ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​រដ្ឋមន្ត្រី​ការបរទេស​ព្រមាន​ថា ​​គោលនយោបាយ​របស់​លោក Trump នឹង​ធ្វើ​ឲ្យ​ពិភពលោក​គ្មាន​ស្ថិរភាព


លោកស្រី Hillary Clinton អង្គុយ​នៅ​ក្បែរ​លោក James Baker ក្នុង​កិច្ចសន្ទនា​ស្តី​ពី​ការ​ទូត​នៅ​ក្រសួង​ការបរទេស​ក្នុង​រដ្ឋធានី​វ់ាស៊ីនតោន កាលពី​ថ្ងៃទិ២០ ខែមិថុនា ឆ្នាំ២០១២។
លោកស្រី Hillary Clinton អង្គុយ​នៅ​ក្បែរ​លោក James Baker ក្នុង​កិច្ចសន្ទនា​ស្តី​ពី​ការ​ទូត​នៅ​ក្រសួង​ការបរទេស​ក្នុង​រដ្ឋធានី​វ់ាស៊ីនតោន កាលពី​ថ្ងៃទិ២០ ខែមិថុនា ឆ្នាំ២០១២។

លោក​អតីត​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក James Baker បាន​ថ្លែងនៅ​ក្នុង​អង្គប្រជុំ​របស់​ព្រឹទ្ធសភា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពិភពលោក «នឹង​កាន់​តែ​គ្មាន​ស្ថិរភាព​ជាង​មុន» ប្រសិន​បើ​សំណើ​របស់​លោក​មហាសេដ្ឋី​អចលនទ្រព្យ Donald Trump ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​គោលនយោបាយ​ការបរទេស​របស់​អាមេរិក​មែន​នោះ។ លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ ស្រប​ពេល​ដែល​លោក​ Donald Trump ដែល​គេ​រំពឹង​ថា​នឹង​ក្លាយ​បេក្ខជន​ដែល​ជ្រើសតាំង​ដោយ​គណបក្ស​សាធារណរដ្ឋ​សម្រាប់​ប្រជែង​យក​តំណែង​ប្រធានាធិបតី​កំពុង​តែ​ជួប​ជាមួយ​នឹងក្រុម​មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៅឯ​វិមាន Capitol Hill។​

លោក Marco Rubio ​សមាជិក​ព្រឹទ្ធសភា​ខាងគណបក្ស​សាធារណរដ្ឋ ដែល​ជា​អតីត​គូប្រជែង​របស់​លោក Trump ​នៅ​ការប្រកួតប្រជែង​យក​តំណែង​ជា​ប្រធានាធិបតី​នោះ​ បាន​សួរ​លោក Baker ​ថា តើ​ពិភពលោក​នឹង​ទៅ​ជា​យ៉ាងណា​ប្រសិន​បើ​សហរដ្ឋ​អាមេរិក​ចាកចេញ​ពី​អង្គការ​អូតង់ ឬ​ទុកឲ្យ​កូរ៉េ​ខាង​ត្បូង​ និង​ជប៉ុន​អាចប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរបាន ដោយ​យោង​ទៅ​តាម​សំណើ​របស់​លោក Trump នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​នោះ។

លោក Baker ​បាន​មាន​ប្រសាសន៍​ថា ​«យើង​មាន​បញ្ហា​ជាច្រើន​នៅ​ពេល​បច្ចុប្បន្ន​នេះ​រួច​ទៅ​ហើយ ហើយយើង​នឹង​ជួប​បញ្ហា​ធំៗ​ជា​ច្រើន​ទៀត​ ប្រសិន​បើ​សំណើ​នោះ​ត្រូវ​បាន​អនុវត្ត​មែន​នោះ។ អង្គការ​អូតង់​គឺ​ជា​មូលដ្ឋាន​នៃ​សន្តិភាព​និង​ស្ថិរភាព​នៅ​អឺរ៉ុប។ កាល​ណា​ប្រទេស​កាន់​តែ​ច្រើន​ទទួល​បាន​អាវុធ​នុយក្លេអ៊ែរ​ នោះពិភពលោក​កាន់​តែ​គ្មាន​ស្ថិរភាព»។​

លោក Trump បាន​រិះគន់​អង្គការ​អូតង់ថា ក្រុម​សម្ព័ន្ធមិត្ត​មួយ​នេះ​លែង​អនុវត្ត​ទៅ​តាម​គោលបំណង​របស់​ខ្លួន​ហើយ ​ហើយ​សហរដ្ឋ​អាមេរិក​ត្រូវ​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​ទៅ​លើ​អង្គការ​នេះ។ លោកTrump ​បាន​ស្នើ​ថា ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង និង​អារ៉ាប៊ី​សាអូឌីត​គួរ​តែ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ផលិត​អាវុធ​នុយក្លេអ៊ែរ ប្រសិន​បើ​ប្រទេស​ទាំង​នេះ​អាច​ការពារខ្លួន​ពី​សត្រូវ​របស់​ខ្លួន​បាននោះ៕​

XS
SM
MD
LG