ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​រៀបចំ​ការ​បោះឆ្នោត ស្រប​ពេល​របៀបវារៈ​លោក Biden ប្រឈម​នឹង​ហានិភ័យ​ ហើយ​លោក Trump ហាក់​ត្រៀម​ឈរ​ឈ្មោះ​ជា​ថ្មី


វីដេអូ​ដែល​បង្ហាញ​​លោក​ប្រធានាធិបតី Joe Biden ត្រូវ​បាន​បញ្ចាំង​ ខណៈ​​លោក​អតីត​ប្រធានាធិបតី​ Donald Trump ឡើង​ថ្លែង​នៅ​ឯ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មួយ​​​នៅ​ទីក្រុង Miami រដ្ឋ Florida កាល​ពី​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ​នៅ​ពីរ​ថ្ងៃ​មុន​​ថ្ងៃ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ។
វីដេអូ​ដែល​បង្ហាញ​​លោក​ប្រធានាធិបតី Joe Biden ត្រូវ​បាន​បញ្ចាំង​ ខណៈ​​លោក​អតីត​ប្រធានាធិបតី​ Donald Trump ឡើង​ថ្លែង​នៅ​ឯ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មួយ​​​នៅ​ទីក្រុង Miami រដ្ឋ Florida កាល​ពី​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ​នៅ​ពីរ​ថ្ងៃ​មុន​​ថ្ងៃ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ។

នៅ​ថ្ងៃ​អង្គារ​នេះ ពលរដ្ឋ​អាមេរិកាំង​ចេញ​ទៅ​បោះឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​ដែល​ជា​ការ​បោះឆ្នោត​មួយ​ដែល​អាច​កំណត់​អនាគត​នយោបាយ​ទាំង​របស់​លោក​ប្រធានាធិបតី Joe Biden ផង​និង​ទាំង​របស់​លោក​អតីត​ប្រធានាធិបតី Donald Trump ផង។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក Biden កំពុង​ប្រឈម​នឹង​ការ​ប្រឹងប្រែង​យ៉ាង​លំបាក​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​បាន​នៅ​បន្ត​គ្រប់គ្រង​សភា ចំណែក​ឯ​គណបក្ស​សាធារណរដ្ឋ​របស់​លោក Trump វិញ បាន​ធ្វើ​យុទ្ធនាការ​ខ្លាំងក្លា​លើ​បញ្ហា​ចម្បងៗ​នានា​ដូចជា​បញ្ហា​អតិផរណា​និង​បញ្ហា​ឧក្រិដ្ឋកម្ម​ជាដើម។

លោក Trump ដែល​បាន​ផ្ដល់​តម្រុយ​ខ្លាំងក្លា​ថា​លោក​នឹង​ឈរ​ឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ ២០២៤ ខាង​មុខ បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​នឹង​ធ្វើការ «ប្រកាស​ដ៏​ធំ​មួយ» នៅ​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា​ខាង​មុខ ​រី​ឯ​លោក Biden វិញ បាន​ធ្វើការ​អំពាវនាវ​លើក​ចុងក្រោយ​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​ឱ្យ​ចេញ​ទៅ​បោះឆ្នោត​ឱ្យ​បាន​ច្រើន។


លោក Biden បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​នៅ​ជិត​រដ្ឋធានី​វ៉ាស៊ីនតោន​ថា៖ «អំណាច​គឺ​ស្ថិត​នៅ​ក្នុង​ដៃ​របស់​អ្នក។ យើង​ដឹង​យ៉ាង​ច្បាស់​ថា លទ្ធិ​ប្រជាធិបតេយ្យ​របស់​យើង​កំពុង​ប្រឈម​នឹង​ហានិភ័យ ហើយ​យើង​ដឹង​ថា​នេះ​គឺ​ជា​ពេល​ដែល​អ្នក​អាច​ការពារ​វា​បាន»។


ដោយ​ការ​ស្ទង់មតិ​បាន​បង្ហាញ​ថា​ គណបក្ស​សាធារណរដ្ឋ​អាច​នឹង​ដណ្ដើម​គ្រប់គ្រង​រដ្ឋ​សភា​បាន គណបក្ស​ដែល​មាន​ទំនោរ​ស្ដាំ​និយម​ជ្រុល​នេះ​មាន​ចំណាប់​អារម្មណ៍​នៅ​ក្នុង​ការ​បង្កើត​ឧបសគ្គ​សម្រាប់​រយៈពេល​ដែល​នៅ​សេសសល់​នៃ​អាណត្តិ​ដឹកនាំ​របស់​លោក Biden តាម​រយៈ​ការ​ស៊ើប​អង្កេត​ខ្លាំងក្លា​និង​ការ​ប្រឆាំង​ចំពោះ​គម្រោង​ចំណាយ​របស់​លោក Biden។

លោក Biden បាន​ប្រាប់​អ្នក​កាសែត​កាលពី​យប់​ថ្ងៃ​ចន្ទ​ថា លោក​ជឿ​ថា គណបក្ស​ប្រជាធិបតេយ្យ​នឹង​ឈ្នះ​បាន​គ្រប់គ្រង​ព្រឹទ្ធសភា បើ​ទោះបីជា​លោក​ទទួល​ស្គាល់​ថា «វា​មាន​ការ​ពិបាក» នៅ​ក្នុង​ការ​ឈ្នះ​រក្សា​បាន​ការ​គ្រប់គ្រង​រដ្ឋសភា​និង​ថា​រយៈពេល​ដែល​នៅ​សេសសល់​នៃ​អាណត្តិ​ទី​មួយ​របស់​លោក​នេះ​ប្រហែលជា​មាន «ការ​លំបាក​ជាង​មុន» ក៏ដោយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG