ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​កំពុង​ធ្វើ​ឡើង​នៅ​វ៉េណេស៊ុយ​អេឡា ខណៈ​​មេដឹកនាំ​បក្ស​ប្រឆាំង​អំពាវនាវ​ឲ្យ​យោធា​ជួយ​បណ្តេញ​លោក Maduro


បាតុករគាំទ្របក្សប្រឆាំងនៅវេណេស៊ុយអេឡាប្រឈមគ្នាជាមួយនឹង​រថក្រោះ​របស់​យោធា​ នៅ​ក្រុងការ៉ាកាស កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។​

ក្នុង​វីដេអូ​និ​ងសារ​តាម Twitter លោក Guaido ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​បាន​និយាយថា «​នៅ​ថ្ងៃ​នេះ ​ទាហាន ​អ្នក​ស្នេហា​ជាតិ ​បុរស​ដ៏​អង់​អាច​ក្លាហាន​ដែល​គាំទ្រ​រដ្ឋ​ធម្ម​នុញ្ញ​ បាន​ឆ្លើយ​តប​ដល់​ការ​អំពាវនាវ​របស់​យើង»។

រដ្ឋាភិបាល​សង្គម​និយម​នៃ​ប្រទេស​វ៉េណេស៊ុយ​អេឡា​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ​«ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ»​កំពុង​កើត​មាន​ឡើង​នៅរដ្ឋ​ធានី​ការ៉ាកាស ​ដោយ​មេដឹកនាំ​គណបក្ស​ប្រឆាំង​និង​ប្រធានាធិបតី​អន្តរកាល​លោក Juan Guaido ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិកនិយាយថា ​គ្មានការ​ត្រឡប់​ថយក្រោយ​នៅ​ក្នុង​ការ​ខំ​ប្រឹងប្រែង​របស់​លោក​ដើម្បី​ទម្លាក់​ប្រធានា​ធិបតី Nicolas Maduro ​ចេញ​ពី​តំណែង​។

បាតុករ​រាប់​ពាន់​នាក់​បាន​ចេញមក​តាម​ផ្លូវ​នានា​ក្នុង​រដ្ឋ​ធានី ​ដោយ​មាន​ស្នូរ​កាំ​ភ្លើងបាន​ផ្ទុះ​ឡើង​ហើយ​កងទ័ព​ដែល​ស្មោះត្រង់​នឹង​លោក Maduroបាន​បាញ់​ទឹក​លើ​បាតុករ។ រូបភាព​តាម​ទូរទស្សន៍​បាន​បញ្ចាំង​រថយន្ត​ឆ្មាំ​ការ​ពារ​ជាតិវ៉េណេស៊ុយ​អេឡាមួយ​គ្រឿង​បើក​កិន​ក្រុម​បាតុករ​ដែល​បាន​ចោល​ដុំថ្ម​ដាក់​កងទ័ព។

ក្នុង​វីដេអូ​និ​ងសារ​តាម Twitter លោក Guaido ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​បាន​និយាយថា «​នៅ​ថ្ងៃ​នេះ ​ទាហាន ​អ្នក​ស្នេហា​ជាតិ ​បុរស​ដ៏​អង់​អាច​ក្លាហាន​ដែល​គាំទ្រ​រដ្ឋ​ធម្ម​នុញ្ញ​ បាន​ឆ្លើយ​តប​ដល់​ការ​អំពាវនាវ​របស់​យើង»។

មេដឹកនាំ​ប្រឆាំង​លោក Guaido ​បាន​ប្រកាស​ទៀត​ថា «ពេលវេលា​ដ៏​សំខាន់​គឺ នៅពេល​ឥឡូវ​នេះ​ហើយ។ រដ្ឋ​ចំនួន​ ២៤​នៅ​ក្នុង​ប្រទេស បាន​ប្រកាន់​យក​មាគ៌ា​នេះ ​មិន​មាន​ការ​វិល​ត្រឡប់​ថយក្រោយ​វិញ ​ថ្ងៃអនាគត​ជារបស់​យើង។​ ពលរដ្ឋ​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ត្រូវ​រួបរួម​គ្នាបញ្ឈប់​ការ​ដណ្តើមយក​អំណាច​នេះ»។

ក៏​ប៉ុន្តែ​លោក​ប្រធានា​ធិបតី​ Maduro បាន​ឆ្លើយ​តប​តាម Twitter ដោយ​និយាយថា «ចូរ​រក្សា​ការ​ស្ងៀមស្ងាត់។​ ខ្ញុំ​បាន​និយាយ​ជាមួយ​មេបញ្ជាការ​ទាំងអស់ (ទាំង​នៅ​ក្នុង​តំបន់​និង​តំបន់​ប្រតិបត្តិការ) ដែល​បាន​សម្តែង​នូវការ​ស្មោះ​ត្រង់​ទាំង​ស្រុង​របស់​ខ្លួន​ដល់​ពលរដ្ឋ ​រដ្ឋ​ធម្មនុញ្ញ​ និងមាតុភូមិ។ ​ខ្ញុំ​អំពាវនាវ​ឲ្យ​មាន​ការ​បង្រួបបង្រួម​កម្លាំង​ប្រជា​ពលរដ្ឋ​ជា​អតិបរមាដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ​មាន​ជ័យ​ជម្នះ​ដោយ​សន្តិភាព។ យើង​នឹង​ឈ្នះ»៕

XS
SM
MD
LG