ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​លើកលែង​ទោស​អ្នក​តំណាងរាស្ត្រ​បក្ស​ប្រឆាំ​ង​ជាង​១០០នាក់ និង​សហការី​មេដឹកនាំ​បក្ស​ប្រឆាំង


រូប​ឯកសារ៖ លោក​ប្រធានាធិបតី Maduro ធ្វើ​សន្និសីទ​កាសែត​នៅ​វិមាន Miraflores ក្នុង​ក្រុងCaracas កាលពី​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០។
រូប​ឯកសារ៖ លោក​ប្រធានាធិបតី Maduro ធ្វើ​សន្និសីទ​កាសែត​នៅ​វិមាន Miraflores ក្នុង​ក្រុងCaracas កាលពី​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០។

លោក​ Roberto Marrero ​នាយក​ខុទ្ទកាល័យ​របស់​លោក​ Juan Guaido មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា​ត្រូវ​បាន​ដោះលែង​ចេញពី​ពន្ធនាគារ​ក្នុង​ទីក្រុង​ការ៉ាកាស​តែ​ក្នុង​រយៈ​ពេល​ប៉ុន្មានម៉ោង​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ប្រកាស​ថា​លោក​ប្រធានាធិបតី​ Nicolas Maduro ​បាន​លើកលែង​ទោស​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ជាង​១០០នាក់។​

លោក​ Jorge Rodriguez ​រដ្ឋមន្ត្រី​សារគមនាគមន៍​របស់​វ៉េណេស៊ុយអេឡា​ថ្លែង​ថា​ ចេតនា​របស់​រដ្ឋាភិបាល​គឺ​ដើម្បី​ពង្រឹង​ដំណើរ​ការ​ផ្សះផ្សារ​ជាតិ​ដើម្បី​ឱ្យ​បញ្ហា​នយោបាយ​ដោះស្រាយ​បាន​តាម​មធ្យោបាយ​សន្តិវិធី​ និង​ការ​បោះឆ្នោត។

លោក​ Guaido ​ដែល​បាន​ប្រកាស​ខ្លួន​លោក​ថា​ជា​ប្រធានាធិបតី​ និងឥស្សរជន​បក្ស​ប្រឆាំង​សំខាន់ៗ​ជាច្រើន​ទៀត​បាន​ប្តេជ្ញា​ថា​នឹង​ធ្វើ​ពហិការ​ការបោះឆ្នោតដោយ​បារម្ភ​ពី​កង្វះ​តម្លាភាព។​

លោក Henry Ramos Allup ​ប្រធាន​គណបក្ស​ដែល​យូរ​ជាង​គេ​របស់​វ៉េណេស៊ុយអេឡា​គឺ​គណបក្ស​សកម្មភាព​ប្រជាធិបតេយ្យ​ក៏​ត្រូវ​បាន​លើកលែង​ទោស​ផង​ដែរ ក៏ដូច​ជា​អ្នក​ដែល​កំពុង​ជាប់​ក្តីក្តាំ​សំខាន់ៗ​ក្នុង​តុលាការ​ និង​អ្នក​តំណាងរាស្ត្រ​ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន៕

XS
SM
MD
LG