្ច​សហប្រតិបត្តិការ​ យន្តការ​នៃ​ការ​សម្រប​សម្រួល​គ្នា​ហើយ​ យើង ​នឹង​ដឹងការ​ពិតថា​យើង​ មាន​របៀប​វារៈ​យ៉ាង​ធំមួយ​នៅ​ពីមុខ​របស់​យើង»។

មាន​ការ​មូល​មតិ​ឬ​ក៏​គ្មាន​ក៏ដោយ​ អាស៊ាន​ និយាយ​ថាមាន​ការ​បន្ត​ការតាំង​ចិត្តដើម្បី​អនុវត្ត​សេចក្តី​ប្រកាសក្រម​ប្រតិបត្តិ​ដែល​មាន​រយៈពេល​មួយ​ទសវត្សរ៍​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​គេស្គាល់​ថា​ DOC ដែល​ជា​ការ​ប្តេជ្ញា​ដ៏​ខ្លាំង​មួយដើម្បី​ដោះ​ស្រាយ​បញ្ហា​នោះ​តាម​រយៈ​មធ្យោបាយ​សន្តិភាព។
ប៉ុន្តែ ប្លុកនោះ មិន​បាន​បង្ហាញការ​ខិតកាន់​តែ​ជិតដល់​ការ​ដោះ​ស្រាយជម្លោះ​ទឹកដីនោះ​ពិត​ប្រាកដ​ទេ។ ដោយ​ការ​បញ្ចប់​ជំនួប​របស់​មេដឹកនាំមួយ​ផ្សេង​ទៀត​ ប្រទេស​នានា​ មិន​អាចកំណត់​ពេលវេលាដែល​ចាប់​ផ្តើម​ចរចា​លើ​ក្រម​ប្រតិបត្តិ​ឬ COC ​ដែល​អាច​ដោះ​ស្រាយ​ជម្លោះ​នោះ​បាន​ទេ៕

ប្រែ​សម្រួល​ដោយ ជឹង ប៉ូជីន
XS
SM
MD
LG