ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​និង​វៀត​ណាម ​ពិភាក្សា​​ពី​ការដ្ឋានខួង​ប្រេង​មាន​ជម្លោះ


ទិដ្ឋភាព​ទូទៅ​នៃ​ជំនួប​រវាង​ប្រ​ធាន​ក្រុមប្រឹក្សា​រដ្ឋ​ចិន​និង​រដ្ឋមន្រ្តី​ការបរទេស​វៀត​ណាម​ថ្ងៃ​ទី១៨ ខែមិថុនា ​ឆ្នាំ​២០១៤។
ទិដ្ឋភាព​ទូទៅ​នៃ​ជំនួប​រវាង​ប្រ​ធាន​ក្រុមប្រឹក្សា​រដ្ឋ​ចិន​និង​រដ្ឋមន្រ្តី​ការបរទេស​វៀត​ណាម​ថ្ងៃ​ទី១៨ ខែមិថុនា ​ឆ្នាំ​២០១៤។
ពួក​មន្រ្តី​ចិន​និង​វៀត​ណាម ដែល​កំពុង​ជួប​ប្រជុំ​គ្នា​ក្នុង​ទីក្រុង​ហាណូយ ​កំពុង​សម្តែង​នូវ​ឆន្ទៈធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវចំណងទាក់​ទងដែលមានការ​តាន​តឹងលើ​ជម្លោះ​ការដ្ឋានខួងប្រេង​របស់រដ្ឋាភិបាលទីក្រុង​ប៉េកាំង​ដែល​បានសាង​សង់​ឡើង​កាល​ពីពេល​ថ្មី​ៗនេះ​នៅ​ផ្ទៃ​ទឹក​មាន​ជម្លោះ​។

​សេចក្តី​អត្ថាធិប្បាយ​នៅ​ថ្ងៃ​ពុធ​នេះ ​បាន​កើត​មាន​ឡើងនៅពេល​ដែល​ភាគី​ទាំង​២ ​បាន​ធ្វើការ​ជួប​ប្រជុំ​កម្រិត​ខ្ពស់លើក​ទី​មួយ​ចាប់​តាំង​ការ​សាងសង់​ការ​ដ្ឋាន​ខួង​ប្រេង​របស់​រដ្ឋ​នៅ​ខែ​ឧសភា ​ដែលបាននាំ​ឲ្យ​មានភាព​មិន​ចាញ់​មិន​ឈ្នះលើ​ផ្លូវ​នាវា​ចរណ៍និង​បាតុកម្ម​ប្រឆាំង​ចិន​ដ៏​ប្រល័យ​ក្នុង​ប្រទេស​វៀត​ណាម។

រដ្ឋ​មន្រ្តី​ការបរទេស​វៀត​ណាម Pham Binh Minh ​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​ជម្លោះក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ​នឹង​ក្លាយ​ជា​ការ​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់នៃ​ជំនួបរបស់​លោក​ជាមួយ​លោក Yang Jiechi ​ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋ​ចិន។

«យើង ​ចង់​ពិភាក្សានិង​ដោះ​ស្រាយ​ស្ថាន​ភាព​ដ៏​ស្មុគ្រ​ស្មាញក្នុង​សមុទ្រ​ចិន​ខាង​កើត​ហើយ​នឹងជួយ​អភិវឌ្ឍន៍ទំនាក់​ទំនង​ល្អ​និង​ស្ថេរភាព​រវាង​ប្រទេស​ទាំង​២ដើម្បី​ផល​ប្រយោជន៍របស់​ភាគី​ទាំង​២​និង​តំបន់»។

លោក Yang ​បាន​ទទួល​ស្គាល់​ថា ​ជម្លោះ​នោះ ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​ទំនាក់​ទំនង​រវាង​ប្រទេស​កុម្មុយនិស្តទាំង២​ដែល​បាន​ប្រយុទ្ធ​បង្ហូរឈាម​អស់​រយៈ​៣​សប្តាហ៍នៅ​តាម​ព្រំ​ដែនក្នុង​ឆ្នាំ​១៩៧៩។

​បន្ទាប់​ពី​ជំនួប​ជាមួយ​រដ្ឋ​មន្រ្តី​ការបរទេស​វៀត​ណាមMinhមក ​លោក Yang មាន​ផែនការជួប​ជាមួយ​នាយករដ្ឋ​មន្រ្តី​វៀតណាម Nguyen Tan Dung និង​លោក​ Nguyen Phu Trong ប្រមុខ​បក្ស​កុម្មុយនិស្ត​វៀត​ណាម។

លោក Duong Danh Dy ​អតីត​អគ្គៈកុងស៊ុលវៀត​ណាមប្រ​ចាំ​ខេត្ត Guangzhou ​ប្រទេស​ចិន ​បាន​ប្រាប់​វីអូអេ ផ្សាយ​ជាភាសា​វៀត​ណាមថា ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង កំពុង​ស្វះស្វែងធ្វើ​កា​រសម្រប​សម្រួលតាម​រយៈ​ដំណើរ​បំពេញទស្សនៈ​កិច្ចរបស់​លោក​ Yang នេះ។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG