ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រី Gina Haspel ស្បថ​ចូល​កាន់​តំណែង​ជា​នាយិកា​ថ្មី​របស់​ទីភ្នាក់ងារ CIA អាមេរិក


លោកស្រី Gina Haspel ស្បថ​កាន់​តំណែង​ជា​នាយិកា​ថ្មី​របស់​ទីភ្នាក់ងារ CIA អាមេរិក នៅ​ទីស្នាក់ការ​កណ្តាល​ភ្នាក់ងារ​នេះ នៅ​ក្នុង​ក្រុង Langley រដ្ឋ Virginia កាលពី​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨។
លោកស្រី Gina Haspel ស្បថ​កាន់​តំណែង​ជា​នាយិកា​ថ្មី​របស់​ទីភ្នាក់ងារ CIA អាមេរិក នៅ​ទីស្នាក់ការ​កណ្តាល​ភ្នាក់ងារ​នេះ នៅ​ក្នុង​ក្រុង Langley រដ្ឋ Virginia កាលពី​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨។

អ្នកស្រី Gina Haspel ដែល​ជា​មន្ត្រី​ជើងចាស់​នៃ​ទីភ្នាក់ងារ​ស៊ើបការណ៍​កណ្តាល​របស់​អាមេរិក​រយៈពេល​៣០​ឆ្នាំ បាន​ស្បថ​ចូលកាន់​តំណែង​កាល​ពី​ថ្ងៃ​ចន្ទ ជា​នាយិកា​ដំបូង​បង្អស់​នៃ​ទីភ្នាក់ងារ​នេះ។ ​

អ្នកស្រី Haspel បាន​ថ្លែង​ដោយ​គូសបញ្ជាក់​ពី​មោទនភាព​របស់​អ្នកស្រី​ក្នុង​នាម​ជា​ស្ត្រី​ដំបូងបង្អស់​ដែល​កាន់​តំណែង​នេះ​ថា «ខ្ញុំ​ធ្វើ​តាម​វីរនារី​ដទៃទៀត​ដែល​មិន​ធ្លាប់​ចង់​បាន​ការ​ទទួល​ស្គាល់​ជា​សាធារណៈ ប៉ុន្តែ​ដើរ​តួនាទី​ជា​អ្នក​លើកទឹកចិត្ត​ដល់​មនុស្ស​ជំនាន់​ក្រោយ​ឲ្យ​ធ្វើ​ដូច​ពួកគេ​ដែរ»។

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ឈរ​មើល​ ខណៈ​លោក​អនុ​ប្រធានាធិបតី Mike Pence ជា​អ្នក​កាន់​ពិធី​ឲ្យ​អ្នកស្រី Haspel វ័យ​៦១​ឆ្នាំ ស្បថ​ចូល​កាន់​តំណែង ក្នុង​ពិធី​មួយ​នៅ​ឯ​ទីស្នាក់ការ​ទីភ្នាក់ងារ CIA ដែល​ស្ថិត​នៅ​ជាយ​រដ្ឋធានី វ៉ាស៊ីនតោន។
លោក ត្រាំ បាន​មាន​ប្រសាសន៍​ថា «អ្នកស្រី Gina ម៉ឺងម៉ាត់​ណាស់ អ្នកស្រី​រឹងមាំ ហើយ​នៅ​ពេល​ដែល​ត្រូវ​ការពារ​អាមេរិក អ្នកស្រី Gina នឹង​មិន​ចុះចាញ់​នោះ​ទេ។ ទាំង​បុរស​និង​ស្ត្រី​នៃ​ទីភ្នាក់ងារ​នេះ​សក្តិសម​នឹង​ទទួល​បាន​មេដឹកនាំ​ដ៏​អស្ចារ្យ ហើយ​នេះ​គឺ​ជា​អ្វី​ដែល​ពួកគេ​ទទួល​បាន»។

លោក​ ត្រាំ បាន​ហៅ​អ្នកស្រី​ថា​ជា​ «មនុស្ស​ដ៏​ពិសេស​ម្នាក់...ជា​មនុស្ស​ម្នាក់​ដែល​បាន​បម្រើ​ប្រទេស​នេះ​ដោយ​ជំនាញ​ដ៏​ពិសេស​និង​ការ​លះបង់។ គ្មាន​នរណា​ម្នាក់​ក្នុង​ប្រទេស​នេះ​ដែល​សាកសម​នឹង​កាន់​តំណែង​នេះ​ជាង​អ្នកស្រី​នោះ​ទេ»។

អ្នកស្រី Haspel បាន​ពិពណ៌នា​ជីវិត​របស់​អ្នកស្រី​នៅ​ទីភ្នាក់ងារ CIA និង​បុគ្គលិក​នៅ​ទីនោះ​ថា ​«វា​មិនមែន​ត្រឹមតែ​ជា​ការងារ​នោះ​ទេ ប៉ុន្តែ​ជា​ការ​ស្នើ​ឲ្យ​ការពារ​ប្រទេស​នេះ​ពី​ការវាយប្រហារ​ភេរវកម្ម»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG