ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាមទាមទារចិនឱ្យដោះលែងអ្នកនេសាទខ្លួន


នាវា​​​ល្បាត​​​ចិន កំពុង​​​ជិះល្បាតក្បែរ​​​​​​ការដ្ឋាន​​​ខួង​​​ប្រេង​​​នៅ​​​សមុទ្រ​​​ចិន​​​ខាង​​​ត្បូង
នាវា​​​ល្បាត​​​ចិន កំពុង​​​ជិះល្បាតក្បែរ​​​​​​ការដ្ឋាន​​​ខួង​​​ប្រេង​​​នៅ​​​សមុទ្រ​​​ចិន​​​ខាង​​​ត្បូង

សមាគម​នេសាទវៀត​ណាម ​កំពុងទាម​ទារឲ្យ​ដោះលែង​ទូកនេសាទ​និង​ម្ចាស់​ទូកដែល​បានត្រូវ​ចាប់​ខ្លួនដោយ​ពួក​អាជ្ញាធរ​ចិន​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​កាល​ពី​សប្តាហ៍​មុន។

​យោង​តាម​ក្រសួងការ​បរទេសចិន​ឲ្យ​ដឹង​ថា ​អ្នក​នេសាទ​វៀត​ណាម៦​នាក់ ​បាន​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣ ​ខែកក្ក​ដានេះ​នៅ​ក្បែរកោះ Hainan​។

​ក៏ប៉ុន្តែ ​លោក Vo Van Trac ​អនុ​ប្រ​ធាន​សមាគម​នេសាទ​វៀត​ណាម​ ​បាន​ប្រាប់ VOA ​ផ្សាយ​ជាភាសា​វៀត​ណាមថា ​ការ​ចាប់​ខ្លួន​នេះ ​បាន​កើត​មាន​ឡើង​នៅ​ភាគនារតីជិត​ប្រជុំ​កោះ Paracel ។

បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​វៀត​ណាម​រាយការណ៍​ថា ​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​ ​បាន​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង បញ្ចេញ​ទីកន្លែង​ពិត​ប្រាកដ​ដែលឧបទ្ទវហេតុ​នោះ​បាន​កើត​មាន​ឡើង។

​វៀត​ណាម​និង​ចិន ​បាន​ពាក់​ព័ន្ធ​ក្នុងជម្លោះដែល​មាន​រយៈ​ពេល​២​ខែជុំ​វិញ​ការដ្ឋាន​ខួង​ប្រេង​មួយ​កន្លែង​ ដែលប្រទេស​ទាំង​ពីរបាន​អះអាង​ថា​កណ្លែង​នោះ​ស្ថិត​នៅ​ក្នុងដែន​អធិបតេយ្យ​របស់​ខ្លួន​រៀង​ៗ​ខ្លួន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG