ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ស.រ.អា​និង​វៀតណាម​ប្រារព្ធ​ខួប​សង្រ្គាម​វៀតណាម​ខុស​គ្នា


កងទ័ព​ជើង​ទឹក​របស់​វៀតណាម​ដើរ​ក្បួន​កំឡុង​ពេល​ព្យុះហយាត្រា​យោធា​ដែល​ជា​ផ្នែក​មួយ​នៃ​ខួប​លើក​ទី​៤០​នៃ​ការ​បញ្ចប់​សង្រ្គាម​វៀតណាម​ ដែល​ធ្វើ​នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥។

ទាំង​វៀតណាម​និង​អាមេរិក​បាន​ប្រារព្ធ​ការ​រំលឹក​ដល់​សង្គ្រាម​វៀតណាម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​នៅ​ក្នុង​ពិធីខុសៗ​គ្នា​២​នៅ​ក្នុង​ទីក្រុង​ហូជីមិញ​ដែលគេស្គាល់​ថា ​ជា​ទី​ក្រុង​សៃហ្គន។

កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នោះ​ដែរ​ ក្រុម​ជនជាតិ​វៀតណាម​បាន​ស្លៀក​សម្លៀក​បំពាក់​ជា​កម្មករ កសិករ​ និង​កងទ័ព​បាន​ដើរ​ក្បួន​ព្យុះហយាត្រានៅ​ខាង​ក្រៅ​វិមាន​បង្រួបបង្រួម​ជាតិ ​ដែល​នៅ​ទីនោះ​ជា​ការ​មក​ដល់របស់​រថក្រោះ​របស់​ក្រុម​កុម្មុយនិស្ត​ដែល​សម្គាល់​ពី​ការ​បញ្ចប់​នៃ​ការ​ប្រយុទ្ធ​គ្នា​កាលពី​៤០​ឆ្នាំ​មុន។

កាល​ពី​ថ្ងៃ​ត្រង់ ​ស្ថាន​កុងស៊ុល​សហរដ្ឋ​អាមេរិក​បាន​ឧទ្ទិស​ស្លាក​ឈ្មោះ​របស់​លោក Charles McMahon និងលោក Darwin Judge ​ដែល​អ្នកទាំង​២​ជា​ទាហាន​ជើង​ទឹកហើយ​ជាជនជាតិ​អាមេរិកាំង​ចុងក្រោយ​បង្អស់​ដែល​បាន​ស្លាប់​នៅ​ក្នុង​សង្គ្រាម​វៀតណាម។

ចំពោះ​សហរដ្ឋ​អាមេរិក​វិញ ​វៀត​ណាម​ជា​និមិត្ត​រូប​នៃ​ការ​បរាជ័យ​ខាង​យោធា។​សម្រាប់​វៀត​ណាម ​ថ្ងៃ​ទី​៣០ ​ខែមេសា ​ជា​ថ្ងៃ​ជ័យ​ជម្នះ។

អ្នកស្រី Phung Thi Khuyen ​អតីត​កងទ័ពបាន​និយាយ​ថា ​បន្ទាប់​ពី​៤០​ឆ្នាំ​ចាប់តាំង​ប្រទេស​បាន​រំដោះ ​មាន​ការ​អភិវឌ្ឍ​និងភាពរុងរឿង។ ខ្ញុំ​សប្បាយ​រីករាយ ​ដែល​វៀត​ណាម​ខាង​ត្បូង​និង​ខាង​ជើង​បាន​រួបរួម​គ្នា​ហើយ​ប្រទេស​នេះ​មាន​សន្តិភាព​និង​ភាព​រុងរឿង។

លោក TedOsius ​ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​វៀតណាម​បាន​និយាយ​ថា ​លោក​មាន​ការ​សប្បាយ​រីករាយដែល​បាន​ឃើញ​ការ​រីក​លូត​លាស់នៅ​ក្នុង​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះក្នុង​ប៉ុន្មាន​ទសវត្សរ៍​នេះ៕

XS
SM
MD
LG